Miss Grand វៀតណាម សុំ​មេ​ឈប់​ទៅ​លក់​វ៉ែនតា​ក្រោយ​ឈ្នះ​ជ័យ​លាភី​លេខ​១

  • 2022-10-04 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បវរកញ្ញា​ Miss Grand ប្រទេស​វៀតណាម​ត្រូវ​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែមួយ​ព្រោះ​មាន​ជីវភាព​មិន​ធូរធារ។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Zing បាន​រាយការណ៍ថា ជីវភាព​របស់​បវរកញ្ញា Miss Grand វៀតណាម​ឆ្នាំ ២០២២ Doan Thien An ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ក្រោយ​ពេល​នាង​ជាប់​លេខ​១។

តាម​នោះ​ដែរ ស្រី​ស្អាត​កើត​ឆ្នាំ ២០០០ មាន​ជីវភាព​ខ្សត់ខ្សោយ​ក្រោយ​ពេល​ម្ដាយ​ស្លាប់​ទៅ។ ដើម្បី​សិក្សា​បណ្ដើរ និង​ផ្ញើ​ទៅ​ស្រុក​ផង​នោះ គឺ​តម្រូវ​ឲ្យ​នាង​ធ្វើ​ការ​ច្រើន​មុខ​មាន​ដូច​ជា លក់​សម្លៀកបំពាក់​ក្នុងហាង លក់​ស្បែក​ជើង និង​លក់​នៅ​ហាង​វ៉ែនតា​ផង​ដែរ។

នៅ​ក្នុង​ជំនួប​ជាមួយ​បណ្ដាញ​​ព័ត៌មាន​មួយ​ថ្ងៃ​ក្រោយ​ពេល​លើក​ពាន​លេខ​១ ស្រី​ស្អាត​អាយុ​២២​ឆ្នាំ បាន​ប្រាប់​ថា ខ្លួន​បាន​ទូរសព្ទ​ប្រាប់​មេ​នៅ​ហាង​លក់​វ៉ែនតា​ថា​នាង​មិន​បាន​ត្រលប់​ទៅ​លក់​វិញ​ទេ ជួយ​​រើស​បុគ្គលិក​ជំនួស​នាង​ផង។

ក្រោយ​ពេល​ម្ដាយ​នាង​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក បវរកញ្ញា​រូប​នេះត្រូវ​ចិញ្ចឹម​ប្អូន​ផង និង​រៀន​បណ្ដើរ។ នាង​មាន​ពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ប្រកួត​នៅ Miss Grand International នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕

អត្ថបទ៖ Caramel

អត្ថបទពេញនិយម