មិនគួរធ្វើសកម្មភាពទាំង៦ចំណុចនេះដាច់ខាត សូម្បីតែនិយាយលេងក៏ដោយ

  • 2022-10-03 04:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាពាក្យសម្តី ឬទង្វើនោះទេ ទោះបីជាគិតហើយចង់និយាយចេញទៅកាន់មុនស្សជុំវិញខ្លួន គ្រួសារ ស្នេហា មនុស្សជាទីស្រលាញ់ មនុស្សស្រីដែលឆ្លាតមិនមែនចេះតែហាឲ្យតែឬួចពីមាត់ទេ។ ព្រោះពាក្យសម្តីខ្លះវានាំផលប៉ះខ្លាំងចំពោះទឹកចិត្តមនុស្សជាទីស្រលាញ់ជាជាងធ្វើទង្វើដាក់ទៅទៀត។ ដូចសុភាសិតតែពោលថា “មនុស្សស្លាប់រស់ព្រោះតែពាក្យសម្ីនេះហើយ” ។

ខាងក្រោមនេះជាចំណុចពិសេស ៦ចំណុចដែលមនុស្សឆ្លាតគេមិនសូវចាប់អារម្មណ៍នឹងនិយាយស្តែងចេញនាំឲ្យមានបញ្ហាតបមកវិញ និងប៉ះពាល់ដល់អ្នកក្បែរខ្លួន៖

១- កុំអួតពីខ្លួនឯងខ្លាំងពេក គ្មាននរណាម្នាក់សុខស្រួលពេលឃើញអ្នកដ៏ទៃទទួលបានជោគជ័យ និងទទួលបានការគោរពច្រើនជាងខ្លួនឯងនោះទេ ជាពិសេសនៅកន្លែងធ្វើការ។អ្នកមិនត្រូវនិយាយទេ ការធ្លាក់ចូលក្នុងទម្លាប់នៃការអួតគឺងាយស្រួលណាស់សម្រាប់មនុស្សក្រអឺតក្រទម ហើយអាចនឹងមិនដឹងពីរបៀបបន្ទាបខ្លួន។ សូមអំនួតអួតក្តែងៗប្រាប់គេ មនុស្សដែលពូកែពិតនឹងធ្វើឱ្យអ្នកដទៃដឹងថាខ្លួនពូកែដោយទង្វើពិត ហើយឱ្យអ្នកដទៃទទួលស្គាល់ដោយខ្លួន។

២- កុំផ្តល់ដំបូន្មានលើជីវិតឯកជនរបស់អ្នកដទៃ កុំធ្វើឱ្យខ្លួនរបស់អ្នកគិតថាអ្នកមានសិទ្ធិវិនិច្ឆ័យ និងការរិះគន់ជីវិតឯកជនរបស់អ្នកដទៃ។ មនុស្សខ្លះអាយុ អាចរស់បានដល់ ៥០-៧០ ឆ្នាំនៅមិនទាន់ត្រូវបានគេហៅថាល្អនៅឡើយទេ ត្រូវគិតថាគ្មានអ្នកណាម្នាក់ល្អគ្រប់១០នោះទេ ។ កុំទំលាប់ចេះដឹងលើជីវិតអ្នកដទៃ មិនថាគេសុំជំនួយ ឬមិនត្រូវការជំនួយពីអ្នកក៏ដោយ។ គេមិនមែនជាយើងបើអ្នកចេះដឹងជ្រុលពេក ពេលខ្លះបញ្ហា អាចកើតមានឡើងព្រោះតែអ្នក។

៣- ចែករំលែកច្រើនពេកអំពីជីវិតឯកជនខ្លួន ការងារអីក៏ដោយ កុំគិតថាអ្នកចេះជាងអ្នកដទៃ ឬល្ងង់ជាងអ្នកដទៃ ព្រោះមនុស្សចេះដឹងនឹងឆ្លាតពិតប្រាកដគេមិនធ្វើការប្រៀបធៀបជីវិតអ្នកណាម្នាក់ឡើយ មិនថាការរស់ននៅ ចំណេះដឹង ការរាប់អាន ក្តីសុខឬទុក្ខ ការជជែកវែកញែករឿងអត់ប្រយោជន៍ នឹងផ្តល់យោចល់ជ្រលចំពោះនរណាម្នាក់ ឬធ្វើការប្រការ ការរស់នៅ ឬតម្រូវការរបស់អ្នកដទៃវាមិនគួរត្រូវបានធ្វើឡើយ។ ពិសេសកុំចេះណែនាំនរណាម្នាកខុសរឿងឲ្យគេដើតតាមផ្លូវរបស់អ្នក ឬធ្វើតាមការគិតរបស់អ្នក ត្រូវចាំអ្វីមិនដូចគ្នា មនុស្សផ្សេងគ្នា។ ការនិយាយច្រើនពេកអំពីខ្លួនឯងក៏ជាវិធីមួយដើម្បីជួយអ្នកដទៃយល់ពីភាពទន់ខ្សោយរបស់អ្នកដែរ។ ជាលទ្ធផលពេលខ្លះពួកគេប្រើវាដើម្បី "លួចចាក់អ្នកនៅពីក្រោយខ្នង" បន្ទាប់មកគ្មានអ្នកណាអាចជួយអ្នកបានទេ។ ព្រោះពេលខ្លះអ្នកបញ្ជាក់ត្រង់នៅអ្វីដែលអ្នកមានបញ្ហា ឬត្រូវការជំនួយឬដំណោះស្រាយ តែអ្វីដែលអ្នកទទួលបានគេយកមិនធ្វើជាចំណុចចាប់កំហុស នឹងចាំមើលងាយអ្នកទៅវិញទេនៅថ្ងៃណាមួយដែលកាន់តែជោគជ័យ ឬរីកចម្រើន។

៤- មិនគួរដោះស្រាយបញ្ហាទាំងអស់របស់ស្វាមី ទោះបីជាប្តីរបស់អ្នកមានបញ្ហាហិរញ្ញវត្ថុ ឬបញ្ហានៅកន្លែងធ្វើការ ឬត្រូវការមតិយោបល់សម្រាប់សម្រាលទុក្ខលំបាកក៏ដោយអ្នកមិនគួរដោះស្រាយឱ្យគាត់គ្រប់រឿង នឹងស្តាប់គ្រប់រឿងនោះទេ។ ប្រសិនបើអ្នកធ្វើដូច្នេះអ្នកនឹងបង្វែរប្តីរបស់អ្នកទៅជាអ្នកពឹងផ្អែកលើខ្លួនអ្នកហើយមិនដឹងពីរបៀបចែករំលែកការលំបាករបស់អ្នកគាត់នឹងភ័យខ្លាចក្នុងការទទួលខុសត្រូវចំពោះអនាគតផ្ទាល់ខ្លួនរបស់គាត់ខ្លះ។ ហើយមតិយោបល់ខ្លះវាជាហេតុនាំបកមកឲ្យអ្នកមានបញ្ហាត្រឡប់មកវិញក៏ថាបាន ដោយសារតែរឿងអ្នកដទៃដែលកំពុងយកមកវែកញែកក្នុងគ្រួសារច្រើនពេក។ចងចាំថាអ្នកជាស្ត្រីធម្មតាម្នាក់មិនមែនជាមេធាវី គ្រូពេទ្យ ឬអ្នកដោះស្រាយវិបត្តិដែលត្រូវដោះស្រាយអ្វីៗគ្រប់យ៉ាងនោះទេ រៀបបដិសេធខ្លះ។

៥- ឱ្យអំណោយថ្លៃ ៗ ដល់ដៃគូគ្រប់ពេលគ្រប់ទីកន្លែង និងបង្អួតអ្នកដទៃ មិនថាអ្នកជាអ្នកមានជាងប្តី ឬចង់ស្និទ្ធស្នាលជាមួយគាត់ ឬអ្នកចង់ជូនអំណោយថ្លៃ ៗ ដល់គាត់គ្រប់ពេលគ្រប់ទីកន្លែងឡើយ គួររៀនមើលកាល:ទេស:ខ្លះពេលខ្លះវាអាចធ្វើឲ្យប្តី ឬមនុស្សជាទីស្រលាញ់អាប់មុខទៅវិញក៏ថាបាន។ ព្រោះពេលខ្លះ បើអ្នកគិតថាវាជារឿងធម្មតាដែលអ្នកជាអ្នកមានលុយកាកច្រើនជាង ចង់ឲ្យគាត់សប្បាយចិត្តក្នុងគោលបំណងល្អ ប៉ុន្តែគាត់គិតបកវិញថាគាត់មិនអាចប្រគល់អំណោយសមរម្យសម្រាប់អ្នក គាត់នឹងមានអារម្មណ៍ថាគ្មានសមត្ថភាពនិងគ្មានទីពឹង។ លើសពីនេះទៅទៀតប្រសិនបើអ្នកបន្តប្រើប្រាស់ទឹកលុយដើម្បីចិញ្ចឹមសេចក្តីស្នេហា អ្នកនឹងបង្វែរគាត់ទៅជាមនុស្សដែលចាប់អារម្មណ៍លើខ្លួនឯងបន្តិចម្តង ៗ ។ វិធីល្អបំផុតមិនថាខាងណាលើខាងណាត្រូវសមស្របជាមួយគ្នា និងមិនធ្វើឲ្យមានសម្ពាធចំពោះអារម្មណ៍នៃការទទួលនឹងរីករាយជាមួយគ្នាបែបសាមញ្ញធម្មតាៗ។

៦- កុំរៀនឲ្យស្មារបស់អ្នកសម្រាប់គាត់ពឹងផ្អែកលើនៅពេលគាត់ចង់យំ ស្ត្រីជារឿយៗ "លង់ស្នេហ៍" ជាមួយបុរសដែលអាណិតអាសូរនាង ចែករំលែកក្តីទុក្ខព្រួយជាមួយនាងនៅពេលនាងជួបទុក្ខលំបាក ប៉ុន្តែបុរសគឺខុសគ្នាពួកគេមិនចូលចិត្តស្ត្រីដែលបង្ហាញការអាណិតអាសូរចំពោះពួកគេទេ។ និយាយនេះមានន័យថាអ្នកមិនអាចបើកចំហរគ្រប់រឿងទៅកាន់មនុស្សជាទីស្រលាញ់បានគ្រប់ទាំងអស់នោះទេ គ្រាន់តែមានភាពស្មោះត្រង់និងទទួលខុសត្រូៈជំពោះស្នេហារវាងអ្នកទាំង២ប៉ុណ្នោះ។ ស្ត្រីឆ្លាតគឺជាមនុស្សម្នាក់ដែលគាំទ្រនិងបំផុសស្វាមីរបស់នាងតាមគោលដៅរបស់គាត់ដើម្បីយកឈ្នះឧបសគ្គថ្មី។ នេះក៏ជាគន្លឹះក្នុងការរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យបានគង់វង់ ហើយអ្វីដែលរិតតែមិនអាចធ្វើបានគឺនាងគ្មានថ្ងៃបង្រៀនប្តីរបស់នាងឲ្យធ្វើជាមនុស្សគ្មានគោលដៅ និងមិនអាចសម្រេចចិត្តដោយច្លើួនឯងបាននោះទេ រួមទាំងផ្លូវជីវិតរួមជាមួយអ្នកផងដែរ។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម