គន្លឹះសំខាន់ៗទាំង៤ ចំណុចក្នុងការបង្រៀនកូនអំពីសារៈសំខាន់នៃការរស់នៅមានការទទួលខុសត្រូវខ្ពស់

  • 2022-09-30 05:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបង្រៀនកុមារអោយមានទំនួសខុសត្រូវ គួរតែចាប់ផ្តើមនៅពេលពួកគេនៅតូចៗ និងបង្រៀនពួកគេពិចារណានូវផលវិបាកមុនពេលធ្វើការសម្រេចចិត្តធើ្វអី្វមួយ។ គ្រួសារដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនកុមារអំពីតម្លៃនៃទំនួលខុសត្រូវដោយចាប់ផ្តើមពីចេញពីគំរូរបស់ក្រុមគ្រួសារ។ សូមចងចាំថាកូនរបស់អ្នកនឹងរៀនពីអ្វីដែលពួកគេបានឃើញ និងធ្វើត្រាប់តាមសកម្មភាពទាំងនោះ។

ខាងក្រោមជាគន្លឹះសំខាន់ៗទាំង៤ ចំណុចពីកញ្ញា ក្នុងការបង្រៀនកូន៖

១.ជៀសវាងការប្រើហិង្សាលើកុមារ វិធីល្អបំផុតដើម្បីបង្រៀនកូនឱ្យក្លាយជាមនុស្សដែលមានទំនួលខុសត្រូវ គឺបង្ហាញតាមរយៈឥរិយាបទរបស់អ្នក។ កុមាររៀន និងធ្វើអ្វីដែលពួកគេសង្កេតឃើញជាងអី្វដែលអ្នកប្រាប់ពួកគេឱ្យធ្វើអ្វីមួយ។ ដោយហេតុផលនេះការដាក់ទណ្ឌកម្ម គឺមិនមែនជាវិធីល្អដើម្បីបង្រៀនពួកគេនោះទេ។ កុមារត្រូវរៀនស្តាប់ និងអោយតម្លៃទៅលើគំនិតយោបល់របស់អ្នកដទៃ ដូចទៅនឹងការអោយតម្លៃទៅលើយោបល់ផ្ទាល់ខ្លួនរបស់គេដែរ។

២.ជៀសវាងការការពារហួសប្រមាណ ឪពុកម្តាយមួយចំនួនការពារកូនៗហួសប្រមាណ និងមិនបានបង្រៀនពីវិធីដោះស្រាយបញ្ហាដល់ពួកគេទេ ។ ជាលទ្ធផល គំរូនេះនឹងធើ្វឱ្យពួកគេធំឡើងគិតថា ពួកគេមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាអី្វៗទាំងអស់ និងដោះស្រាយដោយខ្លួនឯងនោះទេ ពួកគេនឹងពឹងផ្អែកទាំងស្រុងទៅលើឪពុកម្តាយ និងមិនយល់ពីតម្លៃនៃការទទួលខុសត្រូវ។

៣.បង្រៀនកុមារអំពីការចំណាយប្រាក់ កុមារចាប់ផ្តើមយល់ពីតម្លៃនៃប្រាក់តាំងពីវ័យក្មេងក៏ជាផ្នែកមួយនៃការទទួលខុសត្រូវផងដែរ។ ពន្យល់កូនៗរបស់អ្នកពីភាពខុសគ្នារវាងអី្វជា “តម្រូវការ” និង“ ការចង់បាន” ។ អ្នកគួរតែរៀបចំផែនការថវិកាជាមួយកូនៗរបស់អ្នក ដូច្នេះពួកគេអាចសន្សំ និងទិញរបស់ដែលគេចង់បាន ដូចជាប្រដាប់ប្រដាក្មេងលេងដែលគេចង់បាន។

**៤.**ចាប់អារម្មណ៍ពីឥរិយាបថទទួលខុសត្រូវរបស់កូនៗ សូមណែនាំនិងចាំអារម្មណ៍លើឥរិយាបទរបស់កុមារនៅពេលដែលពួកគេបានធ្វើអ្វីខុស និងជួបបញ្ហាអ្វីមួយ។ ចំណុចសំខាន់មួយទៀត អ្នកត្រូវសរសើរអំពីការខិតខំ និងលើកទឹកចិត្តកុមារជានិច្ចនៅពេលពួកគេមានឥរិយាបទដែលមានទំនួលខុសត្រូវ ៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍