តើស្បែកជើងមួយណា ដែលអ្នកគិតថាជាអ្នកមាន?

  • 2022-09-29 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែកជើងមួយណាដែលអ្នកគិតថា អ្នកមានទ្រព្យគេនឹងពាក់?

រូប A

អ្នក​ជាមនុស្ស​ឆាប់​ខឹង ​ប្រតិកម្ម​រហ័ស និង​ងាយ​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​អារម្មណ៍​ពី​អ្នក​ដទៃ។ ​ប្រសិន​បើ​មាន​នរណា​ម្នាក់​រំខាន​អ្នក​ហើយ​ធ្វើ​ឲ្យ​អ្នក​ធុញ​ គឺ​អ្នក​ងាយ​នឹង​ឆេវ​ឆាវ​បំ​ផុត ហើយ​ពេល​ខ្លះ​ពិបាក​គ្រប់​គ្រង​អារម្មណ៍​សូម្បី​តែ​រឿង​តូច​តាច​។ ​យ៉ាង​ណា​ក្តី ​ពេល​ខ្លះ​អ្នក​ក៏​ពូកែ​ខាំ​មាត់​សង្កត់​ចិត្ត​មិន​ធម្មតា​ដែរ។

រូប B

​អ្នក​​ជា​មនុស្ស​ឆាប់​ខឹង និយាយ​ត្រង់​និង​មិន​ខ្លាច​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​ចេញ​មក​ទេ។ នៅពេល​ខឹង អ្នក​រអ៊ូ​ហើយ​និយាយ​ច្រើន​បន្តិច។ នៅពេល​មិន​ចូលចិត្ត​អ្វី​មួយ ​អ្នក​ក៏​នឹង​បង្ហាញ​ចេញ​មក​ស្តែង​ៗ​ដែរ។ ​មនុស្ស​ដែល​ស្គាល់​អ្នក គេ​​តែង​ប្រយ័ត្ន​ពាក្យ​សម្តី​និង​សកម្មភាព​របស់​គេ ព្រោះ​តែ​មិន​ចង់​រំខាន​ដល់​អារម្មណ៍​របស់​អ្នក។

​រូប C

អ្នក​ជា​មនុស្ស​ចង់​ទទួល​បាន​ភាព​ល្អ​ឥតខ្ចោះ និង​ពេល​ខ្លះ​ធ្វើ​ឲ្យ​ខ្លួន​ឯង​លំបាក។ ​អ្នក​​មិន​ចូលចិត្ត​ភាព​រញ៉េ​រញ៉ៃ និង​មិន​ចូលចិត្ត​ប្រភេទ​មនុស្ស​ដែល​ពូកែ​វាយ​អែប​ស៊ី​អប។

​រូប D

អ្នក​ជា​​មនុស្ស​ចិត្ត​ល្អ ​ហើយ​​ស្ងប់​ស្ងាត់។ អ្នក​ចង់​បាន​ជីវិត​មួយ​ពោរពេញ​ដោយ​ភាព​​សាមញ្ញ ហើយ​បើ​មិន​មែនជា​រឿង​របស់​អ្នក អ្នក​ហាក់​មិន​សូវ​ឈឺក្បាល​ជាមួយ​ឡើយ។ ​អ្នក​គោរព​មនុស្ស​គ្រប់​គ្នា​ដែល​ឲ្យ​តម្លៃ​អ្នក ​តែ​នៅ​ពេល​ខឹង អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ខ្លាច៕​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម