មនុស្សកើតចំថ្ងៃទាំងនេះ ចាត់ទុកជាថ្ងៃមាស មានសំណាងបំផុតនៅចុងឆ្នាំនេះ

  • 2022-09-28 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​កើត​នៅ​ថ្ងៃ​ទាំង​នេះ ពិត​ជា​មនុស្ស​មាន​សំណាង​ណាស់។

១. អ្នក​កើត​​នៅ​ថ្ងៃ​ទី ៨ ឬ​១៤

មនុស្ស​ដែល​កើត​​ថ្ងៃ​ទី ៨ ឬ ​ថ្ងៃ​ទី​១៤ ​ប្រៀប​បាន​ជា​កាដូ​ប្រទាន​ពី​ទេវតា មនុស្ស​មាន​ទេព​កោសល្យ និង​​ក្លាហាន។ ​យោង​តាម​ហោរាសាស្រ្ត ​ព្រេង​វាសនា​របស់​អ្នក​រុង​រឿង មាន​ភាព​ឧត្តុង​ឧត្តម។ ក្រៅ​ពី​នេះ ​ក្នុង​ឆ្នាំ​ខាល ២០២២​នេះ ឃើញ​ថា ​គេ​នឹង​ទទួល​បាន​ឱកាស សំណាង​​ត្រលប់​ចូល​មក​រក​គេ។ ​មិន​តែ​ប៉ុណ្ណោះ ​បើ​និយាយ​ពី​ការងារ​វិញ ​ត្រូវ​មាន​គេ​ជួយ​ជ្រោម​ជ្រែង ​មាន​ឱកាស​ឡើង​ដំណែង កើន​ប្រាក់​ខែ មានទាំង​លុយ​និង​អំណាច។ ​សម្រាប់​អ្នក​កើត​​នៅ​ថ្ងៃ​ទាំង​ពីរ​នេះ ​ត្រៀម​ចាំ​ត្រង​យក​តែ​សំណាង​ទៅ ព្រោះ​គេ​ប្រៀប​ដូច​ត្រូវ​ឆ្នោត​ឈ្នះ​រង្វាន់​ធំអ៊ីចឹង។

២. អ្នក​កើត​នៅ​ថ្ងៃ​ទី​៥ ឬ ២៣

មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​ទាំង​ពីរ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​រុង​រឿង មាន​សុភមង្គល ឆ្លាត​វៃ និង​ពូកែ​ខាង​វិនិច្ឆ័យ។ ​​សម្រាប់​មនុស្ស​កើត​ថ្ងៃ​ទី​៥ គេ​​តែង​មានបណ្តាញ​ទំនាក់ទំនង​ល្អ ពូកែ​ក្តាប់​ឱកាស​ខាង​ផ្នែក​ជំនួញ​ដែល​ជួយ​ឲ្យ​គេ​ក្លាយ​ជា​​អ្នក​មាន។ ​មិន​តែ​ប៉ុណ្ណោះ ​គេ​ក៏​ចេះ​ជួយ​យក​អាសារ​មិត្តភក្កិ​ហើយ​សម្រេច​បាន​សមិទ្ធិផល​ការងារ​ជា​ច្រើន។ ​សម្រាប់​មនុស្ស​ដែល​កើត​​ថ្ងៃ​ទី​២៣ ​មិន​ត្រឹម​តែ​​មាន​សំណាង​​ខាង​ខ្សែ​ជីវិត​នោះ​ទេ ​សូម្បី​តែ​រឿង​ស្នេហា​ក៏​សម​​ប្រកប​ដែរ ។ ​

៣. អ្នក​កើត​នៅ​ថ្ងៃ​ទី១ ឬ ២១

មនុស្ស​ដែល​កើត​ថ្ងៃ​ទី​១ ឬ ថ្ងៃ​ទី​២១ ​ជា​មនុស្ស​មាន​​ផ្នត់​គំនិត​ខាង​រក​ស៊ី មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ។ សំណាង​របស់​គេ ប្រៀប​ដូច​ដាវ​សាម៉ូរ៉ៃ​ដែល​​មុត​ស្រួច​​អាច​កាប់​សម្លាប់​បញ្ហា​បាន ដែល​នាំ​ឲ្យ​​គេ​ឆាប់​ជោគជ័យ។ ​អាច​និយាយ​បាន​ថា ​គេ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​រឹង​មាំ ជា​ផ្កាយ​សំណាង​ដែល​មាន​អ្នក​ចាំ​ជួយ​ជ្រោម​ជ្រែង​គេ។ ​មិន​តែ​ប៉ុណ្ណោះ ​បើ​គេដាក់​គោល​ដៅ​ថា​ចង់​បាន​ផ្ទះ ឬ​ឡាន ​នោះ​បំនង​នេះ​នឹង​​បាន​សម្រេច។​​​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា