ចុងឆ្នាំ២០២២ ឆ្នាំទាំង៣នេះរុងរឿងហើយមានឱកាសជួបគូព្រេងទៀត

  • 2022-09-27 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សំណាង​ណាស់ នៅចុង​ឆ្នាំ​២០២២​នេះ គេ​នឹង​មាន​លាភ​ធំ​មិន​ខាន។

១. ឆ្នាំ​ថោះ

យោង​តាម​ហោរាសាស្រ្ត នៅ​ចុង​ឆ្នាំ ២០២២ ​គេ​​នឹង​​ជួប​សំណាង​ធំ។ ​អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​វា​ងវៃ ​ចេះ​បត់​បែន ​ចេះ​ក្តាប់​ឱកាស​។ ​ហេតុ​នេះ​ គេ​ក្លាយ​ជា​ទន្សាយ​រុង​រឿង ​មាន​ឱកាស​ខ្ពស់​បាន​ជួប​មនុស្ស​ត្រូវ​ចិត្ត និង​ទទួល​បាន​សមិទ្ធិផល​យ៉ាង​​ត្រចះត្រចង់​​​ផ្នែក​ការងារ​នៅ​ចុង​ឆ្នាំ​នេះ។ ​សម្រាប់​អ្ន​ក​នៅ Single ​គេ​នឹង​មាន​ឱកាស​ទទួល​បាន​ស្នេហា​​មួយ​ច្បាស់​លាស់ ​នៅ​ចុង​ឆ្នាំ ២០២២​នេះ​។

​២. ​ឆ្នាំ​រោង

​​​អ្នក​កើត​ឆ្នាំ​នាគ ជា​មនុស្ស​​អត់​ធ្មត់ ចិត្ត​ល្អ និង​​​មាន​ភាព​ឆើត​ឆាយ​ទាក់​ទាញ។ ​នៅ​ចុង​ឆ្នាំ​២០២២ គេ​នឹង​មាន​សំណាង​ល្អ ​មាន​ទ្រព្យ​សម្បត្តិ ហើយ​​រឿង​លំបាក​ទាំង​ប៉ុន្មាន​ក៏​ស្រាក​ស្រាន្ត។​ការងារ​របស់​គេ​​ក៏​ទទួល​បាន​ជោគជ័យ ដោយសារ​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង គួប​ផ្សំ​នឹង​​គេ​ជា​មនុស្ស​ប្រឹង​ប្រែង​ស្រាប់​។ ​លើស​ពី​នេះ ​អ្នក​កើត​ឆ្នាំ​រោង ​នឹង​ជួប​ទំនាក់ទំនង​តាម​ការ​ព្រាង​ទុក ហើយ​ ​អ្នក Single ​នឹង​មាន​​​មនុស្ស​​ចូល​មក​ក្នុង​បេះ​ដូង​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​រឹង​មាំ​​​ហើយ​ច្បាស់​លាស់។

៣. ឆ្នាំ​ខាល

យោង​​តាម​ហោរាសាស្រ្ត អ្នក​កើត​ឆ្នាំ​ខាល​នឹង​មាន​សំណាង​ដ៏​អស្ចារ្យ​នៅ​ចុង​ឆ្នាំ​២០២២។ ​អារម្មណ៍​របស់​គេ​នឹង​​ប្រែ​ជា​សប្បាយ​ចិត្ត​ជាង​មុន​ សុទិដ្ឋិនិយម​ជា​ងមុន។ ​គេ​ចេះ​អភិវឌ្ឍ​ខ្លួន​ ដឹង​​ពី​​​តម្រូវ​ការ​​ទាន់​សម័យ ព្រម​ទាំង​ប្រឹង​ប្រែង​ដើម្បី​គោល​ដៅ​បាន​សម្រេ​ច​ជោគជ័យ។ ​សមិទ្ធិផល​ការងារ​នឹង​ទទួល​បាន​ដូច​ការ​រំពឹង​ទុក ហើយ​បើ​​​អ្នក​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ស្រាប់ ​ស្នេហា​របស់​​គេ​​នឹង​ពោរពេញ​ដោយ​ភាព​រ៉ូមែនទិក​យល់​ចិត្ត​គ្នា។ ​ឆ្នាំ​ខាល​នៅ​​ចុង​ឆ្នាំ​នេះ ​ហក់​ឆ្ពោះ​ទៅ​រក​សំណាង មាន​មនុស្ស​ជួយ​ជ្រោម​ជ្រែង និង​កាន់​តែ​ទទួល​បាន​ស្នេហា​ផ្អែម​ល្ហែម៕​​​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម