ចូលឆ្នាំ២០២៣ ឆ្នាំទាំង៣នេះសំណាងរត់រក លាភហូរចូលច្រើនៗ

  • 2022-09-20 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នៅ​សល់​តែ​ជាង​៣ខែ​ទៀត ​ចូល​២០២៣ ហើយ​ឆ្នាំ​នេះ​ទាំង​នេះ​សំណាង​ជាង​គេ។

១. ឆ្នាំ​ឆ្លូវ

យោង​តាម​ហោរាសាស្រ្ត ២០២៣ ​គឺ​ជា​ឆ្នាំ​សំណាង​សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ។ ​ក្នុង​រឿង​ការងារ ​ឆ្នាំ​ឆ្លូវ ​នឹង​ទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​និង​លូត​លាស​សមត្ថភាព​លឿន។ ​អ្នក​នឹង​ទទួល​បាន​កាដូ​សក្តិសម​នឹង​អ្វី​ដែល​អ្នក​ខំប្រឹង។ ​បន្ថែម​ពី​នេះ ​សំណាង​ក្នុង​ឆ្នាំ ២០២៣ ក៏​បន្ថែម​នូវ​ចំណេះ​ដឹង​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​យល់​បាន​ច្បាស់​ក្នុង​សង្គម​នេះ​។ ​ដូច្នេះ ​មនុស្ស​កើត​ឆ្នាំ​ឆ្លូវ​ បើ​ខំប្រឹង​អភិវឌ្ឍ​ខ្លួន​នោះ​ជីវិត​នឹង​កាន់​តែ​ល្អ​ប្រសើរ ហើយ​សប្បាយ​ចិត្ត​យ៉ាង​ពិត​ប្រាកដ។

​២. ​ឆ្នាំ​មមី

ចូល​ឆ្នាំ​ថ្មី មនុស្ស​ដែល​កើត​ឆ្នាំ​មមី​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ច្រើន​។​យោង​តាម​ហោរាសាស្រ្ត អ្នក​កើត​ឆ្នាំ​សេះ​ជា​មនុស្ស​សកម្ម ​ ​រីក​រាយ និង​បើក​ចិត្ត​ទូលាយ។ ​គេ​មិន​សូវ​នៅ​ទ្រឹង​មួយ​កន្លែង​ទេ គេ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​មុខ​ដំណែង​ផ្សេង​ៗ​ ការ​ផ្លាស់​ប្តូរ​ទៅ​រក​អ្វី​ថ្មី​ៗ​។ នៅ​ពេល​ដែល​គេ​ខក​ខាន​ឱកាស​មួយ​ចំនួន គេ​នឹង​ព្យាយាម​ស្វែង​រក​ម្តង​ទៀត​ ផ្តល់​តម្លៃ​សម្រាប់​បទពិសោធន៍​ការងារ និង​ចាត់​ទុក​ជា​មេរៀន។ ​ក្នុង​ឆ្នាំ ​២០២៣ ឱកាស​ពិសេសៗ​នឹង​ចូល​មក​រក​គេ ហើយ​គ​នឹង​ទទួល​បាន​ជោគជ័យ​ច្រើន។

​៣. ​ឆ្នាំ​ខាល

សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល ​សំណាង​ដ៏​លើប​លប់​ក្នុង​ឆ្នាំ​២០២៣ នឹង​រត់​មក​រក​គេ។ ពិសេស​ ​បន្ទាត់​ខ្សែ​សំណាង​នឹង​កើន​ឡើង​ខ្លាំង​ដល់​កំពូល។ យ៉ាង​ណា​ក្តី​នៅ​២ខែ​ដំបូង អ្នក​អាច​មាន​អារម្មណ៍​ថា​មិន​សូវ​សម្រប​នឹង​ការ​ផ្លាស់​ប្តូរ ព្រោះ​តែ​ជួប​រឿង​ពិបាក​ៗ តែ​ចាប់​ពី​ខែ​មីនា​ទៅ ​ព្រេង​សំណាង​របស់​អ្នក​កើត​ឆ្នាំ​ខាល​នឹង​រុង​រឿង​​ឡើង​ៗ ពិសេស​គឺ​ការងារ​តែ​ម្តង។ ​ទេវតា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវលាភ ហើយ​បើ​អ្នក​​កំពុង​ប្រកប​របរ​ជំនួញ ​នោះ​នឹង​កាន់​តែ​រលូន ជោគជ័យ ច្រើន៕​​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម