ឡាវ​ហាម​អ្នក​កែ​ភេទ​ ទៅ​ប្រលង​បវរកញ្ញា​គ្រប់​កម្មវិធី

  • 2022-09-20 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រទេស​ឡាវ​ហាម​កម្មវិធី​ប្រលង​បវរកញ្ញា​ទាំង​អស់ ទទួល​ពាក្យ​ពី​អ្នក​កែ​ភេទ។ បុគ្គល​ដែល​ទៅ​ប្រលង​កម្មវិធី​បវរកញ្ញា​កែភេទ​នៅ​ក្រៅ​ប្រទេស​ក៏​នឹង​ត្រូវ​ពិន័យ។

កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Laotian Times ​បាន​រាយការណ៍​ថា កម្មវិធី​ប្រលង​បវរកញ្ញា Miss Fabulous Laos 2022 ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​អនុញ្ញាត​ឲ្យ​អ្នក​កែ​ភេទចូលរួម។

មុន​នោះ​ដែរ ក្រសួង​សិល្បៈ​ឡាវ បាន​ចេញ​ដីការ​ថា គ្មាន​កម្មវិធី​ប្រលង​ប្រកួត​សម្រស់​ណា​ទាំង​អស់ ដែល​អាច​ល្មើស​វិន័យ​ដែល​ក្រសួង​ដាក់​ចេញ​មក ដោយ​នៅក្នុង​នោះ​ រួម​មាន​ការ​ហាម​មិន​ឲ្យ​អ្នក​កែ​ភេទ​ចូល​ប្រលង។

មិន​ត្រឹម​តែ​ហាម​នៅ​ក្នុង​ប្រទេស​នោះ​ទេ ប្រទេស​នេះ​ក៏​ហាម​បុគ្គល​ទាំង​ឡាយ​ចូល​រួម​ក្នុង​កម្មវីធី​ប្រលង​កម្មវិធី​ប្រលង​បវរកញ្ញា​កែ​ភេទ​នៅ​ក្រៅ​ប្រទេស​ទៀត​ផង ដោយ​អ្នក​ណា​ហ៊ាន​ទៅ​ប្រលង ពេល​ត្រលប់​មក​វិញ នឹង​ត្រូវ​ពិន័យ។

ការ​សម្រេច​ចិត្ត​របស់​ក្រសួង​បាន​ធ្វើ​ឲ្យ​សមាគមន៍​អ្នក​គាំទ្រ​មនុស្ស​កែ​ភេទ​ខឹង​ជា​ខ្លាំង ដោយ​ត្រឹម​តែ​មួយ​យប់ មនុស្ស​រាប់​ពាន់​នាក់ បាន​ប្ដូរ​រូប​តំណាង​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ទៅ​ជា​ទង់​ឥន្ធនូ​ដើម្បី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា ក្រសួង​បាន​បិទ​សិទ្ធិ​របស់​អ្នក​កែ​ភេទ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម