តើ​ចំណូល​សរុប​របស់​អ្នក​ក្នុង​ឆ្នាំ​នេះ ខ្ពស់ ឬ​ទាប​ជាង​ឆ្នាំ​មុន?

  • 2022-09-19 06:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ចំណូល​បូក​សុរប​ឆ្នាំ​នេះ​របស់​អ្នក នឹង​ច្រើន​ជាង​ឆ្នាំ​មុន​ ដែរ​ឬ​ទេ?

១. ចំណូល​របស់​អ្នក​ពី​ដើម ដល់​ចុង​ឆ្នាំ​នេះ​គឺ​មធ្យម មិន​មាន​អ្វី​ខុស​ប្លែក​ខ្លាំង​ពី​ឆ្នាំ​មុន​ឡើយ។ អ្នក​គួរ​បង្កើន​ការងារ​ជា​ក្រុម​ឲ្យ​បាន​ច្រើន ដែល​អាច​ជួយ​ឲ្យ​អ្នក​រក​លុយ​ខាង​ក្រៅ​បាន​ថែម​ច្រើន។ ក្រៅ​ពី​នេះ គួរ​ចុះ​សម្រុង​នឹង​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​ក្រុមហ៊ុន ដើម្បី​ឲ្យ​គេ​មើល​ឃើញ​សក្ដានុពល​របស់​អ្នក ព្រោះ​ប្រយោជន៍​ក៏​ជា​ប្រយោជន៍​របស់​អ្នក។

២. ចូល​រួម​អបអរសាទរ​ផង ព្រោះ​ចំណូល​សរុប​របស់​អ្នក​ក្នុង​ឆ្នាំ​នេះ គឺ​ជា​ខ្ពស់​ជាង​ឆ្នាំ​មុន​ច្រើន​ដង​ណាស់ ដោយ​សារ​តែ​ភាព​ឧស្សាហ៍​ព្យាយាម​មិន​ឈប់ឈរ​របស់​អ្នក។ ឆ្នាំ​នេះ អ្នក​ខំប្រឹង​ធ្វើ​ការ​ជា​ខ្លាំង ហើយ​លទ្ធផល​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ខក​បំណង​នោះ​ទេ។ ដោយ​សារ​ជីវភាព​ធូរធារ​ជាង​មុន​ ក៏​ធ្វើ​ឲ្យ​គុណភាព​ជីវិត​របស់​អ្នក​ខ្ពស់​ជាង​មុន​ដូច​គ្នា។

៣. អ្នក​យល់​ច្បាស់​ថា ដើម្បី​រស់​នៅក្នុង​សង្គម​បាន​ត្រូវ​ការ​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​ពូកែ​បត់បែន​តាម​កាលៈទេសៈ​ជា​ខ្លាំង។ មនុស្ស​មិន​តិច​ឡើយ មាន​ចេតនា​ធ្វើ​ឲ្យ​អ្នក​ខឹង​ដើម្បី​ខូច​រឿង តែ​អ្នក​តាំង​ចិត្ត​បាន​ល្អ​បំផុត។ ទោះ​បី​ជា​ចំណូល​មិន​កើន​ឡើង​ច្រើន​ដល់​កម្រិត​ស្វ័យ​គុណ​ក៏​ដោយ តែ​និយាយ​រួម​គឺ​ឃើញ​ថា​មាន​កើន​ឡើង​ច្រើន។

៤. គួរ​ឲ្យ​សោកស្ដាយ​ផង ព្រោះ​ចំណូល​សរុប​របស់​អ្នក​ឆ្នាំ​នេះ អាច​ទាប​ជាង​ឆ្នាំ​មុន។ តាម​ការពិត​ទៅ ចំណូល​របស់​អ្នក​គឺ​នៅ​តែ​ចូល​ជា​ធម្មតា តែ​ចំណាយ​របស់​អ្នក​ចេញ​ច្រើន​ជាង​មុន ដែល​សុទ្ធ​តែ​ជា​រឿង​ដែ​លមិន​បាន​ត្រៀម​ទុក​ជា​មុន។ ដូច​នេះ​ អ្នក​មិន​គួរ​ចាយ​ធំ​ពេក​ឡើយ ព្រោះ​មិន​ដឹង​ថា ពេល​ណា​ត្រូវ​ការ​លុយ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម