ផ្ញើរជូនមនុស្សស្រីទាំងឡាយល្មមភ្ញាក់ខ្លួនងើបចេញពីស្នេហាដ៏ឈឺចាប់កំពុងរើសមនុស្សខុសទៅ

  • 2022-09-19 03:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿងស្នេហារវាងមនុស្សប្រុសស្រីជារឿងធម្មជាតិដែលបានបង្កើតមកឲ្យជួប ឬបែកជាការសម្រេចចិត្តអ្នកដូចគ្នា។ តែមនុស្សស្រីដឹងខ្លួនច្បាស់នោះទើបទទួលបានសុភមង្គលច្រើនជាងទុក្ខ។ ពិសេសនាងដឹងថានាងអាចទទួលយកការឈឺចាប់បានកម្រិតណា ទ្រាំជាមួយមនុស្សខុសបានកម្រិតណាហើយនាចេះដកខ្លួនចេញមិនត្រាំងត្រែងក្នុងរណ្តៅនៃភាពទុក្ខសោក គឺចេះទទួលយក និងចេះដោះលែង។

កញ្ញាផ្ញើរជូនមនុស្សស្រីទាំងឡាយគឺភ្ញាក់ខ្លួនឡើងងើបមករស់ជាខ្លួនឯងមកទៀតកុំបៀនទុក្ខសោក ហើយសាកគិត៥ចំណុចខាងក្រោមនេះមក គួរបន្តទៀតឬយ៉ាងណាតើអ្នកអាចធ្វើបានដែរឬទេ?៖

១.មនុស្សស្រីដែលត្រូវបានគេចាត់ទុកថារឹងមាំ គឺជាមនុស្សស្រីដែលចេះទទួលស្គាល់ការពិត មិនរស់ទ្រាំនៅកុហកខ្លួនឯង ច្របូកប្របល់នឹងពាក្យសុភមង្គល ឬការឈឺចាប់ចែកដាច់ពីគ្នា ហើយចេះដកខ្លួនចេញដើររកផ្លូវត្រូវវិញ។ ហើយមនុស្សប្រុសដែលអ្នកអ្នករើសជាដៃគូស្នេហាហើយ មិនដែលធ្លាប់ផ្តល់ស្នាមញញឹមឲ្យអ្នកម្តងណាផងនោះ។

២.មនុស្សស្រីដែលស្គាល់ខ្លួនឯងច្បាស់ នាងនឹងដើរចេញមិនមែននៅទ្រាំទទយលរងភាពឈឺចាប់ទាំងនោះអស់មួយជីវិតទេ។ ទោះជាក់ស្តែងនាងមើលមិនឃើញ ថានៅពេលរៀបការរួចមានមនុស្សស្រីជាច្រើនបានខំមាត់សង្កត់ចិត្តទ្រាំរស់ក្នុងឈ្មោះជាប្តីប្រពន្ធដោយមិនហ៊ានដើរចេញពីចំណងអាពាហ៍ពិពាហ៍ដែលគ្មានសុភមង្គលឡើយ ទោះត្រូវប្តីធ្វើបាបចិត្តមិនមែនជារឿងល្អនោះទេ។

៣.ការដែលទ្រាំរស់នៅក្នុងទឹកភ្នែក ដោយជួបការខូចចិត្តស្ទើរគ្រប់ពេលពេញមួយជីវិតបែបនេះគឺជារឿងដែលគួរឲ្យសង្គេគមួយសម្រាប់មនុស្សស្រី ដូច្នេះមនុស្សស្រីមិនគួរនៅតែបន្តបែបនេះរហូតឡើយ។ គួរចេះហត់ ហត់នឹងជីវិតដែលគ្មានសេរីភាពសូម្បីតែរស់នៅដូចគេឯង បើកភ្នែកឡើងមានតែទុក្ខបែបនេះ។

៤.កុំខ្លាចនឹងដើរចេញពីកន្លែងដែលអ្នកធ្លាប់បន្សល់ការចង់ចាំ ព្រោះការចងចាំដ៏អាក្រក់ខ្លះគ្រាន់តែជាអតីតកាលដែលនឹងអាចបំផ្លាញបច្ចុប្បន្ននឹងអនាគតរបស់អ្នកប៉ុណ្នោះ។ អ្នកគួរគិតថាអ្នកក៏សល់ពេលក្នុងមួយជីវិតមួយផ្នែកខ្លះទៀត សម្រាប់ខ្លួនឯងដែរ មិនមែនសម្រាប់តែគេនោះទេ។ ដូច្នេះកុំកប់ខ្លួនជាមួយមនុស្សប្រុសដែលមិនអាចធ្វើឲ្យជីវិតអ្នកមិនធ្លាប់បានទទួលក្តីសុខទាល់តែសោះ ហើយរស់នៅបានសុខស្រួលគ្មានការភ័យខ្លាចពីមួយថ្ងៃទៅមួយថ្ងៃគ្មានកោះត្រើយជីវិតមានតែដាក់សម្ពាធបន្ថែម។

៥.គួររៀនស្រលាញ់ខ្លួនឯងជាងនេះឡើង កុំបណ្តោយខ្លួនឲ្យស្រកទឹកភ្នែកច្រើនជាងនេះទៀតអី។ គួររៀបប្រាប់ខ្លួនឯងថាអ្នកគួរជាមនុស្សស្រីម្នាក់ដូចគេឯង ហើយកើតមកដើម្បីទទួលបានការស្រលាញ់ពីមនុស្សជុំវិញខ្លួន ទទួលបានស្នាមញញឹមក្នុងជីវិត សុភមង្គល មិនមែនភាពខ្លាចផ្សានោះឡើយ ល្មមភ្ញាក់ដឹងខ្លួនហើយកុំរស់ក្នុងស្រមោលអន្ធកាលងងឹតងងុលមើលអីមិនឃើញ បំភ្លេចចោលសូម្បីខ្លួនឯង ងើបឡើងមនុស្សល្អមានច្រើមមិនមែនមានតែប្រុសម្នាក់នឹងឡើយ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម