Deng Lun បង្ហាញ​មុខ​ស្រស់បស់​ក្រោយ​រឿង​អាស្រូវ​គេចពន្ធ​ជាង ៤០​លាន​ដុល្លារ

  • 2022-09-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មិន​អាច​វិល​ត្រលប់​ចូល​សិល្បៈ​ក៏​ពិត​មែន តែ​ដោយ​សារ​ចំណូល​ពី​ជំនួញ​ក៏​ច្រើន​នោះ ធ្វើ​ឲ្យ​តារា​សម្ដែង​ប្រុស​ជួរ​មុខ​ចិន Deng Lun មាន​ជីវិត​រីករាយ​ជា​ធម្មតា។

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា លើក​ទី​មួយ​តារា​សម្ដែង​ប្រុស​លំដាប់ A ចិន Deng Lun បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្រោយ​រឿង​អាស្រូវ គេច​ពន្ធ​ត្រូវ​ពិន័យ​៤៧​លាន​ដុល្លារ។

បង្ហាញ​មុខ​នៅ​ភោជនីយដ្ឋាន​ស៊ុប​របស់​ខ្លួន តួ​រឿង Yin Yang Master បាន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ថត និង​បង្ហោះ​រូប​ភាព​ថ្មី​បំផុត​របស់​ខ្លួន។ ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ក្រោយ​រឿង​អាស្រូវ​ប៉ុន្មាន​ខែ នៅ​ពេល​នេះ ប្រុស​ស្អាត​អាយុ ២៩​ឆ្នាំ បាន​ត្រលប់​មក​ជីវិត​ធម្មតា​វិញ​ហើយ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​បង់​ពិន័យ ៤៧​លាន​ដុល្លារ តារា​ប្រុស​កើត​ឆ្នាំ ១៩៩១ នៅ​តែ​មាន​ជីវភាព​ធូរធារ ដោយ​សារ​សល់​លុយ​ពី​មុន​ច្រើន គួប​ផ្សំ​នឹង​ជំនួញ​ម្ហូប​អាហារ​របស់​លោក​កំពុង​កាក់កប​ដូច​គ្នា ដូច​នេះ​ ទោះ​មិន​អាច​វិល​ត្រលប់​ចូល​សិល្បៈ​វិញ​ ក៏​មិន​ចោទ​ជា​បញ្ហា ទើ​បលោក​មាន​សភាព​ស្រស់បស់​បែប​នេះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម