ពេលវេលាទាំង ៥ ធ្វើឱ្យអ្នកមើលដឹងសន្តាន និងទឹកចិត្តអាក្រក់មនុស្សនៅក្បែរខ្លួនកាន់តែច្បាស់

  • 2022-09-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកជំនាញហុងស៊ុយបាននិយាយថា កុំល្ងង់ស្មានថាចិត្តមនុស្សវាមិនអាចទៅរួចឱ្យសោះ។ អ្នកនឹងដឹងពីទឹកចិត្តមនុស្សក្បែរខ្លួនច្បាស់ តែពេលអ្នកធ្លាក់ចូលក្នុងស្ថានភាពទាំង ៥ ខាងក្រោមនេះ។

ពេលវេលាមាសចំនួន ៥ នឹងធ្វើឱ្យអ្នក "ភ្ញាក់ខ្លួន" ដើម្បីដឹងពីច្បាប់ធម្មជាតិនៃជីវិតរបស់មនុស្ស ដែលជួនកាលយើងភ្លេចមិនអើពើ ៖

១. នៅពេលដែលអ្នកមានការលំបាកនៅកន្លែងធ្វើការ នៅពេលអ្នកមានបញ្ហា អ្នកមិនអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានទេ។ អ្នកមិនអាចជួយអ្នកដទៃបានទេ ផ្ទុយទៅវិញ អ្នកត្រូវតែពឹងផ្អែកលើជំនួយរបស់ពួកគេ។ នេះជាពេលវេលាដើម្បីមើលឃើញច្បាស់ពីចិត្ត និងអារម្មណ៍របស់គេចំពោះអ្នក។ តើពួកគេសុខចិត្តចំណាយពេលវេលា ការខិតខំប្រឹងប្រែង លុយកាក់ដើម្បីជួយអ្នក ឬសូម្បីតែរងទុក្ខជាមួយអ្នក? ពេលជួបបញ្ហា អ្នកនឹងដឹងការពិត ចាំថា មនុស្សខ្មាសគេតែងតែមានលុយ និងកេរ្តិ៍ឈ្មោះក្នុងក្រសែភ្នែករបស់គេ។ ដូច្នេះហើយ ក្នុងគ្រាលំបាក និងឧបសគ្គ អ្នកនឹងដឹងថា អ្នកណាជាអ្នកទទួលយកគុណវិបត្តិ និងព្រមរួមទុក្ខលំបាកជាមួយអ្នក។

២. ពេលធ្លាក់ខ្លួនឈឺ នៅពេលដែលរាងកាយឈឺ គឺជាពេលដែលចិត្តបានប្រុងស្មារតីបំផុត មនុស្សតែងតែគិតច្រើនអំពីទំនាក់ទំនងពីមុន។ ដល់ពេលនេះអ្នកនឹងដឹងថានរណាមកខាងអ្នក ជួយមើលថែអ្នកដែលពិតជាគួរគោរព។ ព្រោះពេលខ្លះ មុននឹងពិចារណាថានរណាសំខាន់បំផុតជាង ក្រុមគ្រួសារអ្នក ឬឪពុកម្តាយសាច់ញាតិបងប្អូន សូមពិចារណាឲ្យច្បាស់សិន ព្រោះសម័យនេះ គ្មានមិត្តរួមស្លាប់រស់ទេ ចេះត្រៀមទុកកុំលញបង់ជ្រុល អាចចុងក្រោយ សូម្បីខ្លួនទីពឹងខ្លួនក៏មិនកើត មិនអាចធ្វើបាន។

៣. ពេលអ្នកទើបតែបាត់បង់ការងារ គ្រប់មនុស្សជាច្រើនចូលអ្នកមានមុខមាត់ ឬអំណាច ងាយស្រួលគេទៅសុំអែបអប នឹងតោលភាពល្បីល្បាញ។ ហើយពេលអ្នកកាន់តំណែងខ្ពស់ មនុស្សជាច្រើនតែងចូលខ្លួនមកអបអរ ឱនលំទោន។ ប៉ុន្តែស្រាប់តែថ្ងៃមួយដ៏ល្អ ប្រសិនបើអ្នកបាត់បង់អ្វីៗទាំងអស់ សោកនាដកម្មនឹងកើតឡើងភ្លាមៗ។ ផ្ទះដែលធ្លាប់មានមនុស្សច្រើន ឥឡូវត្រូវបានគេបោះបង់ចោល។ កាលពីមុនមិនខ្វះអ្នកចែចង់នៅជុំវិញទេ ឥឡូវគ្រប់គ្នាបិទភ្នែក មើលមិនឃើញ គេចមុខពេលជួប ពេលតេទៅគេខ្លាចអ្នកទៅពឹងពាក់គេ រកលះគ្រប់បែបយ៉ាងដើម្បីបដិសេធទទួលការនិយាយ និងការសុំជំនួយមិនបានពីគេមិនតិចតួចក្តី។ **៤.នៅពេលអ្នកមានបញ្ហា សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ** ព្រោះនៅពេលនោះក៏អាចធ្វើឲ្យអ្នកដឹងបានដូចគ្នា ពីសន្តានពិតរបស់មនុស្សជុំវិញខ្លួនថាជាមនុស្សដែលពិតជារាប់អានអ្នកដោយស្មោះមែនឬក៏អត់? ខុសពីពេលដែលអ្នកមានលុយច្រើន ស្តុកស្តម្ភ ផ្តល់ឲ្យគេ ជួយគេរាល់ពេលគេត្រូវការ ប៉ាវផឹកសុី ហុឺហារ ឬឲ្យគេខ្ចី។ គេនឹងបដិសេធ ព្រោះខ្លាចអ្នកគ្មានលុយសងគេវិញ ខ្លាចអ្នកមិនរំខានគេ ឃើញលេខអ្នក ឬឈ្មោះអ្នកគេដើរគេច ទាំងនេះវាជាការពិតរបស់សង្គមរស់នៅរបស់មនុស្សមួយភាគដែលអាត្មានិយមត្រូវការតែប្រយោជន៍ និងមិនបានគិតអ្វីទៅជាមិត្តភាពពិតប្រាកដ និងការចែករំលែកការរស់នៅ និងក្តីសុខឲ្យគ្នា។ ៥. មុនពេលស្លាប់បាត់បង់ជីវិតទៅ នៅពេលដែលមនុស្សហៀបនឹងស្លាប់ ចិត្តរបស់ពួកគេនឹងត្រូវបានបង្ហាញយ៉ាងច្បាស់បំផុត។ អ្នកដែលគោរពនឹងមកអុជធូបបួងសួងសុំឱ្យយើងបានទៅដល់សេចក្ដីសុខ។ អ្នកណាមើលងាយ មានចិត្តត្រជាក់ មិនសូម្បីតែសម្រក់ទឹកភ្នែក។ ព្រោះនៅពេលនោះ រូបកាយ និងព្រលឹងរបស់យើងបានត្រឡប់ទៅជាធូលីដី ហើយមិនអាចមើលបានទៀតទេ។ ដំបូន្មានសម្រាប់យើងទាំងអស់គ្នា ខណៈពេលអ្នកនៅមានជីវិត ចូររីករាយនឹងជីវិតតាមរបៀបដែលធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងមានន័យបំផុត។ រស់នៅឱ្យបានពេញលេញគ្រប់វិនាទីក្នុងបច្ចុប្បន្នកាល គ្មានអ្វីដែលត្រូវសោកស្តាយ ឬនិទភ្នែកមិនជិតឱបវិប្បដិសារីតាមទៅជាប់ជាមួយខ្លួនមិនបានស្រាយ គ្មានថ្ងៃវិលវិញ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម