ដំណោះស្រាយជម្លោះ ៤វិធីក្នុងការសម្រួលឈ្លោះគ្នា ឬអន់ចិត្តគ្នា គួរធ្វើយ៉ាងម៉េច?

  • 2023-08-22 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាការពិតការរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់តែងតែមានជម្លោះមិនអាចជៀសផុត មានបញ្ហា មានការអាក់អន់ចិត្ត ប្រកាន់ទុកក្នុងចិត្ត ឬក៏កំពុងតែខូចចិត្តហើយព្យាយាមលាក់ទុកវាតែម្នាក់ឯង ហើយជម្លោះនឹងមិនថាជាមួយក្រុមគ្រួសារ បងប្អូន មិត្តភក្តិជិតស្និតជាទីស្រលាញ់ មិត្តរួមការងារ សង្សារ ប្តីប្រពន្ធ ដែលយើងបានរាប់អានគ្នាតាំងពីយូរណាស់មកហើយនោះទេ។ ជួនកាលគ្រាន់តែប៉ះទង្គិចអារម្មណ៍តិចតួច ហើយបញ្ហាក៏តិចតួច ធ្វើឲ្យអ្នកទាំងអស់គ្នាភ្លេចអនុស្សាវរីយ៍ល្អៗទាំងឡាយចោល ហើយយកតែរឿងអវិជ្ចមានមកដាក់ ហើយធ្វើឲ្យយទៅជារឿងធំ ហើយឈានដល់ការលែងលះ ការបែកបាក់គ្នាផងដែរ។

ជឿថាបងប្អូនមួយចំនួន មានបទពិសោធនិងឆ្លងកាត់រឿងនេះដូចតែគ្នា ព្រោះនៅពេលដែលមានបញ្ហានឹងកើតឡើង មិនមែនតែយើងម្នាក់ឯងទេដែលរងការឈឺចាប់ ដែលរងទុក្ខសោក រងសម្ពោធផ្លូវចិត្តនោះទេ អ្នកដែលយើងកំពុងមានបញ្ហាជាមួយក៏កំពុងមានសម្ពោធផ្លូវចិត្តដូចគ្នា។

កញ្ញាចែលរំលែក គន្លឹះខ្លីៗសាមញ្ញ ៤វិធីសាស្ត្រដែលអាចយកទៅដោះស្រាយ បញ្ហាដែលកំពុងដែលកើតមានឡើងបាន នៅពេលដែលយើងជួបប្រទះបញ្ហាជាមួយគ្រួសារ ជាមួយមិត្តភក្តិជាមួយក្រុមការងារ ឬមនុស្សជាតីស្រលាញ់របស់ខ្លួន បាន៖

ទី១-ដឹង ៖ នៅពេលយើងឈ្លោះប្រកែកឬប្រកាន់ខឹង ជាមួយក្រុមគ្រួសារ ប្តីប្រពន្ធរបស់យើងត្រូវកំនត់ដឹងថាយើងកំពុងតែខឹង កំពុងតែអាក់អន់ចិត្តហើយ ព្រោះមនុស្សមួយចំនួនធំ ភាគច្រើនគាត់អត់សូវបានដឹងពីការខឹង និងការអាក់អន់ចិត្តរបស់ខ្លួនឯងបណ្តាលមកពីរឿងអីទេ អីចឹងពាក្យសម្តីយើងក្តី ការអន់ចិត្តរបស់យើងក្តី ប្រតិកម្មតបទាំងឡាយក្តីគឺយើងអត់បានដឹងទេ។ ទាល់តែយើងបានធ្វើសកម្មភាពអស់នឹងហើយបានយើងបានដឹងថាយើងកំពុងខឹង និងខឹង ហើយយើងស្តាយក្រោយ។

ទី២-ទទួលស្គាល់៖ ទទួលស្គាល់ថាយើងកំពុងតែខឹង យើងកំពុងតែតូចចិត្ត យើងកំពុងតែអន់ចិត្តរឿងអ្វី ហេតុបានធ្វើបែបនេះ ព្រោះឲ្យយើងដឹងពីទំហំនៃការខឹង ដើម្បីយកមកពិចារណាច្បាស់លាស់នៅចំណុចនៃការទទួលស្គាល់របស់ខ្លួនយើងដែលកំពុងខឹង ហើយអាឲ្យយើងដឹងថាបញ្ហា នឹងអាចដោះស្រាយបានដែលឬទេ និងកំណត់នៅជ្រុងកែខៃបញ្ហា បើយើងជួបបែបនេះទៀតតើយើងគួរដោះស្រាយវាបានដោយរបៀបណា ដើម្បីយើងអាចរក្សាផ្លូចចិត្តយើងបានល្អកឦឲ្យធ្លាក់ចូលទៅក្នុងសម្ពោធផ្លូវចិត្តបានបើមិនហ៊ានទទួលស្គាល់ការពិតណាមួយនៃបញ្ហាដែលកើតឡើងចំពោះមុខយើង ដែលយើងមិនអាចធ្វើជាមិនដឹង និងគេចវេះពីវាឡើយ។

ទី៣-កំណត់ពេល៖ កំណត់ពេលវេលានៃការខឹង តើពេលណាយើងអាចឈប់ខឹងបាន ឬបន្តខឹង តើបានអ្វីមកវិញពីបញ្ហាទាំងនេះ មានន័យថាយើងត្រូវដាក់ date line មួយដើម្បីបញ្ចប់ការខឹងរបស់យើង ឧទា៖ យើងអាចឈប់ខឹង ឬខឹងត្រឹមតែ ៨-១០ម៉ោង ទៅបានហើយ មិនអាចខឹងរហូតដល់២៤ម៉ោងនោះទេ។ ព្រោះបើកាលណាយើងខឹងកាន់តែយូរគឺយើងដុតកម្តៅខ្លួនឯងកាន់តែខ្លាំង ហើយយើងនឹងកើតទុកកាន់តែខ្លាំងឡើងៗ ហើយការក់តទុករបស់យើងនឹង ការខឹងរបស់យើងនឹង កាលណាយើងទ្រាំទ្រអត់បាន ទប់អត់បានវានឹងផ្ទុះចេញមកនៅពេលបញ្ហាកើតឡើងមិនថាខ្លួនឯង ឬមនុស្សជឦវិញខ្លួនយើង ឬមួយជាមួយមនុស្សដែលយើងកំពុងតែខឹងនោះទេ អ្វីដែលសំខាន់ចុងក្រោយមួយទៀតនោះគឺ

ទី៤-ប្រាប់ឱ្យដឹង ឬស្រាយ៖ ត្រូវប្រាប់អ្នកដែលធ្វើឲ្យយើងខឹង ឬធ្វើឲ្យយើងខឹង ជាមួយនឹងឲ្យបានដឹងដែរ ថាគេកំពុងតែធ្វើឲ្យយើងមានបញ្ហា ហើយការប្រាប់របស់យើងនឹងមិនគយរប្រាប់ឲ្យច្រើនលើសលុបនោះទេ ដើម្បីចង់ចាញ់ចង់ឈ្នះ រកខុសរកត្រូវនោះទេ គ្រាន់តែចង់ឲ្យគាត់បានដឹងថាគាត់នឹងយើងកំពុងតែមានអ្វីមិនល្អជាមួយគ្នា ថាយើងកំពុងតែអត់សប្បាយចិត្ត ក៏ប៉ុន្តែការប្រាប់របស់យើងសូមប្រាប់ ឬឆ្លើយតបទៅកាន់អ្នកដែលធ្វើឲ្យយើងខឹង ដោយសម្តីពិរោះ ពិសារ សមរម្យ គួរជសទីស្តាប់ទៅ វិញ ប្រកបដោយចិត្តមានក្តីសណ្តោះមេត្តាផងដែល គឹមិនមែនតបតដោយកំហឹង និងហឹង្សាឡើយ។ ឧទា៖ ថាបងសម្លាញ់ ប្រពន្ធសម្លាញ់ មិត្តសម្លាញ់ ប្អូន ឬបងជាទីស្រលាញ់ កាលពីប៉ុន្មាន នាទី ប៉ុន្មានម៉ោងមុន ឬកាលពីព្រឹកមិញ ថ្ងៃមិញ ល្ចាចមិញ ឬយប់មិញ ឬមួយក៏កាលពី ១ថ្ងៃ-២កន្លងទៅ តើមានដឹងទេថាអ្នកបានប្រើពាក្យសម្តីមិនសមរម្យ មិនពិរោះ ធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត ផ្លូវអារម្មណ៍ ឲ្យខ្ញុំរងសម្ពាធ ធ្វើឲ្យខ្ញុំខូចចិត្តខ្លាំងមែនទែន ហើយកាលដែលនិយាយប្រាប់នេះគឺចង់ឲ្យអ្នកបានដឹងថាអ្នកធ្វើឲ្យខ្ឦាំងឈឺចាប់ខ្លាំងមែនទែន ហើយក៏អត់សប្បាយចិត្ដដែល ។

ប៉ុន្តែសរុបមក ក្នុងការប្រាប់នឹងគឺតាមរយ:ពាក្យសម្តីទៅឲ្យផ្ទាល់ត្រង់ៗ តែបើយើងមានភាពអៀនខ្មាសមុខគ្នាមួយទល់មួយ យើងអាចផ្ញើរជាសារ ឬមួយអាចតេទួរសព្ទ័ ឬមួយទៀតសរសេរជាសំបុត្រ។ ហើយខណ:ពេលដែលយើងកំបុងសរសេរនឹង គឹយើងគួរតែដាក់ចិត្តមេត្តាក្នុងខ្លួនឲ្យបានច្រើន និងពោរពេញដោយក្តីសណ្តោះជាមួយបញ្ហារបស់យើង មិនថាការសរសេរ ផ្ញើរសារ ការតេនិយាយគ្នាដោយផ្ទាល់ ឬ បែបណាទេ។ ព្រោះទាំងអស់នឹងនៅពេលដែលយើងបានប្រាប់ហើយ គឹយើងអាចកាត់បន្ថយសម្ពាធផ្លូវចិត្តយើងបាន ច្រើន ហើយអាចកាតបន្ថយកំហឹងក្នុងខ្លួនយើងក៏បានច្រើនរហូតដល់ ៥០% នឹងមិនឲ្យយើងនៅវិលវល់ជាមួយខ្លួនឯង មិនព្រមដោះស្រាយ។ ហើយមួយទៀតក៏ធ្វើឲ្យអ្នកដែលធ្វើឲ្យឈឺចាប់ ឬធ្វើឲ្យយើងកំពុងតែខឹងដឹងថាគាត់បានធ្វើឲ្យយើងមិនសប្បាយចិត្ត និងខឹងគាត់ត្រង់ចំណុចណាផងដែរ។ ហើយចុងបញ្ចប់យើងអាចនឹងកែបញ្ហាដែលធ្ងន់ធ្ងរមកជាបញ្ហា ស្រាលអាចយល់ចិត្តគ្នាសារជាថ្មីអ្វីក៏ថាបានដែរ។ ហើយភាគីដែលខុសអាចរកវិធីកែកំហុស និងឆ្លើយតបកំហុសមកវិញនៅការសុំទោសយើងកែកំហុសដែលកើតមានឡើង។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម