ពាក្យពេចន៍មិនល្អ ក្នុងជីវិតរស់នៅដែលមិនគួរធ្វើជាមួយអ្នកដទៃនាំផលប៉ះពាល់ត្រឡប់មកវិញ

  • 2022-09-07 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុននឹងនិយាយពាក្យមួយម៉ាត់ មនុស្សឆ្លាត ចេះយោគយល់ តែងតែប្រយ័ត្នប្រយែងខ្ពស់ ការរក្សាសំលេងនឹងធ្វើអោយខ្លួនឯងនិងអ្នកដទៃបានធូរស្រាល សប្បាយចិត្ត ជីវិតក៏ស្រាលតាមនឹងដែរ។

កញ្ញាដែករំលែករឿង ៣យ៉ាងដែលមិនគួរយកទៅប្រើចំពោះមនុស្សក្បែរខ្លួនឬអ្នកដទៃឲ្យសោះវាគឺជាការមើលងាយគេ៖

១.កុំលេងសើចនឹងភាពក្រីក្ររបស់អ្នកដទៃ កុំហៅអ្នកដ៏ទៃថាល្ងង់ មនុស្សគ្រប់រូបកើតមកមានជោគវាសនារៀងៗខ្លួន ទោះជាខំប្រឹងធ្វើយ៉ាងណា អ្នកមានសប្បាយចិត្ត ហើយអ្នកផ្សេងទៀតក្រក៏ពិបាកចិត្ត។ មានមនុស្សខ្លះឆ្លាត ហើយមនុស្សខ្លះយឺតក្នុងការយល់ តែមិនអាចនិយាយថាពួកគឫត់ល្ងង់។ លើលោកនេះមានមនុស្សមិនច្រើនទេដែលកើតមករស់នៅក្នុងភាពប្រណិត ផ្លូវនៃជីវិត ដោយក្តីបារម្ភអំពីអាហារ និងលុយកាក់ ធ្វើឱ្យយើងចេះតែវិលវល់ និងលែងមានពេលសម្រាប់ខ្លួនឯង។ដូច្នេះគ្មានហេតុផលអ្វីដែលត្រូវសើចចំអកឱ្យអ្នកដទៃទេ មនុស្សរស់នៅក្នុងជីវិតរបស់មនុស្សគ្រប់រូប ពេលខ្លះគ្មាននរណាម្នាក់អាចកាន់ដៃគ្នាពីព្រឹកដល់យប់ដោយមិនបណ្តោយខ្លួនឡើយ។

កុំឲ្យដូចបុរាណបានពោលថា៖ «សើចចំអកគេថ្ងៃនេះ អាចនឹងធ្លាក់មកលើខ្លួនឯងថ្ងៃក្រោយក៏ថាបាន ព្រោះជីវិតមើលមិនឃើញ តែមិនមែនជាកម្មពៀរទេ»។ ហេតុនេះ មុននឹងនិយាយលេងសើចជាមួយអ្នកដទៃ ត្រូវគិតឱ្យបានហ្មត់ចត់ ថាតើអ្នកនឹងត្រូវគេសើចចំអកនៅថ្ងៃអនាគតដែរឬទេ? ការសើចចំអកឱ្យមនុស្សគឺដូចជាការសើចដាក់ខ្លួនឯង។ ការរស់នៅដោយសុខសាន្ត ដោយមិនលេងសើចអ្នកដទៃ នោះគឺជាវិធីដ៏ឆ្លាតវៃក្នុងការរស់នៅ។

២. មនុស្សឆ្លាតគេចេះលាក់បាំង គេនឹងធ្វើពុតជាមើលមិនឃើញ នោះទើបគួរឲ្យគោរព មនុស្សដែលបណ្តុះខ្លួនឯងឲ្យគេនិយាយល្អដោយមាត់នឹងបានជោគវាសនាដ៏សម្បូរបែបក្នុងជីវិត មនុស្សជាច្រើនតែងតែត្អូញត្អែរអំពីភាពក្រីក្រ។ ពួកគេកាន់តែយំ កាន់តែក្រ បើមិនខំប្រឹងប្រែង។ ព្រោះហេតុនោះ បុគ្គលនោះមិនពេញចិត្តនឹងជីវិតរបស់ខ្លួន មិនព្រមផ្តល់អ្វីឡើយ មានទំនោរទៅជាអាត្មានិយម គិតតែពីខ្លួនឯង។ មានពាក្យចាស់ពោលថា ដកដង្ហើមចោលមួយម៉ោង អ្នកអាចនឹងក្រ ៣ឆ្នាំ មានន័យថាមិនបានធ្វើអីផលចង់បានផលលាភមិនអាចទៅរួចទេ គ្មានអ្នកណាដេកចាំសំណាងនោះទេ។ ជីវិតនេះនឿយណាយ កុំត្អូញត្អែរ។ ដូច្នេះ យកចិត្តទុកដាក់បន្តិចក៏ប្រសើរដែរ ប៉ុន្តែកុំទុកឲ្យខ្លួនឯងទំនេរពេក។ ក្នុងនាមជាមនុស្សមិនថានឿយហត់ប៉ុណ្ណាក៏មិនត្អូញត្អែរថាហត់ដែរគឺជាមនុស្សដែលមានកម្លាំង ហើយត្រូវតែតស៊ូ។

៣.ទោះលំបាកយ៉ាងណាក៏ដោយកុំប្រកែក គ្រួសារដែលមានភាពសុខដុមរមនាពីមុននឹងមិនបញ្ចេញសំឡេងឱ្យគ្នាទៅវិញទៅមកទេ។ ដូច្នេះ ទោះអ្នកក្រយ៉ាងណាក៏ដោយ កុំប្រកែកអី។ សន្តិភាពគឺជាសេចក្តីចម្រើននៃអ្វីៗទាំងអស់។ ក្នុងនាមជាគ្រួសារយើងត្រូវតែរួបរួមនិងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនមាននរណាម្នាក់ធ្លាក់កូដយើងស្តីបន្ទោសរុញបន្ថែមទេ។ បុរាណថា៖ «ខឹងខូច ខឹងខាត ប្រកែកច្រើននាឈ្លោះ » នេះជាវិធីដ៏ត្រឹមត្រូវក្នុងការរស់នៅក្នុងគ្រួសារ។ កុំបង្ហាញកំហឹងពេលមានអ្វីមិនពេញចិត្ត រៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យល្អជាងអ្វីទាំងអស់។ រៀនអត់ធ្មត់ គិតបន្តិចកំហឹងនឹងហើរទៅឆ្ងាយ ព្រោះ កំហឹងបំផ្លាញផលប្រយោជន៍ និងសុខភាព។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម