តិចនិច ៦ចំណុចងាយៗ អាចកាត់បន្ថយក្តីកង្វល់បានយ៉ាងមានប្រសិទ្ធភាព

  • 2022-09-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានរឿងនឹកស្មានមិនដល់ជាច្រើនកើតឡើងចំពោះជីវិតមនុស្ស នៅក្នុងងលោកយើងជានិច្ច។ ដោយសារតែការស្មានមិនដល់ពីអ្វីដែលនឹងកើតឡើងឥតព្រៀងទុក វាតែងតែបង្កជាសេចក្តីភ័យខ្លាច ឬ ក្តីបារម្ភសម្រាប់មនុស្សទូទៅ។ ប៉ុន្តែ ឬសគល់នៃក្តីបារម្ភ គឺបណ្ដាលមកពីមូលហេតុខុសៗគ្នា។ មនុស្សភាគច្រើនតែងមានក្តីបារម្ភចំពោះអនាគតជាពិសេសរឿងមានបាន ការរិះគន់ពីអ្នកដទៃចំពោះកំហុសដែលអាចនឹងកើតមាន ភ័យខ្លាចមានសុខភាពមិនល្អ ភ័យខ្លាចបាត់បង់មនុស្សដែលខ្លួនស្រលាញ់ បារម្ភថាខ្លួនឆាប់ចាស់មុនអាយុ បារម្ភពីសេចក្តីស្លាប់ជាដើម។ ល។

យ៉ាងណាមិញ ការដែលមានក្តីបារម្ភនេះមិនមែនជារឿងអាក្រក់ទេ ព្រោះអ្នកនឹងអាចគិតត្រៀមខ្លួន រកវិធីដោះស្រាយចំពោះបញ្ហាដែលអ្នកស្មានដឹងបានមុន តែក៏មិនគួរជ្រុលពេក នៅរឿងមិនទាន់កើតឡើង។ ខាងក្រោមនេះគឺជាតិចនិចទាំង ៦វិធី ពីកញ្ញាជួយឪ្យង្នកទាំងអស់គ្នា គេចពីបញ្ហា ឬការព្រួយបារម្ភ និងភ័យខ្លាចច្រើន៖

១. កំណត់នូវអ្វីអាចគ្រប់គ្រងបាន ពេលអ្នកមានអារម្មណ៍ថា ភ័យ ឬ បារម្ភចំពោះរឿងអ្វីមួយ សូមកុំប្រញាប់ជ្រួលច្របល់ពេក។ អ្នកគួរនៅស្ងៀមមួយសន្ទុះសិន ហើយពិនិត្យមើលអ្វីៗដែលនៅជុំវិញខ្លួន បន្ទាប់មកប្រើភ្នែកទាំងគូររបស់អ្នកសម្លឹងទៅរកវត្ថុណាមួយឱ្យចំ ឬ បិទភ្នែករបស់អ្នកពី ១ ទៅ ២ នាទី រួចសួរខ្លួនឯងថា តើអ្នកនៅឯណា? កំពុងធ្វើអ្វី? ហេតុអ្វីត្រូវបារម្ភ? តើរឿងនោះកើតឡើងឬនៅ? ហេតុអ្វីទើបវាកើតឡើង ឬ អាចនឹងកើតឡើង? តើមានផ្លូវដោះស្រាយសម្រាប់បញ្ហានោះ ឬ មានមនុស្សអាចជួយសម្រួលបញ្ហានោះទេ? បន្ទាប់មកទៀត អ្នកត្រូវរកមើលថា អ្វីខ្លះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក ហើយចាប់ផ្តើមធ្វើវាសន្សឹមៗបន្ត រហូតដល់អ្នកមានអារម្មណ៍ថា ក្តីបារម្ភដែលអ្នកចាប់ផ្តើមថយចុះ។

២. ផ្តោតលើឥទ្ធិពលដែលអ្នកមាន ពេលខ្លះទៀត មនុស្ស មានក្តីបារម្ភដោយសារតែមើលឃើញពីអ្វីដែលពួកគេគិតថាជារឿងមិនល្អ អាចនឹងកើតឡើងចំពោះមនុស្សដែលនៅជុំវិញខ្លួនដូចជា សាច់ញាតិ មិត្តភក្តិ ក្រុមគ្រួសារ ឬ មនុស្សដែលខ្លួនស្រលាញ់ចូលចិត្ត ដោយចង់រកមធ្យោបាយធ្វើយ៉ាងណាដើម្បីបញ្ជៀសបញ្ហានោះកុំឱ្យកើតឡើង។ តែបញ្ហា និងការបារម្មណ៍ គឺតែពិចារណាឲ្យវែង ដូច្នេះ អ្នកនឹងងាយស្រួលផ្តល់យោបល់ និងពន្យល់ពួកគេពីផលវិបាកដែលអាចនឹងកើតឡើងចំពោះពួកគេជាមួយវិធីសាស្ត្ររបស់អ្នក។ លើសពីនេះ ទោះបីជាអ្នកមានឥទ្ធិពល ឬ ដំណោះស្រាយល្អសម្រាប់បញ្ហារបស់ពួកគេប៉ុណ្ណាក៏ដោយ រឿងដែលអ្នកអាចធ្វើបានគឺ ត្រឹមផ្តល់យោបល់ដល់ពួកគេតែប៉ុណ្ណោះ ចៀសវាងការបង្ខំ ឬ ញុះញុង ព្រោះពួកគេអាចនិងសង្ស័យថា អ្នកកំពុងមានអាថ៌កំបាំងអ្វីមួយនៅពីក្រោយការជ្រំជ្រែងរបស់អ្នក។

៣. ចេះកំណត់ពីភាពភ័យខា្លច សេចក្តីភ័យខ្លាចទាំងអស់សុទ្ធតែមានមូលហេតុ។ បើអ្នកអាចដឹងច្បាស់ពីក្តីបារម្ភរបស់អ្នក ហើយគិតថាអ្នកមិនមានសមត្ថភាពអាចដោះស្រាយវាបាន នោះអ្នកកំពុងយល់ព្រមទទួលភាពបរាជ័យហើយ។ ផ្ទុយទៅវិញ អ្នកត្រូវបា្រប់ខ្លួនឯងថា អ្នកអាចធ្វើបាន ហើយវាគ្មានហេតុផលអ្វីដែលអ្នកមិនអាចដោះស្រាយពីបញ្ហានោះបានទេ អាស្រ័យលើអ្នកមិនគេច ប្រឈមមុខ ទទួលយក ដោះស្រាយ ។ ការធ្វើបែបនេះ ខួរក្បាលរបស់អ្នកនិងព្យាយាមគិតរកដំណោះស្រាយចំពោះបញ្ហាទាំងនោះជានិច្ច ហើយរាងកាយរបស់អ្នកនិងទទួលបានកម្លាំងជម្រុញឱ្យប្រឆាំងនិងសេចក្តីភ័យខ្លាចកាន់តែខ្លាំង និងប្រសើរ។

៤. ចែកឱ្យដាច់រវាងបញ្ហា និងដំណោះស្រាយ បញ្ហា និងដំណោះស្រាយ គឺមិនដូចគ្នាទេ ប្រសិនបញ្ហាអាចកើតឡើងបាន ហើយដំណោះស្រាយក៏នៅមានជានិច្ច សម្រាប់ដោះស្រាយដូចគ្នាដែរ។ ផ្ទុយទៅវិញ អ្នកត្រូវបែងចែកថាមួយណាជាបញ្ហា និងអ្វីជាដំណោះស្រាយ រួចធ្វើការវាយតម្លៃថាបញ្ហាបែបណាត្រូវនិងដំណោះស្រាយបែបណា។ មិនយូរមិនឆាប់ អ្នកនឹងមានអារម្មណ៍ថា អ្នកបានបោះជំហានទៅមុខចំពោះភាពភ័យខ្លាចរបស់អ្នកហើយ ហើយវាគ្រាន់បើជាងឈរមើលបញ្ហាកើតឡើងដោយមិនបានព្យាយាមដោះស្រាយ។

៥. បង្កើតផែនការក្នុងការដោះស្រាយ បន្ទាប់ពីអ្នកអាចកំណត់បានបញ្ហា ឬ ក្តីបារម្ភបានហើយ អ្នកត្រូវររៀបចំផែនការសម្រាប់បញ្ហាបន្ទាន់ ថាតើមួយណាដែលត្រូវដោះស្រាយមុនឱ្យទាន់ពេល និងមួយណាដែលត្រូវសម្រេចជាបន្តបន្ទាប់ ដើម្បីកុំឱ្យវារញ៉េរញ៉ៃថាត្រូវចាប់ផ្តើមួយណា ឬ ពីចំណុចណាមុន។ ហើយរឿងគ្រប់គ្រងអារម្មណ៍ និងការស្ថានការឲ្យបានច្បាស់លាស់កុំបារម្ភ ព្រោះបញ្ហាអ្វីក៏ដោយតែងមានដំណោះស្រាយ។

៦. គួររៀនព្យាយាមគិតរឿងល្អៗ ឲ្យបានច្រើន ច្បាស់ណាស់ថា វាពិតជាពិបាកក្នុងការគិតរឿងល្អៗ សម្របពេលកំពុងមានអារម្មណ៍ភ័យខ្លាច តប់ប្រមល់ ឬ ស្មុកស្មាញ តែអ្នកគ្មានផ្លូវផ្សេងល្អៗ ជាងនេះទេ។ អ្នកត្រូវតែគិតរឿងល្អៗជាមុន កុំបង្ខំការគិតឲ្យស្មុគស្មាញបន្ថែម បន្លាចខ្លួនឯង មើលរបស់ប្លែកៗដែលនៅជុំវិញខ្លួន ឬ ធ្វើលំហាត់ប្រាណ នៅជិតមនុស្សដែលធ្វើឱ្យអ្នករីករាយ ដើរកម្សាន្ត មើលកុនដែលអ្នកចូលចិត្ត និងព្យាយាមនៅជិតមនុស្សដែលគិតវិជ្ជមានឱ្យបានច្រើន ព្រោះពួកគេមានគំនិច និងយោបល់អាចជួយចំរុញកម្លាំងអ្នករកវិធីសាស្ត្រដោះស្រាយបានច្រើន។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម