ចំណុចល្អៗ ៨យ៉ាង បញ្ជាក់ថាអ្នកជួបមនុស្សស្រលាញ់ពិតមិនមែនជាស្នេហាតែម្ខាង

  • 2022-08-23 01:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សដែលស្រលាញ់យើងពិតនៅខាងក្រៅ គេប្រហែលដូចជាស្ដេចរាជសី តែនៅជាមួយអ្នកគេប្រៀបដូចជាកូនឆ្មា ដែលគួរឲ្យសលាញ់ចំពោះអ្នក។

រឿងដែលសំខាន់បំផុត គេនឹងឱ្យអ្នករស់នៅក្នុងភាពជាអ្នក មិនទាមទារ មិនបង្ខំ ឱ្យអ្នកកែប្រែ ឬផ្លាស់ប្ដូរអ្វីដើម្បីផ្គាប់តម្រូវចិត្តគេឡើយ ព្រោះគេស្រឡាញ់អ្នកជាអ្នក មិនមែនស្រឡាញ់អ្នក ព្រោះតែអ្នកផ្លាស់ប្ដូរដើម្បីគេតែម្ខាងទេ។

កញ្ញា ចែករំលែក ៨ ចំណុច ខាងក្រោមនេះរើសមិនខុសគេជាមនុស្សដែលស្រឡាញ់អ្នកពិត៖

១. គេមិនហត់នឿយ ជាមួយនឹងអ្នកឡើយ បើទោះបីជាពេលខ្លះ អ្នកងរងក់ រករឿង ឈ្លោះនឹងគេក៏ដោយ គេនឹងធ្វើជាដៃគូឈ្លោះដ៏រីករាយជាមួយអ្នក។

២. គេនឹងគាំទ្រអ្នកគ្រប់រឿង ឱ្យតែជារឿងល្អ ជាពិសេសគឺ រឿងដែលអ្នកស្រឡាញ់ ចូលចិត្ត និងចង់ធ្វើ គេច្បាស់ជាមនុស្សទីមួយដែលនៅពីក្រោយ និងចាំជួយជម្រុញអ្នក។

៣. គេនឹងតែងតែយល់ ហើយក៏សម្របតាមអ្នកគ្រប់យ៉ាង សំខាន់ឱ្យតែឃើញអ្នករីករាយ និងសប្បាយចិត្ត។

៤. គេនឹងនៅក្បែរ ចាំមើលថែ ការពារអ្នក បើទោះបីជានៅឆ្ងាយពីគ្នា ក៏គេផ្ញើការនឹករឭក ការបារម្ភ យកចិត្តទុកដាក់ចំពោះអ្នកពីចម្ងាយដែរ។

៥. មានរឿងជាច្រើនដែលគេមិនចូលចិត្ត ឬមានចំណូលចិត្តផ្ទុយពីអ្នក តែគេនៅតែអាចសម្របតាមអ្នក ជាពិសេសគឺ មិនដែលហាមប្រាម ឬបិទសិទ្ធសេរីភាពអ្នកឡើយ។

៦. គេនឹងមិនបន្ទោស ឬខឹងនឹងអ្នកចំពោះរឿងណាមួយឡើយ មិនថាពេលទើបតែស្រឡាញ់ ឬទៅថ្ងៃមុខ គឺនៅតែបែបហ្នឹង។

៧. គេនឹងគោរពរាល់ការជ្រើសរើស និងសម្រេចចិត្តរបស់អ្នក ដោយមិនរារាំង ផ្ទុយទៅវិញ គេនឹងផ្ដល់ជាគំនិតល្អៗ ក៏ដូចជាកម្លាំងចិត្តដល់អ្នកជានិច្ច។

៨. មិនថាគេធ្វើអ្វី គេនឹងសួរនាំ សុំយោបល់ពីអ្នកជានិច្ច ក៏ដូចជាប្រាប់អ្នកឱ្យបានដឹងគ្រប់រឿង មិនលាក់បាំងនឹងអ្នកជាដាច់ខាត។

ពិសេសប្រសិនបើអ្នកបានជួបមនុស្សម្នាក់នេះ សូមថែរក្សាគេឱ្យបានល្អ ហើយបើអ្នកស្រឡាញ់គេដែរ អ្នកក៏ត្រូវតែធ្វើនូវអ្វីដែលគេបានធ្វើដើម្បីអ្នកដូចគ្នា ដៃគូជីវិត ចេះប្រព្រឹត្តចំពោះគ្នា ឱ្យស្មើគ្នា ទើបគ្មានម្ខាងណាមានសម្ពាធ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម