ហ្វេន​ផ្អើល​ឆោឡោ Wang Yi Bo ពាក់​កន្លាស់​អាវ​បុរាណ​តម្លៃ​ជិត​៧​លាន​ដុល្លារ

  • 2022-08-16 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ធំ​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ប្រុស​ជួរ​មុខ​ចិន Wang Yi Bo បង្ករ​ការ​ភ្ញាក់​ផ្អើល​ក្រោយ​ត្រូវ​បាន​ប្រេន​ប្រគល់​កន្លាស់​អាវ​បុរាណ​ឲ្យ​ពាក់។

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​សីហា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា កម្មវិធី Weibo Film Night ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​ប៉េកាំង ដោយ​មាន​វត្តមាន​ចូល​រួម​ពី​សំណាក់​សិល្បករ​ជួរ​មុខ​ជាង​១០០​រូប។

នៅ​ក្នុង​ចំណោម​នោះ តារា​សម្ដែង​ប្រុស​វ័យ​ក្មេង​កំពុង​ឡើង​កូដ Wang Yi Bo បង្ករ​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាំង​ពី​ដើរ​លើ​កម្រាល​ព្រំ​ដំបូង ព្រោះ​លោក​ដើរ​ត្រសង​នឹង​កំពូល​តារា​សម្ដែង Zhou Dong Yu។ នៅ​ក្នុង​កម្មវិធី​ទាំង​មូល ប្រុស​ស្អាត​អាយុ ២៥​ឆ្នាំ​បាន​ប្ដូរ​ឈុត​សរុប​ទាំង​អស់​ដល់​ទៅ​៣ ដោយ​ស្លៀក​ខោអាវ​មក​ពី​ប្រេន​ Chanel ជា​ចម្បង។

អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មិន​ភ្ញាក់​ផ្អើល​មិន​បាន​នោះ​គឺ Chanel បាន​យក​កន្លាស់​អាវ​ផលិត​តាំង​ពី​ឆ្នាំ ១៩៣២​របស់​ខ្លួន​តម្លៃ ៦លាន ៨សែន​ដុល្លារ​ឲ្យ​តួរឿង The Untamed ពាក់​ចូល​កម្មវិធី។​ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​ប្រុស​ចិន​ម្នាក់​មាន​កិត្តិយស​បាន​ពាក់​កន្លាស់​អាវ​នេះ ព្រោះ​វា​ត្រូវ​បាន​រក្សា​នៅ​ក្នុង​សារមន្ទីរ​របស់ Chanel មិន​ដែល​យក​ចេញ​ក្រៅ​ឡើយ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម