បានទាំងស្បែកស្អាតពីខាងក្នុងនិងបំបាត់ស្ត្រេស ដោយអាហារ៥មុខនេះ

  • 2022-08-09 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេល​ស្រ្តេស ​ក្រៅ​ពី​ស្តាប់​បទ​ចម្រៀង ឬ​ធ្វើ​អ្វី​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ហើយ ​អ្នក​ក៏​អាច​បរិភោគ​អាហារ​ទាំង​នេះ​ ដើម្បី​​កាត់​បន្ថយ​អ័រម៉ូន​ស្រ្តេស​បាន។

១. ​ជើង​មាន់

គឺ​ជា​អាហារ​ថាមពល​មួយ​ដែល​សម្បូរ​ដោយ​អាមីណូអាស៊ីត និង​សារជាតិ​រ៉ែ ​ដែល​ជួយ​ជម្រុញ​ឲ្យ​កម្រិត​អ័រម៉ូន​ស្រ្តេស​ថយ​ចុះ។

​២. ទឹក​ដោះគោ ឈីស និង​ទឹក​ដោះគោ​ជូ

មិន​ថា​​ទឹក​ដោះគោ​ស្រស់ ឈីស ឬ​ទឹក​ដោះគោ​ជូ ជា​ប្រភព​អាហារ​សម្បូរ​ដោយ​អាមីណូ​អាស៊ីត។ ​​ញ៉ាំ​ប្រភេទ​អាហារ​ទាំង​នេះ​កាន់​តែ​ច្រើន ​នឹង​ជួយ​ឲ្យ​សារពាង្គកាយ​លូត​លាស់​ល្អ ​ព្រម​ទាំង​បំបាត់​កម្រិត​អ័រម៉ូន​ស្រ្តេស​ផង​ដែរ។

​៣. ​បន្លែ ​និង​ផ្លែ​ឈើ​

ពិសេស​​បន្លែ​ស្លឹក​បៃ​​តង​ដូច​ជា ​ផ្ទី ខាត់​ណា ស្ពៃ​ប្រូខូលី… ផ្លែ​ស្រ្តបឺរី​ក៏​ជា​បន្លែ​​ដែល​ជួយ​បង្កើន​កម្រិត Dopamine ​ក្នុង​ការ​ជួយ​​បំបាត់​ស្រ្តេស​ផង​ដែរ។

៤. ត្រីសាល់​ម៉ុន

ជា​ប្រភេទ​​ត្រី​ដែល​មនុស្ស​គ្រប់​គ្នា​ចូលចិត្ត ​ហើយ​សម្បូរ​ដោយ​គុណ​ប្រយោជន៍​ជា​ច្រើន ដែល​​ផ្ទុក​ដោយ​សារជាតិ Tryptophan ​​ព្រម​ទាំង​អាស៊ីត​អាមីណូ​ផង​ដែរ។

៥. គ្រាប់​ធញ្ញជាតិ

ជា​អាហារ​សម្បូរ​ដោយ​អាមីណូអាស៊ីត​និង​ជីវជាតិ​ជា​ច្រើន ដែល​​ជួយ​បង្កើន​​កម្រិត​​អ័រម៉ូន​ល្អៗ​​ក្នុង​រាង​កាយ​​តាម​បែ​ប​ធម្មជាតិ។ ​ដូច្នេះ​ ដើម្បី​សុខភាព​ល្អ ​គប្បី​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន។

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម