អាយុ ១៨​ឆ្នាំ កូន​ស្រី​កុំកុំ​ មាន​កម្ពស់ ១.៨១​ម

  • 2022-08-08 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូន​ស្រី​សំណព្វ​របស់​កំពូល​តារា​សម្ដែង​ប្រុសហុងកុង Donnie Yen មាន​កម្ពស់​លេចធ្លោ​ទោះ​បី​នៅ​វ័យ​ក្មេង​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ទី ៦ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន HK01បាន​រាយការណ៍​ថា កូន​ស្រី​របស់​តារា​សម្ដែង​ប្រុស​ជើងចាស់​ហុងកុង Donnie Yen ក៏​កំពុង​ពេញ​ចិត្ត​នឹង​ការងារ​​​សិល្បៈ​ដូច​ឪពុក​ម្ដាយ​ខ្លួន​ដែរ។

តាម​នោះ​ដែរ ស្រី​ស្អាត​ឈ្មោះ Jasmine Yen នៅ​ឆ្នាំ​នេះ​មាន​អាយុ ១៨​ឆ្នាំ​ហើយ និង​មាន​កម្ពស់​ដល់​ទៅ ១.៨១​ម។ នាង​ទទួល​បាន​សំណើរ​ធ្វើ​ម៉ូដែល​ឲ្យ​ប្រេន​សម្លៀកបំពាក់​លំដាប់​ខ្ពស់​ជា​ច្រើន​នៅ​ហុងកុង។

ក្រៅ​ពី​កម្ពស់​អំណោយផល​ធ្វើ​ជា​តារា​ម៉ូដែល​នោះ ស្រី​ស្អាត​កើត​ឆ្នាំ ២០០៤ ក៏​មាន​ដុង​ពី​កំណើត​ខាង​និពន្ធ និង​ច្រៀង​ចម្រៀង​ផង​ដែរ ដោយ​នាង​បាន​ឡើង​ឆាក​ចម្រៀង​តាំង​ពី​អាយុ ១២​ឆ្នាំ។ ដោយ​សារ​បាន​រៀន​សិល្បៈ​តាំង​ពី​ក្មេង Jasmine អាច​លេង​ឧបករណ៍​តន្ត្រី​បាន​ច្រើន​ដូច​ជា វីយូឡុង និង​ព្យាណូ​ជា​ដើម។

នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ កូន​ស្រី​របស់​កុំកុំ ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​រៀន​ជំនាញ​តន្ត្រី​បន្ថែម​នៅ​សាលា Berklee ព្រោះ​នាង​ចង់​ចាប់​អាជីព​ជា​អ្នក​ចម្រៀង​អាជីព​តែ​ម្ដង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម