តើ​អ្នក​មាន​តួនាទី​អ្វី​នៅ​ក្នុង​បេះដូង crush

  • 2022-08-05 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​នៅ​ក្នុង​បេះដូង​មនុស្ស​ដែល​អ្នក​លួច​ស្រលាញ់ មាន​អ្នក​ដល់​កម្រិត​ណា សូម​ជ្រើស​យក​ចម្លើយ​មួយ។

១. កុំ​អន់​ចិត្ត​ណា​នៅ​ពេល​ដឹង​ថា នៅ​ក្នុង​ចិត្ត​គេ អ្នក​គ្រាន់​តែ​ជា​មនុស្ស​ដើរ​ឆ្លង​កាត់​ជីវិត​គេ​តែ​ប៉ុណ្ណោះ។ អ្នក​ដើរ​ឆ្លង​កាត់​ហើយ គ្មាន​បន្សល់​នូវ​អ្វី​ធ្វើ​ឲ្យ​គេ​ដិតដាម​ទាំង​អស់។ និយាយ​ឲ្យ​ខ្លី​ទៅ សម្រាប់​គេ អ្នក​ត្រឹម​តែ​ជាមនុស្ស​ស្គាល់​គ្នា​ប៉ុណ្ណោះ។

២. មិន​ដឹង​ថា​គួរ​អរ​ ឬ​យ៉ាង​ម៉េច​ទេ ព្រោះ​នៅ​ក្នុង​ចិត្ត​របស់​គេ អ្នក​ប្រៀប​បានដូច​ជា​សមាជិក​នៅ​ក្នុង​គ្រួសារ​ដែរ គឺ​សំខាន់​មិន​អាច​ខ្វះ​បាន។ នៅ​ចូលចិត្ត​នៅ​ក្បែរ​អ្នក ព្រោះ​ស្និទ្ធិស្នាល​គ្នា តែ​គ្រាន់​តែ​ជា​អារម្មណ៍​ល្អ​ប៉ុណ្ណោះ មិន​មែន​នៅ​ក្នុង​ន័យ​ស្នេហា​ឡើយ។

៣. គេ​គិត​ថា អ្នក​ជា​មិត្តភ័ក្ដិ​ម្នាក់​យ៉ាង​ជិត​ស្និទ្ធ អាច​និយាយ​បាន​ថា​ជា​មិត្ត​ល្អ​បំផុត​របស់​គេ។ គេ​ និង​អ្នក​មាន​អនុស្សាវីយ៍​នឹង​គ្នា​ច្រើន​រាប់​មិន​អស់។ តែ​បើ​ឲ្យ​សួរ​ថា គេ​មាន​​មនោសញ្ចេតនា​នឹង​អ្នក​ ឬ​អត់ គឺ​ពិបាក​និយាយ​ខ្លាំង​ណាស់ មាន​តែ​ពេលវេលា​ទេ ទើប​អាច​ឆ្លើយ​តប​បាន។

៤. សូម​ចូលរួម​អបអរសាទរ​ផង ព្រោះ​ក្នុង​បេះដូង​គេ គេ​ស្រលាញ់​អ្នក​រួច​ទៅ​ហើយ។ អ្នក​ជា​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​បេះដូង​គេ។ ដូច​នេះ​ហើយ​ បើ​មិន​ទាន់​ច្បាស់​ទេ អ្នក​អាច​ម្ចាស់ការ​សួរ​គេ​ដោយ​ផ្ទាល់ ពេល​នោះ នឹង​អាច​ចាប់​ផ្ដើម​ស្នេហា​មួយ​នេះ​បាន​ហើយ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម