បង្ហើប​មូលហេតុ​ Sandara មាន​ទម្ងន់​ត្រឹម​តែ ៣៧​គីឡូ

  • 2022-08-03 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​ចម្រៀង​ស្រី​កូរ៉េ Sandara Park បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ខ្លួន​កើត​ទុក្ខ នាង​ញ៉ាំ​បាន​ត្រឹម​តែ​ចេក​មួយ​ផ្លែ​តែ​ប៉ុណ្ណោះ​មួយ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​ឡើង​គីឡូ​បាន។

កាល​ពី​ថ្ងៃ​ទី ៣១ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Nate បាន​រាយការណ៍​ថា តារា​ចម្រៀងស្រី​ជួរ​មុខ​កូរ៉េ Sandara Park បាន​មាន​វត្តមាន​ក្នុង​កម្មវិធី Secret Security។ វត្តមាន​នៅ​ទី​នេះ ស្រី​ស្អាត​អាយុ ៣៧​ឆ្នាំ បាន​បន្ត​ចែក​រំលែក​ពី​បញ្ហា​ទម្ងន់​ខ្លួន​ប្រាណ​របស់​នាង។

តាម​នោះ​ដែរ នៅពេល​ដែល​នាង​ធ្លាប់​ឡើង​គីឡូ​ដល់ ៤៧​​នោះ អ្នក​គ្រប់គ្រង​របស់​នាង​ធ្លាប់​យំ​ ហើយ​សួរ​ថា​នាង​អាច​សម្រក​គីឡូ​វិញ​បាន​ ឬ​អត់​ដែល​ ធ្វើ​ឲ្យ​នាង​សម្រេច​យក​ទម្ងន់​ដូច​បច្ចុបន្ន​នោះ​គឺ ៣៧​គីឡូ។ ចាប់​តាំង​ពី​ពេល​នោះ​​មក នាង​លែង​មាន​លទ្ធភាព​ឡើង​ទម្ងន់​ទៀត​ហើយ។ សមាជិក​ក្រុម 2NE1 ​បាន​ឲ្យ​ដឹង​ថា ខុស​ពី​អ្នក​ដទៃ​ដែល​ពេល​ពិបាក​ចិត្ត នឹង​រក​អ្វី​មក​ញ៉ាំ​ដើម្បី​រំសាយ​អារម្មណ៍​នោះ គឺ​នាង​ញ៉ាំ​មិន​ចូល​ទាល់តែសោះ។ នៅ​ចាំ​ថា​កាល​ពី​បែក​បាក់​ស្នេហា នាង​ញ៉ាំ​អ្វី​មិន​ចូល​ជិត​១​ខែ ដោយ​មួយ​ថ្ងៃ​ញ៉ាំ​តែ​ចេក​មួយ​ផ្លែ។

នៅ​ពេល​ពិបាក​ចិត្ត នាង​នៅ​តែ​ផ្ទះ​មើល​ទូរទស្សន៍ ពី​ព្រឹក​ដល់​យប់ ហើយ​ញ៉ាំ​ចេក​​មួយ​ផ្លែ​ដូច​គ្នា។ ខុស​ពី​សមាជិក​រួម​ក្រុម​ដទៃ តារា​​កើត​ឆ្នាំ ១៩៨៤ បាន​បន្ថែម​ថា នាង​មិន​ដែល​សម្រក​គីឡូ​នោះ​ទេ រាល់​ពេល​ក្រុមរបស់​នាង​ចេញ​បទ​ថ្មី​ម្ដង​ៗ ព្រោះ​នាង​មិន​ឡើង​គីឡូ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel