ម៉ារីម៉ា​ស្លៀក​ឈុត​ជាង​៩ម៉ឺន​ដុល្លារ​ចូល​កម្មវិធី​ជា​មួយ​ប្ដី

  • 2022-08-03 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​កម្មវិធី​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ល្បី​ឈ្មោះ កំពូល​តារា​សម្ដែង​ស្រី​ហ្វីលីពីន Marian Rivera បាន​ស្លៀក​រ៉ូប​លំដាប់​ខ្ពស់​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដឹក​ដៃ​ជាមួយ​ស្វាមី។

កាល​ពី​ថ្ងៃ​ទី ២ ខែ​សីហា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន GMA បាន​រាយការណ៍​ថា ប្ដី​ប្រពន្ធ​កំពូល​តារា​សម្ដែង​ស្រី​ហ្វីលីពីន Marian Rivera និង Dingdong Dantes បាន​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​គំរប់​ខួប​លើ​ក​ទី ៧២​នៃ​បណ្ដាញ​ទូរទស្សន៍ GMA Network។

ជាមួយ​ឈុត​ស្មៅ​វែង​អូស​ដី​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន ប្ដី​ប្រពន្ធ​កូន​ពីរ បាន​ឈ្នះ​ពាន Couple Of The Night។ ស្រី​ស្អាត​អាយុ ៣៧​ឆ្នាំ បាន​ស្លៀក​រ៉ូប​មក​ពី​ប្រេន Ralph & Russo តម្លៃ​ ២២០០០​ដុល្លារ ខ្សែ​ក និង​ក្រវិល​ពី​ប្រេន Dior តម្លៃ​៤៧៨០០​ដុល្លារ និង​កង​ដៃ Chaumet តម្លៃ​២២០០០​ដុល្លារ សរុប​ជាង​៩​ម៉ឺន​ដុល្លារ​សម្រាប់​រាត្រី​នេះ។

ចែក​រំលែក​នឹង​បណ្ដាញ​ព័ត៌មាន តារា​ស្រី​កើត​ឆ្នាំ ១៩៨៤ បាន​ចែក​រំលែក​ថា ដោយ​សារ​កូន​ៗ​នៅ​ក្មេង និង​ខ្លួន​ចង់​ថែ​រក្សា​គ្រួសារ​ផង​នោះ ទើប​មិន​ទាន់​ទទួល​រឿង​ថ្មី ទោះ​បី​ជា​ផលិតករ ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ផ្ញើ​សាច់​រឿង​ឲ្យ​នាង​ក៏​ដោយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម