បើរាងកាយអ្នកមានសញ្ញាទាំងនេះ ដល់ពេលដែលអ្នកគួរឈប់ផឹកកាហ្វេហើយ

  • 2022-07-27 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាហ្វេ ​អាច​ជា​អាវុធ​មុ​ខ​ពីរ សម្រាប់​សុខភាព​រាង​កាយ។ ​យ៉ាង​ណា​ក្តី ​បើ​អ្នក​សង្កេត​ឃើញ​ថា ​រាង​កាយ​កំពុង​ជួប​ស្ថាន​ភាព​បែប​នេះ ​អ្នក​គួរ​បញ្ឈប់​ការ​ផឹក​កាហ្វេ​បាន​ហើយ។

១. ថប់​បារម្ភ ញ័រ​ទ្រូង

ជាតិ​កាហ្វេ​អ៊ីន​​ខ្ពស់​ដែល​ផ្ទុក​ក្នុង​កាហ្វេ ងាយ​នឹង​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ​ដូច្នេះ​សម្រាប់​អ្នក​មាន​បញ្ហា​ដូចជា​ ថប់​បារម្ភ​ច្រើន ​ឆាប់​ញ័រ​ទ្រូង ​គួរ​កាត់​បន្ថយ​​បរិមាណ​កាហ្វេ​តាម​ដែល​ត្រូ​វ​ការ​។

​២. ​ឈឺ​ពោះ ​រាគ

​ជា​មធ្យម ​បើ​ផឹក​កាហ្វេ​ច្រើន​ជាង 2-3 ​ពែង​​ក្នុង​មួយ​ថ្ងៃ​ នោះ​រាង​កាយ​នឹង​មិន​សម្រប​ក្នុង​ការ​សម្អាត​ពោះ​វៀន ​ដែល​បណ្តាល​ឲ្យ​អ្នក​ឈឺ​ពោះ និង​រាគ​បាន។​

៣. ​គេង​មិន​លក់ ឈឺ​ក្បាល

ប្រសិន​បើ​អ្នក​រក​ឃើញ​ថា​ខ្លួន​ឯង​គេង​មិន​សូវ​លក់ គួរ​ឈប់​​ទម្លាប់​ផឹក​កាហ្វេ​រាល់​​ថ្ងៃ​ចេញ​ទៅ​ ព្រោះ​សារធាតុ​កាហ្វេ​អ៊ីន​​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ធ្លាក់​ចុះ។

​៤. ​​អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់

យោង​តាម​​អ្នក​ជំនាញ ​អ្ន​កជំ​ងឺ​ប្រភេទ​នេះ​​គួរ​តែ​ឈប់​ផឹក​កាហ្វេ​ ព្រោះ​កាហ្វេ​អ៊ីន​​ងាយ​នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​​កើន​ឡើង។ ​លើស​ពី​នេះ ​ការ​​សិក្សា​មួយ​បង្ហាញ​ថា ​អត្រា​លើស​ឈាម​ទាក់​ទង​នឹង​​អាយុ កើ​ត​ឡើងលើ​បុរស​ដែល​ផឹក​កាហ្វេ​ច្រើន។

​៥. អ្នក​មាន​ជំងឺ GERD

​ជាតិ​កាហ្វេ​អ៊ីន​បង្កើន​ឲ្យ​មានការ​ចាល់​ជាតិ​អាស៊ីត ធ្វើ​ឲ្យ​ច្រាល​​ដល់​ក្រពះ​ពោះ​វៀន។ ​ហានិភ័យ​​នៃ​រោគ​សញ្ញា GERD ​ពិសេស​សម្រាប់​អ្នក​មាន​ជំ​ងឺ​ថប់​បារម្ភ ​ឬ​ ​ញ័រ​បេះ​ដូង ​ឈឺ​ក្បាល ឬ​គេង​មិន​លក់​ជា​ដើម ដែល​វា​មាន​ឥទ្ធិពល​អវិជ្ជមាន​ដោយសារ​ជាតិ​កាហ្វេ​អ៊ីន​នេះ​។

​៦. ​​អ្នក​​​ញៀន​នឹង​កាហ្វេ​​រហូត​​​ខា​ន​មិន​បាន ដឹង​តែ​ឈឺ​ក្បាល

ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា ខ្លួន​ឯង​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​​​អស់​កម្លាំង ​ឈឺ​ក្បាល ​ងងុយ​គេង ពេល​មិន​ផឹក​កាហ្វេ ​វា​ជា​សញ្ញា​ថា​អ្នក​កំពុង​ញៀន​កាហ្វេ​ហើយ។ នៅ​ចំណុច​​នេះ​ ​អ្នក​គួរ​បញ្ឈប់​ការ​ផឹក​កាហ្វេ​មួយ​រយៈ​សិន ។ នៅ​ពេល​អ្នក​​សាក​ល្បង​ឈប់​ផឹក​កាហ្វេ​ដំបូងៗ​ វា​អាច​ពិបាក​បន្តិច ​តែ​យូរ​ទៅ​រាង​កាយ​​នឹង​សម្រប​បាន៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម