ការយល់ច្រលំដ៏ធំរបស់មនុស្សស្រីក្នុងរឿងស្នេហា ដែលធ្វើឲ្យឈឺចាប់ម្នាក់ឯង

  • 2022-06-24 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ជា​ច្រើន ​បាន​គិត​ខុស​លើ​រឿង​​ស្នេហា ​រហូត​ធ្វើ​ឲ្យ​គេ​បែរ​ជា​ត្រូវ​ឈឺ​ចាប់​ទៅ​វិញ។ ​ម្ល៉ោះ​​ហើយ ​ខាង​ក្រោម​នេះ​ជា​ចំនុច​មួយ​ចំនួន ​ដែល​នារី​គួរ​ដឹង​ ​ចៀស​វាង​ការ​យល់​ច្រលំ​ទៀត។

១. ត្រូវ​តែ​មាន​ពេលវេលា​ឲ្យ​គ្នា​គ្រប់​ពេល

​វា​ពិត​ជា​រឿង​កំប្លែង​ណាស់ ​ដែល​គូ​​ជា​ច្រើន​នៅ​ទាម​ទារ​ពេលវេលា​នៅ​ជាមួយ​គ្នា​គ្រប់​ពេល​ទៀត។ ​ក្នុង​សម័យ​ទំនើប​​នេះ ​គ្រប់​គ្នា​គួរ​យល់​ថា​ នរណា​ក៏​ត្រូវ​ការ​ពេលវេលា​ផ្ទាល់​ខ្លួន​ដែរ សំខាន់​កុំ​ឲ្យ​តែ​ភ្លេច​គ្នា​រហូត។

​២. ​ត្រូវ​ប្រកាស​ឲ្យ​អ្នក​លេង​បណ្តាញ​សង្គម​បាន​ដឹង

សព្វ​ថ្ងៃ​នេះ ​មនុស្ស​មួយ​ចំនួន​បាន​ឲ្យ​តម្លៃ​លើ​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង ​មិន​ថា​ធ្វើ​អ្វី នៅ​ទី​ណា ​ឬ​ជួប​នរណា គេ​ចង់​ឲ្យ​មាន​ការ​ផុស​លើ​បណ្តាញ​សង្គម​ដើម្បី​គ្រប់​គ្នា​បាន​ដឹង។ ​ចំពោះ​រឿង​ស្នេហា​​ក៏​ដូច​គ្នា ​អាច​ថា​ដំបូង​នៅពេល​ផ្អែម​ល្ហែម ​គូ​ស្នេហ៍​ប្រាកដ​ជា​ចង់​បង្ហាញ​ឲ្យ​គេ​ឯង​បាន​ដឹង ​តែ​យ៉ាង​ណា​ក៏​គួ​រ​មាន​ដែន​កំណត់​ពេល​ផុស​ដែរ ព្រោះ​បើ​មិន​អ៊ី​ចឹង​ពេល​បែក​គ្នា ​ក៏​មិន​ល្អ​មើល​ទៅ​តាម​នោះដែរ។ ម្យ៉ាង​ទៀត ​អ្នក​ក៏​មិន​គួរ​ពេលស្រលាញ់​ក៏​ប្រាប់​គេ ​ពេល​បែក​គ្នា​ក៏​ប្រាប់​គេ​ដែរ​នោះ​ទេ។

៣. មនុស្ស​ប្រុស​ត្រូវ​តែ​មើល​ថែ​មនុស្ស​ស្រី

រឿង​ស្នេហា មិន​ត្រូវ​ចាំ​តែ​បុរស​ជា​អ្នក​មើល​ថែ​នារី​រហូត​ទេ ​គួរ​តែ​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក។

៤. ចង​ជើង​មនុស្ស​ប្រុស​ជាប់ ដោយ​ការ​មាន​កូន

ក្នុង​ជីវិត​ពិត ​មិន​គួរ​ប្រដូច​ជីវិត​​ទៅ​នឹង​រឿង​និទាន ដោយ​​ការ​ចង​ជើង​មនុស្ស​ប្រុស​ឲ្យ​ជាប់ តាម​រយៈ​ការ​មាន​កូន​ឡើយ។ ​មនុស្សស្រី​មួយ​ចំនួន ​​ពេល​ខ្លះ ​មិន​ទាន់​រួច​រាល់​ធ្វើ​ជា​ម្តាយ​គេ​ទេ ​តែ​ដើម្បី​រក្សា​ចំណង​ស្នេហា​ ​នាង​សុខ​ចិត្ត​ដើរ​លឿន​មួយ​ជំហាន ដោយ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ ដែល​វា​មាន​តែ​លំបាក​សម្រាប់​​មនុស្ស​ស្រី​ទៅ​វិញ។

​៥. ស្នេហ៍​ពិត គ្មាន​ថ្ងៃ​កើត​ឡើង

មនុស្ស​ដែល​ធ្លាប់​ខូច​ចិត្ត​ព្រោះ​រឿង​ស្នេហា ​តែង​តែ​គិត​ថា ​ស្នេហា​ត្រូវ​បញ្ចប់​នៅ​ពេល​នេះ​ហើយ ដូច្នេះ​មាន​តែ​បិទ​ទ្វារ​បេះ​ដូង គ្មាន​ថ្ងៃ​ទទួល​យក​អ្នក​ថ្មីឡើយ ព្រោះ​រង​ការ​ឈឺ​ចាប់​ពេក។ បើ​ទោះ​ជា​ស្នេហា រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី ​អ្នក​បរាជ័យ​នៅ​ជំហាន​ដំបូង ​ក៏​​មិន​ប្រាកដ​ថា ស្នេហ៍​ពិត​នឹង​មិន​កើត​ឡើង​ដែរ។ ​​ត្រឹម ក្តីស្រលាញ់​របស់​ឪពុកម្តាយ​ចំពោះ​កូន ​នោះ​ក៏​​ហៅ​ថាស្នេហា ​។ ​ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​គិត​ថា ​ស្នេហា​ពិត​មិន​អាច​កើត​ឡើង​បាន?​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម