ទម្លាប់បញ្ចេញស្រ្តេសរបស់តារានិករទាំង១២ ពេលជួបរឿងមិនសប្បាយចិត្ត

  • 2022-06-24 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ជួប​រឿង​មិន​សប្បាយ​ចិត្ត ​តារានិករ​​ទាំង​១២ ​តែង​តែ​ធ្វើ​នូវ​រឿង​ខាង​ក្រោម៖

Arise: ​ចាក​ចេញ

​ពេល​ប្រឈម​បញ្ហា​លំបាក Arise មាន​ទំនោរ​ដោះស្រាយ​បញ្ហា​ដោយ​​សន្សឹម​ៗ​។ ​ម្យ៉ាង​ទៀត គេ​ត្រូវ​ការ​​សម្រាក និង​ផ្លូវ​ចិត្ត​ល្អ​គ្រប់​គ្រាន់​មក​វិញ។ ​ភាគ​ច្រើន​ពួក​គេ​រត់​ទៅ​តំបន់​ដា​ច់ស្រយាល​ដូច​ជា​ជន​បទ ​ជា​ដើម ​កន្លែង​ដែល​គ្មាន​នរណា​ស្គាល់ ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​មាន​​អារម្មណ៍​ល្អ​ឡើង​វិញ។

Taurus : ​ស្វែង​រក​មិត្ត​ភក្កិ​

កុំ​ភ្ញាក់​ផ្អើល​អី​នៅ​ពេល​ឃើញ Taurus ​ដើរ​រក​មិត្ត​ភក្កិ​ជិត​ស្និទ្ធ​​ដើម្បី​ចេញ​ក្រៅ​ជាមួយ ព្រោះ​ពួក​គេ​ត្រូវ​ការទួញ​សោក ​និង​ចង់​ឲ្យ​មាន​គេ​សោក​សៅ​ជាមួយ។ ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​ល្អឡើង​វិញ និង​​បំបាត់​ភាព​នឿយ​ហត់។

Gemini : ដើរ​លេង

នៅពេល​ស្រ្តេស ​អស់​កម្លាំង Gemini ​មាន​ទំនោរ​រក​កន្លែង​មួយ​ដែល​សប្បាយ ដើម្បី​បំភ្លេច​រាល់​សម្ពាធ។ ​បង្វែរ​អារម្មណ៍​របស់​ពួក​គេទៅ​កន្លែង​ផ្សេង ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួល​ជាង។

Cancer : ​ដើរ​លេង​នៅ​ក្លឹ​ប​រាត្រី

ប្រសិន​បើ Cancer ជួប​រឿង​មិន​សប្បាយ​ចិត្ត ​ទៅ​រក​គេ​នៅ​ក្លឹប​ចុះ​ ច្បាស់​ជា​រក​គេ​ឃើញ​មិន​ខាន។ ​ពួក​គេ​ច្រើន​ទៅ​ទី​នោះ​ដើម្បី​ផឹក ឬ​ស្តាប់​តន្រ្តី ដើម្បី​ឲ្យ​អារម្មណ៍​របស់​ពួក​គេ​ធូរស្រាល​ពី​សម្ពាធ លែង​ហត់​នឿយ​ទៀត។

Leo : ទៅ​ផ្ទះ

បើមើល​ពី សម្បក​ក្រៅ Leo ​ជា​មនុស្ស​រឹង​មាំ ​ហើយ​ក្បាល​រឹង តែ​ក្នុង​បេះ​ដូង​របស់​គេ​ពោរពេញ​ដោយ​ព្យុះ​ភ្លៀង។ ​ម្ល៉ោះ​ហើយ នៅ​ពេល​ពួក​គេ​ហត់​នឿយ ​ពួក​គេ​គ្រាន់​តែ​ចង់​រក​មនុស្ស​ជា​ទីស្រលាញ់​​​ណា​ម្នាក់​រស់​នៅ​ក្បែរគេ ហើយទទួល​យក​អ្វី​ដែល​ជា​ការពិត​​ពី​ខ្លួន​គេ​ផ្ទាល់ និង​ជួយ​ផ្តល់​កម្លាំង​ចិត្ត​ដល់​គេ​ផង។

Virgo : គេង

បំបាត់​ស្រ្តេស​បាន មាន​តែ​ការ​គេង​ហ្នឹង​ហើយ ​ដែល​ជួយ​បំបាត់​ភាព​ធុញ​ទ្រាន់​របស់​គេ​បាន។ ​ពេល​ពួក​គេ​យល់​ថា​រាង​កាយ​ហត់​នឿយ អស់កម្លាំង ​ពួក​គេ​នឹង​ត្រូវ​ការ​ទីកន្លែង​ស្ងប់ស្ងាត់ ហើយ​ផាសុកភាព ​​បើ​បាន​គ្រែ​មាន​ពូក​ទៀត​កាន់​តែ​ធ្វើ​ឲ្យ​គេ​គេង​លក់​ស្រួល។

Libra : ទិញ​អីវ៉ាន់

វិធី​លឿន​បំ​ផុត​ក្នុង​ការ​បំបាត់​ស្រ្តេសរបស់ Libra ​គឺ​ទៅ​ដើរ​​ទិញ​អីវ៉ាន់។ ​សម្រាប់​តារានិករ​នេះ ​ការ​ចំណាយ​លុយ​មាន​ន័យ​ថា ​អាច​ជួយ​បំបាត់​ទុក្ខ​កង្វល់ និង​ស្រ្តេស​បាន ដែល​ជួយ​ឲ្យ​ពួក​គេ​​សប្បាយ​ចិត្ត​​ជាង​មុន។ ​កុំ​ភ្ញាក់​ផ្អើល​អី​នៅពេល​ពួក​គេ​ទិញ​កាបូប​​តូច​ធំ​ ឬខោអាវ​​ពេល​ទៅ​ដល់​ផ្ទះ ព្រោះ​នេះ​ហើយ​ជា​ភាព​រីក​រាយ​របស់​ពួក​គេ​

Scorpio: អ្វី​ក៏​អត់​ធ្វើ​ដែរ

ពេល​ពួក​គេ​បាត់​ចំណាប់​អារម្មណ៍​ហើយ ​ពួក​គេ​នឹង​ចុចប៊ូតុង​សម្រាក​ដោយ​ឯក​ឯង។ ​ពេល​ធុញ អ្វី​ក៏​គេ​លែង​ចង់​ធ្វើ​ដែរ ​គេ​គ្រាន់​តែ​ចង់​បានកន្លែង​ណា​ស្ងប់​ស្ងាត់ ​ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​អង្គុយ​ស្ងៀម​ដោយ​មិន​បាច់​ធ្វើ​អ្វី​ទាល់​តែ​សោះ រហូត​ដល់​ពួក​គេ​ដឹង​ថា តើ​កន្លែង​បន្ទាប់​ណា​ដែល​គេ​គួរ​​ធ្វើ​អ្វី​បន្ត​ទៀត ។

Sagittarius: ដើរ​លេង​តាម​ខេត្ត

តារានិករ​នេះ ​ជា​ប្រភេទ​ចូលចិត្ត​ដាក់​សម្ពាធ​​លើ​ខ្លួន​ឯង ពួក​គេ​បញ្ចេញ​កំហឹង​ដោយ​ការ​ស្វែង​រក​ទី​កន្លែង​ណា​មួយ​ ដែល​ជួយ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ផាសុកភាព និង​បំបាត់​ស្រ្តេស​បាន​។

Capricorn : ​ស្វែង​រក​មិត្ត​ភក្កិ​ដើម្បី​ជួប​គ្នា

អាហារ​មួយ​ពេល​ជាមួយ​មិត្ត​ភក្កិ ​និយាយ​ទូរសព្ទ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ជា​វិធី​មួយ​ដែល Capricorn ​ចង់​បាន​បំផុត​​ដែល​ជួយ​ឲ្យ​ពួក​គេ​មាន​​អារម្មណ៍​សុខ​ស្រួល។ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ជំនួស​ឲ្យ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់ ពួក​គេ​មាន​ទំនោររក្សា​ការ​គិត​របស់​ពួក​គេ​ចំពោះ​ខ្លួន​ឯង ឬ​ដក​កំហឹង​របស់​ពួក​គេ​ទៅ​​លើ​នរណា​ម្នាក់។ ភាព​ស្ងប់​ស្ងាត់​ជួយ​កាត់​បន្ថយ​ភាព​ស្រ្តេស​របស់​គេ​បាន។

Aquarius: ​លេង​ហ្គេម​រហូត​ភ្លេច​ថ្ងៃ​យប់

បើ​មិន​សប្បាយ​ចិត្ត Aquarius ចូល​ចិត្ត​លេង​ហ្គេម ឬ​មើល​រឿង​អនឡាញ ដែល​ទាំង​នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​ធូរស្រាល​ចិត្ត មិនសូវគិត​ច្រើន​។ ​អារម្មណ៍​ដែល​អាច​បញ្ចេញ​បាន​នៅ​ពិភព​និម្មិត ​ជួយ​ឲ្យ​ពួក​គេធូរស្រាល​បាន​។

Pisces: ព្យាយាម​ស្វែង​រក​អ្វី​មក​ធ្វើ​ឲ្យ​ចប់​សព្វ​គ្រប់

ការធ្វើ​អ្វី​ដែល​ថ្មី​​អាច​ឲ្យ​​តារានិករ​នេះ ឈាន​មុខ​គេ​ដើម្បី​បន្ត​អភិវឌ្ឍ​ខ្លួន​ឯង ដែល​ទាំង​នេះ​ជួយ​ឲ្យ​ពួក​គេ​បាត់​ភាព​ធុញ​ទ្រាន់ ជំនួស​ឲ្យ​ការ​មើល​​ពី​ភាព​បរាជ័យ​របស់​ខ្លួន​កាល​ពី​មុន៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម