តើអ្នកនឹងប្រើប្រាស់ពាក់កណ្ដាលជីវិតបែបណា? រើសអាហារដែលអ្នកគិតថាឆ្ងាញ់បំផុត

  • 2022-06-23 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្ត...

អាហារ A

ពាក់កណ្ដាលជីវិតអ្នកនឹងកាន់តែពោរពេញដោយលាភសំណាង ព្រោះអ្នកធ្លាប់បានឆ្លងកាត់រឿងរ៉ាវជាច្រើនមកហើយ កុំទាន់អាលបោះបង់ចោលជាដាច់ខាត។ ពាក់កណ្ដាលជីវិតក្រោយ អ្នកនឹងលែងប្រញាប់ប្រញាល់ដូចមុនមិនខាន អ្នកអាចនឹងរៀនរស់នៅយ៉ាងពេញលេញបំផុតហើយ។

អាហារ B

ជីវិតពាក់កណ្ដាលដំបូងសម្រាប់អ្នកអាចនឹងមិនរលូនល្អដូចអ្នកដទៃនោះទេ។ អ្នកជាមនុស្សដែលមានសន្តានចិត្តល្អ មិនដែលមានសូម្បីតែកូនចិត្តចង់ធ្វើបាបអ្នកដទៃនោះទេ។ ទុក្ខលំបាករបស់អ្នកភាគច្រើនគឺកើតចេញពីការដែលអ្នកមិនសូវជាយកចិត្តទុកនឹងអ្វីដែលកើតឡើងជុំវិញខ្លួនអ្នក។

អាហារ C

អ្នកជាមនុស្សដែលអាចស្វែងរកភាពរីករាយ ពីអ្វីដែលកើតឡើងក្នុងជីវិតអ្នកបានយ៉ាងងាយ។ មិនថាជួបការលំបាកច្រើនយ៉ាងណានៅក្នុងជីវិតនោះទេក៏អ្នកមិនអស់សង្ឃឹមនោះទេ នៅតែអាចរក្សាកការខិតខំប្រឹងប្រែងសម្រាប់ខ្លួនឯងបានដែរ។

អាហារ D

អ្នកជាមនុស្សដែលមានការខិតខំប្រឹងប្រែងក្នុងជីវិតខ្លាំងណាស់ ទោះជាជួបការលំបាកខ្លាំងយ៉ាងណា ក៏អ្នកកម្រនឹងអោយវាមកបង្អាក់ដំណើរអ្នកខ្លាំងណាស់។ ពាក់កណ្ដាលជីវិតអ្នក និង ពោរពេញដោយភាពជោគជ័យ ទ្រព្យសម្បត្តិហូរហ៊ារមិនខ្វះខាតនោះទេ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម