តើ Crush របស់អ្នក គិតថាអ្នកជាមនុស្សកាច ឬស្លូត?

  • 2022-06-22 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចងដឹងថា Crush គិតថា​អ្នក​កាច ឬក៏ស្លូត ឬអត់?

រូប A

នៅ​ក្នុង​ភ្នែក​គាត់ អ្នក​ជា​មនុស្ស​ចិត្ត​ល្អ និង​ស្មោះ​ត្រង់។ កាល​ពី​មុន ​អ្នក​យល់​ថា ពិភពលោក​នេះ​ពិត​ជា​ស្រស់​ស្អាត​ណាស់ អ្នក​ឆាប់​​ទុក​ចិត្ត​អ្នក​ដទៃ ​ដោយ​ហេតុ​នេះ​ហើយ ​អ្នក​ច្រើន​តែ​ក្លាយ​ជា​ជន​រង​គគ្រោះ​​ព្រោះ​តែ​គេ​កុហក​និង​កេង​ប្រវ័ញ្ច​មក​ជា​រឿយ​ៗ។ ​ឆ្លង​កាត់​បទ​ពិសោធន៍​ជីវិត​ច្រើន ​ធ្វើ​ឲ្យ​អ្នក​ប្រែ​ពី​មនុស្ស​គិត​គេ​វិជ្ជមាន មក​ជា​អវិជ្ជមាន​វិញ​។ ​​អ្នក​ជា​មនុស្ស​ចិត្ត​ទន់​ទេ តែ​បើ​ហ៊ាន​តែ​ធ្វើ​អាក្រក់​ អ្នក​នឹង​ប្រែ​ប្រួល​ភ្លាម​ៗ​ដូច​គ្នា​ដែរ។

​រូប B

​ក្នុង​ភ្នែក​របស់​​គាត់ ​អ្នក​ជា​មនុស្ស​សុភាព​ ចូលចិត្ត​ស្តាប់​គេ​ច្រើន​ជាង​និយាយ ​។​ មិន​តែ​ប៉ុណ្ណោះ ​មនុស្ស​គ្រប់​គ្នា​គិត​ថា​អ្នក​ជា​មនុស្ស​សាមញ្ញ ទន់​ភ្លន់ មាន​ផ្លូវ​ចិត្ត​ស្ងប់ស្ងាត់ មិន​មាន​អ្វី​ពិសេស​ពេក​ទេ ​តែ​ក៏​គ្មាន​អ្វី​​គួរ​ឲ្យ​ព្រួយ​បារម្ភ​ច្រើន​ដែរ។ ​​ធាតុ​ពិត ​អ្នក​មាន​ចំណុច​ពិសេស​លើស​អ្វី​ដែល​គេ​គិត​ច្រើនជាង​នេះ។ ​មួយទៀត ​នៅពេល​នរណា​ធ្វើ​ឲ្យ​អ្នក​ខឹង កំហឹង​របស់​អ្នក​នឹង​ដុត​ឡើង ហើយ​នៅពេល​នោះ​វា​នឹង​បង្ហាញ​លើ​ផ្ទៃ​មុខ​របស់​អ្នក​តែ​ម្តង។

​រូប C

​ក្នុង​​​ក្រសែភ្នែក​របស់​​គាត់ ​អ្ន​ក​មិន​មែន​ជា​មនុស្ស​ស្លូត​ឡើយ។ អ្នក​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​បង្ហាញ​ពិភពលោក​នេះ​ឲ្យ​ដឹង​នៅពេល​អ្នក​ខឹង​ឡើយ។ បើ​មាន​នរណា​ធ្វើ​ឲ្យ​អ្នក​​មិន​សប្បាយ​ចិត្ត អ្នក​​នឹង​ឲ្យ​គេ​ភ្លក់​រស​ជាតិ​នៃ​ការ​ឈឺ​ចាប់​នោះ​ដែរ។ ​តាម​ពិត​អ្នក​មិន​ចូលចិត្ត​រញ៉េរញ៉ៃ​ជាមួយ​គេ​មុន​ឡើយ ​តែ​បើ​មាន​​គេ​ហ៊ាន​មក​រក​អ្នក​មុន ​អ្នក​នឹង​មិន​បន្ធូរ​ដៃ​​ដូច​គ្នា។

រូប D

​ក្នុង​​ក្រសែ​ភ្នែក​របស់​គាត់ ​អ្នក​ជា​មនុស្ស​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​តែ​មិន​កាច​​ពេក​ទេ។ ​អ្នក​​រីក​រាយ​នៅពេល​​ឃើញ​អ្នក​ដទៃ​ជោគជ័យ ​​សកម្ម ​ចេះ​ខ្វល់​ខ្វាយ និង​​រស់​នៅ​ឲ្យ​បាន​ពេញ​លេញ​បំ​ផុត​​សម្រាប់​មនុស្ស​ជុំ​វិញ​ខ្លួន។ ​ថ្វី​បើ​អ្នក​រង​នូវ​ការ​ឈឺ​ចាប់ ឬ​​អ្នក​ដទៃ​ធ្វើ​ឲ្យ​​អ្នក​ខូច​​ចិត្ត ក៏​អ្នក​មិន​​​តាំង​ចិត្ត​សង​សឹក​គេ​វិញ​ឡើយ អ្នក​មាន​តែ​ព្យាយាម​បំភ្លេច​ការ​ឈឺ​ចាប់​ពី​អតីត​នោះ​ចោល ​ហើយ​រស់​នៅ​ដោយ​សប្បាយ​​រីក​រាយ។ ​សម្រាប់​អ្នក ​ចូលចិត្ត​លេង​សើច ពេល​ខ្លះ​ជា​​ចិត្ត​ល្អ ពេលខ្លះ​ចិត្ត​អាក្រក់។​

ប្រភព៖ ngoisao ប្រែ​សម្រួល៖ លឹម សុនា