Raymond Wong ស្ងាត់​ៗ​ចាកចោល​ប៉ុស្តិ៍ TVB

  • 2022-06-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​បាន​លះបង់​នៅ​ក្រុមហ៊ុន TVB ជា​ច្រើន​ឆ្នាំ​ហើយ​មែន​ពិត តែ​តារា​សម្ដែង​ប្រុស​ជួរ​មុខ​ហុងកុង Raymond Wong មិន​ដែល​លើក​បាន​តារា​ឆ្នើម​ឯក​ឡើយ ដែល​ត្រូវ​គេ​សង្ស័យ​ជា​មូលហេតុ​លោក​ចេញ​ពី​ក្រុមហ៊ុន។

កាល​ពី​ថ្ងៃទី ២០ ខែមិថុនា កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន HK01 បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​ជួរ​មុខ​ហុងកុង Raymond Wong បាន​មក​ជ្រក​នៅ​ផលិតកម្ម Sky Hiht Entertainment របស់​តារា​សម្ដែង​ប្រុស Louis Koo ។ សកម្មភាព​នេះ​មាន​ន័យ​ថា ប្រុស​ស្អាត​អាយុ ៤៦​ឆ្នាំ បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ ប៉ុស្តិ៍ TVB ដាច់​ស្រេច​ហើយ។

មុន​នោះ​ដែរ ក្រោយ​ឆ្នាំ ២០១១ រហូត​ដល់​ឆ្នាំ ២០១៩ លោក​គ្មាន​វណ្ណកម្មណ​ថ្មី​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ខាង​លើ​ទាំង​អស់។ ក្រោយ​ឆ្នាំ ២០១៩ លោក​លែង​មាន​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ ដោយ​លោក​ចុះ​កុងត្រា​តាម​រឿង ហើយ TVB ក៏​មិន​មែន​ជា​អ្នក​គ្រប់គ្រង​លោក​ទៀត​ដែរ។

រយៈ​ពេល​ជិត​២០​ឆ្នាំ នៅ​ប៉ុស្តិ៍​ខាង​លើ តួ​រឿង Can’t Buy Me Love ធ្លាប់​ត្រូវ​បាន​ជាប់​ជា​បេក្ខភាព​តារា​ឆ្នើម​ឯក​៣​ដង តែ​មិន​ដែល​លើក​ពាន​ឡើយ គួប​ផ្សំ​នឹង​ត្រូវ​ថត​រឿង​ដល់​ទៅ​៥ ក្នុង​មួយ​ឆ្នាំ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ជាមូលហេតុ​លោក​ចង់​ទៅ​ផលិតកម្ម​ផ្សេង​ដើម្បី​មាន​ពេល​ច្រើន​ជាង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម