ហេតុអ្វីអ្នកមានចំណុច Special ? សាករើសកាត មួយ

  • 2022-06-21 04:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាត​ដែល​អ្នក​រើស​នឹង​បង្ហាញ​ពី​​ចំណុច Special របស់​អ្នក។

កាត A

​អ្នក​មាន​ភាព​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​បុគ្គលិក​លក្ខណៈ​ខាង​ក្នុង​និង​ខាង​ក្រៅ​របស់​អ្នក។ ​សម្រាប់​អ្នក​ជា​មនុស្ស​មាន​មនោសញ្ចេតនា ​យក​ចិត្ត​ទុកដាក់ខ្លាំង​ចំពោះ​អ្នក​ដទៃ​។ ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​​កាន់តែ​​លេច​ធ្លោ គឺ​ដោយសារ​ភាព​រឹង​មាំ និង​ភាព​អង់​អាច​នៅ​ខាង​ក្នុង​របស់​អ្នក។ ​អ្នក​មិន​មែន​ជា​មនុស្ស​ទន់​ជ្រាយទេ ​នៅពេល​មាន​បញ្ហា អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ប្រយុទ្ធ​ប្រឆាំង​និង​ការពារ​អ្វី​ដែល​ជា​របស់​អ្នក។ ​ចំណុច​ពិសេស​មួយ​ទៀត​នោះ ​គឺ​អ្នក​ជា​មនុស្ស​​ពូកែ​អត់​ធ្មត់ ហើយ​​ចូល​ចិត្ត​ដាស់​តឿន​ខ្លួន​ឯង។ ​នោះ​គឺ​ជា​ចំណុច​ Special ​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​មាន​ភាព​ទាក់​ទាញ។

​កាត B

ទំនុកចិត្ត គឺ​ជា​គ្រឿង​ដ៏ទាក់ទាញ​ពិសេស​មួយ​របស់​អ្នក ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈរ​បាន​ទោះ​មាន​ព្យុះភ្លៀង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ​ជា​ទូ​ទៅ អ្នក​មាន​ទេពកោសល្យ​ខាង​និយាយ​ ​ដឹង​ពី​​របៀប​​និយាយ​សម្តី​បែប​ណា​ចូល​ទៅ​ដល់​ត្រចៀក​របស់​គេ​បាន​។ ​អ្នក​​ចេះ​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ កម្រ​ស្រែក​ដាក់​គេ ​តែ​ព្យាយាម​បង្ហាញ​គំនិត​និង​មតិ​​យោបល់​ទៅ​កាន់​អ្នក​ដទៃ​។ ​នេះ​គឺ​ជា​ចំណុច​ដ៏​រឹង​មាំ​ដែល​នាំ​អ្នក​ឆ្ពោះ​ទៅ​មុខ។ ​អ្នក​ជា​មនុស្ស​គំរូ ធ្វើ​ឲ្យ​គេ​ខ្លាច​និង​គោរព​អ្នក។

​កាត C

ថាមពល​ដែល​មិន​អាច​គណនា​បាន​​ចំពោះ​អ្នក គឺ​រាល់​ថ្ងៃ​អ្នក​​ហាក់​​សប្បាយ​រីក​រាយ មិន​ចូលចិត្ត​ភាព​ធុញ​ទ្រាន់ ​ការ​រអ៊ូ។ ​អ្នក​ចេះ​របៀប​ជម្រុញ​ខ្លួន​ឯង​ទៅមុខ និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង។ ​​ឥរិយាបថ​នេះ​ គឺ​ជា​វីតាមីន​ដ៏​មាន​ថាមពល​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ពេល​ខ្លះ អ្នក​ធ្វើ​សកម្មភាព​ហួស​ហេតុ​ពេក​​រហូត​អ្នក​ដទៃ​មិន​នឹក​ស្មាន​ដល់ មិនជឿ​នឹង​ភ្នែក។ យ៉ាង​ណា​ក្តី ​អ្នក​នៅ​តែ​អាច​រក្សា​ឲ្យ​ខ្លួន​ឯង​បាន​នូវ​តម្លៃ និង​របៀប​ឲ្យ​ជីវិត​ពេញ​ដោយ​​ភាព​សប្បាយ​​រីក​រាយ។

កាត D

​អ្នក​ជា​មនុស្ស​ស្ងាត់​ស្ងៀម ចាស់​ទុំ ​មិន​សូវ​មាត់​ក ​មិន​ចូល​ចិត្ត​កន្លែង​ដែល​មាន​មនុស្ស​ច្រើន ​ជិត​ស្និទ្ធ​ខ្លាំង​ជាមួយ​មនុស្ស​ដែល​អ្នក​ស្គាល់​ច្បាស់។ ​ទន្ទឹម​នឹង​នេះ ​អ្នក​​ចូលចិត្ត​គិត​ពី​រឿង​អតីត​កាល ​​មិន​មែន​ដោយសារ​ចង​គុំនុំ​នោះ​ទេ​គឺ​ដោយសារ​​ចង់​សង​គុណ​នូវ​ទង្វើ​របស់​គេ​ប៉ុណ្ណោះ។ ​ទាំងនេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើល​មក​អ្នក​ជា​មនុស្ស Special។ គ្រប់​គ្នា​​តែង​តែ​មាន​ផ្លូវ​ជីវិត​ដើរ​​ដើម្បី​ជ្រើស​រើស​ ​ហើយ​អ្នក​តែង​រើស​បាន​ផ្លូវ​ដ៏​អស្ចា្យ។ ​ដូច្នេះ​ហើយ ​សូម​រង់​ចាំ​បន្តិច​សិន អ្នក​នឹង​កាន់​​តែ​ពិសេស​ជាង​នេះ​ទៀត។​

ប្រភព៖ ngoisao ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម