តារានិករ​ទាំង​៤​មាន​លុយ​ចាយ​ដូច​ទឹក​ក្រោយ​អាយុ ៣០​ឆ្នាំ

  • 2022-06-21 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​ស្ថិត​ក្នុង​ចំណោម​តារានិករ​ទាំង​៤​ខាង​ក្រោម សូម​ទុក​ចិត្ត​ចុះ ក្រោយ​អាយុ​៣០ អ្នក​នឹង​លែង​ពិបាក​ទៀត​ហើយ។

១. Sagitariusv

ពេល​នៅ​ក្មេង តារានិករ​នេះ​លេង​ច្រើន ហើយ​ក៏​មិន​ចាប់​អារម្មណ៍​រឿង​រក​ទទួល​ទាន​ ឬ​ធ្វើ​ការ​អ្វី​ឡើយ។ យ៉ាងណាក្ដី នៅ​ពេល​វ័យ​ជ្រេ​បន្តិច គេ​ហ៊ាន​ធ្វើ​អ្វី​ដែល​អ្នក​ផ្សេងមិន​ហ៊ាន​ធ្វើ ធ្វើ​ឲ្យ​ជោគជ័យ​របស់ពួក​គេ​ក៏​ខ្ពស់​ជាង​អ្នក​ដទៃ​ដូច​គ្នា។ អត្តចរិត​ដែល​ធ្លាប់​តែ​ចាយ​គ្មាន​គិត​ថ្ងៃ​ស្អែក​ក៏​ប្រែ​ជា​ផ្លាស់​ប្ដូរ​ទៅ​ជា​ចេះ​សន្សំ​សំចៃ​សម្រាប់​អនាគតវិញ​ដូច​គ្នា។

២. Pisces

Pisces នៅ​ពេល​ក្មេង​ផ្ដោត​សំខាន់​ទៅ​លើ​មនោសញ្ចេតនា​ខ្លាំង​ពេក ដោយ​មិន​សូវ​ព្រួយ​បារម្ភរឿង​លុយ​កាក់​ឡើយ។ ឲ្យ​តែ​អ្នក​នៅ​ជិត​មនុស្ស​ដែល​អ្នក​ស្រលាញ់​គឺ​អ្នក​ពេញ​ចិត្ត​ហើយ។ តែ​នៅ​ពេល​ជួប​រឿង​ស្នេហា​មិន​សម​ប្រកប​ប៉ុន្មាន​ដង អ្នក​ប្រែ​ទៅ​ជា​រឹង​មាំ ហើយ​ដឹង​ថា មាន​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​ខ្លួន​ឯង​រឹង​មាន​សុភមង្គលបាន ទើប​អ្នក​ចាប់​ផ្ដើម​ងាក​មក​រក​លុយ​វិញ។

៣. Taurus

Taurus ស្ថិត​ក្នុង​ចំណោម​តារានិករ​ដែល​ផ្ដោត​សំខាន់​លើ​សម្ភារៈនិយម និង​លុយ​កាក់។ អាយុ​វ័យ​ក្មេង អ្នក​នៅ​ក្មេង​ខ្ចី មិន​ទាន់​ប៉ិនប្រសប់​ក្នុង​ការ​រក​លុយ​នៅ​ឡើយ។​ ក្រោយ​អាយុ ៣០ អ្នក​មាន​បទ​ពិសោធន៍​ច្រើន ប្រឡូក៏​ច្រើន ធ្វើ​ឲ្យ​អ្នក​ដុះគំនិត​ ក្លាយ​ជា​មាន​បាន​យ៉ាង​ឆាប់​រហ័ស។

៤. Aquarius

តារានិករ​មួយ​នេះ មាន​អត្តចរិត​ពូកែ​ឆ្ងល់ និង​ស្វែង​យល់​តាំង​ពី​ក្មេង និង​ងាយ​ទទួល​យក​ចំណេះដឹង​ថ្មី​ៗ។ នេះ​ក៏​ជា​មូលហេតុ ធ្វើ​ឲ្យ​អ្នក​ពិបាក​ផ្ដោត​លើ​អ្វី​ចម្បង​មួយ​នៅ​​ពេល​ក្មេង។ តែ​ក្រោយ​អាយុ ៣០​ឆ្នាំ អ្នក​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ ដោយ​អ្នក​ដឹង​ថា​អ្វី​ជា​អាទិភាព និង​អ្វី​ត្រូវ​ទុក​មួយ​ឡែក ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ផល​លឿន​ជាង​ការ​រំពឹង​ទុក៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel