ចោរស្រីលួចចូលផ្ទះគេងូតទឹករួចហើយ នៅឆ្លៀតលួចឡានគេទៀត តែប៉ះឡានចំផ្ទះមានកាល់

  • 2022-06-20 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ជា​ម្ចាស់​ឡាន​បាន​ឈ្នះ​អស់​មារ​សត្រូវ ក្រោយ​ពេលទុក​ឡាន​ខ្លួន​នៅ​លើ​ម៉ាស៊ីន​កាល់​ឡាន ធ្វើ​ឲ្យ​ចោរ​មិន​អាច​បើក​ឡាន​ទៅ​ណា​បាន។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន BBC បាន​រាយការណ៍​ថា នារី​ម្នាក់​បាន​លួច​ចូល​ផ្ទះ​គេ​នៅ​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី​ដើម្បី​ងូត​ទឹក​សម្អាត​ខ្លួន បន្ទាប់​មក​ក៏​លួច​ឡាន​របស់​ម្ចាស់​ផ្ទះ។ ខណៈ​ចោរ​ស្រី​រៀប​ប្រុង​បើក​ឡាន​ចេញ​ហើយ លោក Brendan Mills និង​ក្រុម​គ្រួសារ​ក៏​មក​ដល់​ផ្ទះ​វិញ។ លោក​បាន​ប្រាប់​បន្ត​ថា លោក​ឃើញ​ថា​ឡាន​ខ្លួន​ត្រូវ​​បាន​បញ្ឆេះ​ ហើយ​រង្គើរ។ ខ្ញុំ​បាន​ស្រែក​ដាក់​នាង​ច្រើន​ដង​ថា​​ ខ្ញុំ​ចាប់​បាន​នាង​ហើយ កុំ​ឲ្យ​នាង​រត់​ទៀត តែ​នាង​នៅ​តែ​មិន​ព្រម​ចេញ​ពី​ឡាន។

ដោយ​អស់​ជម្រើស ហើយ​ខ្លាច​ចោរ​ស្រី​លួច​បើក​ឡាន​ចេញ​នោះ លោក​ក៏​យក​ឡាន​កាល់​ទំនិញ មក​កាល់​ឡាន​ឡើង​លើ កុំ​ឲ្យ​​នាង​រត់​រួច ហើយ​ទូរសព្ទ​ហៅ​ប៉ូលិស​មក​ចាប់។

នៅ​ពេល​ប៉ូលិស​មក​ដល់ បាន​រក​ឃើញ​ថា នារី​ខាង​លើ​ធ្លាប់​មាន​ប្រវត្តិ​លួច​ពីមុន​មក​ ហើយ​បាន​ជិះ​ម៉ូតូ​គេ​ខុស​ច្បាប់ ដោយ​នាង​នឹង​ត្រូវ​ឡើង​តុលាការ​នៅ​ខែ​ក្រោយ​នេះ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម