តើអ្នកសម្លឹងឃើញរូបអ្វីមុនគេ?

  • 2022-06-20 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកសម្លឹងឃើញ...

កែវភ្នែក

អ្នកជាមនុស្សដែលទន់ភ្លន់ ជាប្រភេទមនុស្សដែលតែងតែយកអាសារមនុស្សជុំវិញខ្លួនជានិច្ច។ អ្នកងាយនឹងយល់ពីអារម្មណ៏ និង ទុក្ខលំបាកអ្នកដទៃជាខ្លាំង។ អ្នកដឹងយ៉ាងច្បាស់ថា ជីវិតមួយនេះមិនមានភាពងាយស្រួលនោះទេ បែបនេះហើយបើសិនជាអាចសម្រាលទុក្ខអ្នកដទៃបានបន្តិចនោះ អ្នកនឹងរុញរែកនោះទេ។ អ្នកតែងតែប្រាថ្នាចង់អោយមនុស្សជុំវិញខ្លួនសប្បាយរីករាយ ដូចខ្លួនដែរ។

ទឹករលក

ជីវិតអ្នកគឺពោរពេញដោយក្ដីីសុខខ្លាំងណាស់ អ្នកមិនមានចិត្តចង់ទៅបំពានសេចក្ដីសុខនរណានោះទេ តែងតែមានការអត់អោន អត់ធ្មត់ខ្ពស់ចំពោះមនុស្សជុំវិញខ្លួន។ អ្នកជាមនុស្សដែលមានភាពទន់ភ្លន់ មានសន្តានចិត្តល្អ។ សម្រាប់អ្នកលុយកាក់ ទ្រព្យសម្បត្តិគ្រាន់តែរបស់ក្រៅខ្លួនតែប៉ុណ្ណោះ មិនមានអ្វីសំខាន់ជាងទំនាក់ទំនងអ្នកនឹងមនុស្សជុំវិញខ្លួននោះទេ។

ព្រៃឈើ

អ្នកជាមនុស្សដែលពោរពេញដោយភាពវិជ្ជមាន និង អាចធ្វើអោយមនុស្សជុំវិញខ្លួនសប្បាយរីករាយតាមបានយ៉ាងងាយ។ មិនថាជាស្ថានការណ៏បែបណានោះទេ អ្នកអាចសម្លឹងរកភាពល្អពីវាបានជានិច្ច។ អ្នកតែងតែមានការព្យាយាមយ៉ាងអស់ពីសមត្ថភាពលើអ្វីដែលអ្នកជឿជាក់ថាត្រឹមត្រូវ ធ្វើអោយជីវិតអ្នកគឺរស់នៅពោរពេញដោយអត្ថន័យយ៉ាងជ្រាលជ្រៅបំផុត។

ចក្រវាល

អ្នកជាមនុស្សដែលមើលទៅចិត្តត្រជាក់ អាថ៌កំបាំង និង ស្ថានពីចិត្តមិនត្រូវនោះទេ។ អ្នកតែងតែអាចអោយអ្នកដទៃយល់ថាអ្នកជាមនុស្សដែលខុសប្លែកពីគេ មិនសូវជាចូលចិត្តធ្វើអ្វីដែលមនុស្សទូទៅចូលចិត្តធ្វើនោះទេ ហើយក៏មិនចូលចិត្តបង្ហាញពីជម្រៅចិត្តខ្លួនអោយគេឯងបានដឹងនោះដែរ ព្រោះតែបែបនេះហើយមនុស្សភាគច្រើនតែងតែចង់ដឹងចង់លឺពីអ្នកកាន់តែច្រើនឡើង។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម