ក្រុមហ៊ុន HYBE បាត់​ជាង​១​ពាន់​លាន​ដុល្លារ ក្រោយ​ BTS ប្រកាស​ផ្តោតលើការងារទោលមួយរយៈ

  • 2022-06-16 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាគហ៊ុន​នៃ​ផលិតកម្ម​យក្ស HYBE បាន​ធ្លាក់​ទៅ​ដល់ ២៧%​ក្រោយ​ ព័ត៌មាន កំពូល​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ BTS នឹង​ផ្តោត​លើ​ការងារ​ទោល​មួយ​រយៈ។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Dispatch បាន​រាយការណ៍​ថា ក្រុមហ៊ុន​កម្សាន្ត​ខ្នាងយក្ស​កូរ៉េ HYBE បាន​ប្រកាស​នៅ​ក្នុង​អង្គប្រជុំ​ថ្នាក់​ដឹកនាំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា ក្រុម​ចម្រៀង​ប្រុស BTS របស់​ខ្លួន​នឹង​ផ្ដោត​លើ​សកម្មភាព​រៀង​ៗ​ខ្លួន។

ក្រោយ​ពេល​ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ បាន​ធ្លាក់​ដល់​បាត​ដោយ​បាត់​បង់​ដល់​ទៅ ២៧% ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ បាត់​បង់​លុយ​ចំនួន ១.៦៤៤​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ។ ទោះ​បី​ជា​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ភាគហ៊ុន​នឹង​កើន​ឡើង​វិញ នៅ​ពេល​ពួក​គេ​រួបរួម​ឡើង​វិញ ប៉ុន្តែ​អ្នក​ជំនាញ​បាន​បន្ថែម​ថា សព្វ​ថ្ងៃ HYBE កំពុង​ពឹង​ផ្អែក​លើ BTS ខ្លាំង​ពេក ដោយ​រាល់​សកម្មភាព​របស់ BTS អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ជា​ខ្លាំង ទោះ​បី​ជា​ក្រុមហ៊ុន​មាន​ក្រុម​ចម្រៀង និង​តារា​ផ្សេង​ទៀត​រាប់​មិន​អស់​ក៏​ដោយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម