Jackson Yee បំបែក Wang Yi Bo និង Xiao Zhan ត្រូវ​គេ​ដៀមដាន

  • 2022-06-14 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​អាយុ​ទើប​តែ​២១​ឆ្នាំ តែ​កំពូល​តារា​សម្ដែង និង​ចម្រៀង​ចិន Jackson Yee ទទួល​បាន​សមិទ្ធិផល​ធំ​ៗ ធ្វើ​ឲ្យ​តារា​សម្ដែង​ប្រុស​ដទៃ​រង​ការ​រិះគន់។

កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​លំដាប់​ A ចិន Jackson Yee បាន​បំបែក​កំណត់​ត្រា​ដែល​មិន​ទាន់​មាន​សិល្បករ​ណា​អាច​ធ្វើ​បាន។ តាម​នោះ​ដែរ សមាជិក​ក្រុម​ចម្រៀង​ TFBOYS បាន​ក្លាយ​ទៅ​ជា​តារា​សម្ដែង​ក្មេង​បំផុត ជាប់​ជា​បេក្ខភាព​តារា​សម្ដែង​ប្រុស​ឆ្នើម​បំផុត ក្នុង​កម្មវិធី​ប្រគល់​ពាន​ភាពយន្ត One Hundred Flowers សម្រាប់​ស្នាដៃ​ឈ្មោះ Nice View របស់​លោក។ តាម​នោះ​ដែរ ប្រុស​ស្អាត​កើត​ឆ្នាំ ២០០១ ទទួល​បាន​សំឡេង​ឆ្នោត​ខ្ពស់ និង​បាន​ចូល​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជាមួយ​តារា​​រៀម​ច្បង​ជា​ច្រើន​រូប។

ដោយ​សារ​តែ សមិទ្ធិផល​របស់ Jackson Yee ទទួល​បាន​នេះ គឺ​ជា​ការ​ប៉ង​ប្រាថ្នា​របស់​តារា​ផ្សេង​ទៀត​ជា​ច្រើន​ ដូច​នេះ​ហើយ តារា​រួម​ជំនាន់​របស់​លោក ត្រូវ​បានទស្សនិកជន និង​អ្នក​ជំនាញ​រិះគន់​មិន​តិច​ឡើយ។ តាម​នោះ​ដែរ តារា​សម្ដែង​ប្រុស​ជួរ​មុខ​ដូច​ជា Xiao Zhan, Wang Yi Bo និង Yang Yang សុទ្ធ​តែ​ត្រូវ​គេ​រិះគន់​ទាំង​អស់ ក្រោយ​ព័ត៌មាន​ខាង​លើ​ត្រូវ​បាន​ចុះ​ផ្សាយ។

ជាក់​ស្ដែង ប្រុស​ស្អាត​ទាំង​បី​ខាង​លើ ទទួល​បាន​តែ​ពាន​រង្វាន់​ប្រជាប្រិយភាព​ប៉ុណ្ណោះ ដោយមិន​ទាន់​ទទួល​បាន​ពាន​រង្វាន់​វិជ្ជាជីវៈ​ទទួល​ស្គាល់​ពី​សមត្ថភាព​សូម្បី​តែ​មួយ។ មូលហេតុ​គឺ​ភាគ​ច្រើន ប្រុស​ស្អាត​ទាំង​បី ទទួល​តែ​គម្រោង​រឿង​ភាគ​ដោយ​កម្រ​ទទួល​គម្រោង​ភាពយន្ត ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​ឈោង​យក​រង្វាន់​ធំ​ៗ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel