តោះ! ពេញចិត្តកន្រ្តកទៅផ្សារមួយណាជាងគេ?

  • 2022-05-19 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្ត...

កន្រ្តក A

អ្នកជាមនុស្សដែលមានសុខភាពកម្លាំងពល្លាំងបរិបូរណ៌ល្អណាស់ មានគ្រួសារជួបជុំគ្នាពោរពេញដោយសុភមង្គល និង ជីវិតដែលស្រណុកសុខស្រួលខ្លាំងណាស់។ អ្នកមិនសូវជាលោភលន់ខាងរឿងទ្រព្សសម្បតិ្តអ្វីនោះទេ លុយគ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះសម្រាប់អ្នក។ អ្នកពេញចិត្តជីវិតដែលអ្នកអាចទទួលបានបទពិសោធន៏ជីវិតថ្មីៗជានិច្ច។ អ្វីដែលអ្នកពេញចិត្ត និង ប្រាថ្នាចង់បានខ្លាំងបំផុតក្នុងជីវិតនេះ គឺសេចក្ដីសុខយ៉ាងពិតប្រាកដ។ អ្នកមិនចូលចិត្តប្រកួតប្រជែងនឹងជីវិតខ្លាំងពេកនោះទេ។

កន្រ្តក B

ជីវិតអ្នកអាចនឹងជាអ្វីដែលមនុស្សភាគច្រើនច្រណែនចង់បានខ្លាំងាណាស់។ អ្នកមានសំណាងជាប់ខ្លួនតាមជួយរហូត តាំងតែពីក្មេងៗមកម្ល៉េះ ហេតុនេះហើយអ្វីដែលអ្នកជាសំណាងបំផុតសម្រាប់អ្នកគឺអ្វីដែលអ្នកចង់បានតែងតែធ្លាក់មកក្នុងកណ្ដាប់ដៃយ៉ាងងាយ។ មានពាក្យបានពោលថា គ្មានអ្វីសំណាងជាងមានជីវិតដែលមិនមានបញ្ហា មិនមានអ្វីដែលមិនច្បាស់លាស់ត្រូវពិបាកចិត្ត និង ត្រូវសម្របតាមនោះទេ។

កន្រ្តក C

ជីវិតអ្នកពោរពេញដោយភាពរីករាយសម្បូរសប្បាយ។ អ្នកជាប្រភេទមនុស្សដែលដឹងយ៉ាងច្បាស់ថា ត្រូវប្រើប្រាស់ជីវិតយ៉ាងពេញលេញបំផុត។ អ្នកដទៃមើលពីសម្បកក្រៅទៅអ្នកអាចនឹងជាមនុស្សដែលដៃទូលាយ ចាយច្រើន តែការវាយនេះមិនខុសនោះទេ បើសិនជាអ្នកមានសមត្ថភាពគ្រប់គ្រាប់ក្នុងការផ្គត់ផ្គង់ខ្លួនឯងនោះ។

កន្រ្តក D

ជីវិតអ្នកពោរពេញដោយភាពរីករាយ ឯទ្រព្យសម្បតិ្តវិញក៏ហូរហ៊ាថែមទៀត។ អ្នកជាមនុស្សដែលមានភាពវៃឆ្លាត និង មានគោលដៅជីវិតច្បាស់លាស់។ អ្នកចេះថ្លឹងថ្លែងរឿងល្អ និង អាក្រក់បានយ៉ាងចំណាប់ចំនួន មិនសំលឹងឃើញតែប្រយោជន៏ក្នុងពេលខ្លីនោះទេ។ អ្នកជាមនុស្សដែលពូកែរៀបចំ ដឹងថាគួរតែផ្ដោតសំខាន់លើ ចាត់ការរឿងអ្វីជាមុន។ ទោះជាពេលនេះ អ្នកអាចនឹងមានអារម្មណ៏ថាជីវិតអ្នកនៅនឹងទ្រឹងមួយកន្លែង តែអ្វីគ្រប់យ៉ាងនឹងប្រែប្រួលមិនខាន។

ប្រភព៖ Eva ប្រែសម្រួល៖ ​Iv Madalen

អត្ថបទពេញនិយម