ទម្លាប់អាក្រក់ទាំង ១០ ជាមូលហេតុនាំឲ្យពិបាកសម្រេចគោលដៅក្នុងជីវិត

  • 2022-05-18 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សភាគច្រើន យល់ពីសារៈសំខាន់នៃការកំណត់គោលដៅដើម្បីសម្រេចបាននូវជីវិតកាន់តែប្រសើរ។ ប៉ុន្តែតាមពិតទៅ មានមនុស្សប្រហែល 80 ភាគរយ មិនដែលកំណត់គោលដៅសម្រាប់ខ្លួនឯងនោះទេ។ ពិសេស ក្នុងចំណោមមនុស្សដែលមិនចូលរួមក្នុងអាជីវកម្ម ឬកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិន ជំរុញការកំណត់គោលដៅ។

នៅពេលនិយាយដល់គោលដៅ មានពីរប្រភេទគឺ គោលដៅ "ត្រូវ" និង "ធ្វើ" គោលដៅ។ ម្យ៉ាងវិញទៀត ក្នុងប្រភេទនីមួយៗ នៃគោលដៅមានចំនួនបួនគឺ៖ ទ្រព្យសម្បត្តិ សុខភាព ទំនាក់ទំនង និងការបំពេញខ្លួនឯង។ ដូច្នេះបើគោលដៅណាមួយដែលអ្នកកំណត់សម្រាប់ខ្លួនអ្នក ក្នុងចំណោមផ្នែកទាំងនេះ ដើម្បីរស់នៅក្នុងជីវិតជោគជ័យបន្ថែម "តម្រូវការ" និង "ការធ្វើ" នៅក្នុងផ្នែក ទាំងបួននេះដែរ។

កញ្ញា ចែករំលែកទម្លាប់អាក្រក់ ១0 ចំណុចក្នុងការសម្រេចគោលដៅរបស់ពួកគេ និងតែងតែធ្វើឱ្យបរាជ័យ។ ជៀសវាងការបិទផ្លូវទាំងនេះ ហើយការសម្រេចគោលដៅ បើសិនជាមាន ទម្លាប់អាក្រក់ខាងក្រោមនេះគួរតែបោះចោល៖

១. ការភ័យខ្លាចនៃភាពជោគជ័យ និងបរាជ័យ មនុស្សមួយចំនួនខ្លាច បរាជ័យ តែចង់បានភាពជោគជ័យក្នុងអ្វីដែលពួកគេបានធ្វើ តែពួកគេក៏មិនខ្វល់ពីការព្យាយាមធ្វើ និងមិនទាន់បានធ្វើ។ មកពីខ្វះជំនឿលើខ្លួនឯង និងសក្តានុពលក្នុងការប្រឈមបញ្ហាចំពោះមុខចុះចាញ់មុន ទាំងមិនទាន់បានចាប់ផ្តើម។

២. កង្វះការយល់ដឹង​ អំពីដំណើរការកំណត់គោលដៅ ការយល់ច្រឡំថា ការកំណត់គោលដៅគ្រាន់តែមានលើក្រដាស កំណត់កាលបរិច្ឆេទ សម្រាប់ការបញ្ចប់គឺចប់មិនខ្វល់ មិនបានព្យាយាមធ្វើម្តងទៀត។ ផ្នត់គំនិតបែបនេះ នឹងរារាំងអ្នកពីភាពជោគជ័យ ព្រោះគោលដៅមិនមែនជារឿងតែមួយដងទេ ដែលត្រូវបានកំណត់។​ មិនអាច ផ្លាស់ប្តូរ ជួសជុលពេលជួបបញ្ហា ឬអ្វីដែលអ្នកចង់សម្រេចបាន។

៣. កង្វះការប្តេជ្ញាចិត្ត ដើម្បីគោលដៅ លើកបំណង និងគោលដៅមកនិយាយ ហើយចង់សម្រេចវ តែមិនបានអនុវត្តធ្វើ ខ្វះការប្តេជ្ញាចិត្តចំពោះអ្វីដែលធ្វើ គ្មានសកម្មភាពបញ្ជាក់ពី ការខិតខំប្រឹងប្រែងពេញលេញដើម្បីសម្រេចគោលដៅ ។ គ្រប់អ្វីៗក្នុងជីវិត អ្នកនឹងមិនអាចទទួលបានលទ្ធផលឡើយ ។

៤. អសកម្ម ផែនការដែលបានរៀបគម្រោងរួចហើយ តែអ្នកមិនមានសកម្មភាពចាប់ផ្តើមគឺស្នើរសូន្យ។ ព្រោះអ្នកមិនដែលអនុវត្តជំហានដំបូងដែលត្រូវការដើម្បីឈានទៅរកគោលដៅ គ្មានសកម្មភាព ក៏គ្មានអ្វីកើតឡើងដែរ។ ដូច្នេះ ត្រូវសួរខ្លួនឯង មានវិធានការអ្វីខ្លះ? ដើម្បីសម្រេច។ ប្រសិនបើអ្នកមិនទាន់បានចាត់វិធានការណាមួយទេ ឥឡូវនេះដល់ពេលចាប់ផ្តើមហើយ។

៥. ការវិភាគច្បាស់លាស់ ការវិភាគបានទុកឲ្យសំណួរ និងការសង្ស័យជាច្រើនធ្វើឲ្យកប់យោបល់ខ្លួនឯង មិនហ៊ានបញ្ចេញ។ លែងមានជំនឿ ក្នុងការចាប់ផ្តើម។ មិនថាអ្នករៀបចំយូរ និងលំបាកប៉ុណ្ណា កុំធ្វើការសម្រេចចិត្តលឿន ត្រូវធ្វើការវិភាគឲ្យបានត្រឹមត្រូវ។ ផ្អែកការធ្វើនៅថ្ងៃនេះ ហើយឆ្លើយនឹងទិដ្ឋភាពទៅអនាគត មិនមែនជាទស្សនៈចំពោះស្ថានភាពបច្ចុប្បន្ន បន្តដំណើរឆ្ពោះទៅរកគោលដៅ។

៦. កង្វះទិសដៅពិតប្រាកដ ការចាប់ផ្តើមមិនបានកំណត់គោលដៅ ច្បាស់លាស់ចុងក្រោយអ្នក​ នឹងបរាជ័យ។ ដោយអ្នកមិនដឹងថាផ្លូវមួយណាត្រូវដើរ ហើយកន្លែងណាដែលអ្នកចង់ទៅនោះទេ។ គោលដៅត្រូវតែច្បាស់លាស់ - អ្វីមួយដែលជាក្តីស្រមៃរបស់អ្នក គួរកំណត់ឲ្យច្បាស់លាស់ អ្វីចង់បានក្នុងជីវិត មិនធ្វើឲ្យបាត់បង់សក្តានុពលខ្លួនអ្នក។

៧. បរាជ័យក្នុងការរៀបចំផែនការ ដើម្បីសម្រេចផែនការណាមួយ ត្រូវយល់ដឹងពីការរៀបចំគម្រោង។ ទោះបីជាអ្នកគ្មានបទពិសោធន៍ តែគួរមានទំនាក់ទំនង និងការស្គាល់មនុស្ស ក្នុងការជួយធ្វើការងារ និងអាចផ្តល់ជំនួយដល់យើង​ តាមមធ្យោបាយណាមួយ ទាំងប្រយោល និងផ្ទាល់។ ចងចាំអំពីអត្ថប្រយោជន៍ទាំងនេះក្នុងអំឡុងពេលដំណើរការរៀបចំផែនការរបស់អ្នក ហើយប្រើប្រាស់ធនធានដែលអ្នកមានឲ្យអស់ពីសមត្ថភាព។

៨. មានគោលដៅច្រើនពេក គោលដៅច្រើនពេក អាចមិនមានការផ្តោតអារម្មណ៍គ្រប់គ្រាន់ក្នុងការសម្រេច។ វាដូចជា កំពុងឈរនៅពីមុខក្តារព្រួញ។​ ជ្រើសរើសគោលដៅមួយដែលផាសុខាភាព ហើយត្រឡប់មកវិញលើការខិតខំប្រឹងប្រែង លុបបំបាត់គោលដៅផ្សេងទៀតដើម្បីឆ្ពោះក្នុងការសម្រេច។ ក្នុងន័យនេះ មិនមែនមានន័យថា អ្នកមិនគួរមានគោលដៅលើសពីមួយនោះទេ។ ផ្ទុយទៅវិញ អ្នកមានពេលវេលា និងថាមពលគ្រប់គ្រាន់សម្រាប់គិត​ និងបន្ទាប់ពីបានបញ្ចប់ តាមលំដាប់លំដោយ។

៩. មានអារម្មណ៍ថាមិនសម នឹងទទួលបានលទ្ធផលចុងក្រោយ មនុស្សមួយចំនួនចូលចិត្តនិយាយពាក្យមិនសមនឹងការទទួល។ រហូតពេលខ្លះ ដើរចេញពីទំនាក់ទំនង​ ឬការងារសំខាន់ដែលពួកគេទទួលបានល្អ។ ហើយធ្វេសប្រហែសក្នុងការធ្វើសកម្មភាពសំខាន់ នាំឱ្យពួកគេសម្រេចគោលដៅ។ គួរចងចាំថា គួររៀនសាកអ្វីដែលថ្មី ហើយទំនុកចិត្តគឺជាគន្លឹះដើម្បីសម្រេចបានគោលដៅ។

១០. ខ្វះការលើកទឹកចិត្ត ក្នុងការផ្លាស់ប្តូរ មិនបដិសេធចំពោះចំណុចនេះ ព្រោះការងារ ឬការប្រាស្រ័យទំនាក់ទំនងជុំវិញជីវិតទូទៅ គឺត្រូវការជំរុញលើកទឹកចិត្ត និងជំរុញពីខាងក្រោយ​​ នៃនរណាម្នាក់ដើម្បីជាសម្រេចការងារ និងគោលដៅអ្វីមួយ។ តែក៏មានចំណុចខ្លះក៏មិនគួររង់ចាំការផ្តល់ឲ្យពីអ្នកនៅជុំវិញគ្រប់ពេល។ រៀនសម្រេចចិត្ត រៀនទទួលខ្លះ គួរផ្តើមចេញពីខ្លួនអ្នកមុនគេបង្អស់។ បរាជ័យ ឬជោគជ័យ សំខាន់យើងបានសាកល្បងធ្វើបន្ត។ ផ្លាស់ប្តូរ និងត្រៀមខ្លួនដើម្បីបំបែកស្ថានភាពបច្ចុប្បន្ន ឲ្យប្រសើរជាងនៅក្នុងជីវិត និងរកដំណោះស្រាយ ការលើកទឹកចិត្តជាចំណុចរួតាមក្រោយ។

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ សិរីរត្នន៍