Li Bingbing មិន​ចង់​រៀបការ មាន​កូន ទុក​ទ្រព្យ​ជាង​១០០​លាន​ដុល្លារ ឲ្យ​ក្មួយ​ទាំង​អស់

  • 2022-05-18 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​កាល​ពី​ឆ្នាំ​មុន​ កំពូល​តារា​សម្ដែង​ស្រី​ចិន Li Bingbing សម្រេច​ថា​នឹង​មិន​រៀបការ ហើយ​បង្កើត​កូន​ឡើយ។

កាល​ពី​ថ្ងៃ​ទី ១៧ ខែឧសភា​មុន​នេះ បណ្ដាញ​ព័ត៌មាន​ Sina បាន​ចុះ​ផ្សាយ​ពី​គម្រោង​រៀបការ​របស់ តារា​សម្ដែង​ស្រី​លំដាប់ A ចិន Fan Bingbing មុន​ពេល​ឈាន​ចូល​វ័យ​៥០​ឆ្នាំ។ ចែក​រំលែកពី​រឿង​បែក​គ្នា​ជាមួយ​មិត្ត​ប្រុស​យូរ​ឆ្នាំ ដែល​ជា​អ្នក​ជំនួញ He Yun Nam។

និយាយ​ពី​រឿង​​គម្រោង​គ្រួសារ​ តួ​រឿង​ពស់​ស ពស់​ខៀវ​បាន​ឲ្យ​ដឹង​ថា មិន​ប្រញាប់ប្រញាល់​ឡើយ ទោះ​បី​ជា​​ឆ្នាំ​ក្រោយ​នាង​ឈាន​ចូល​វ័យ​៥០​ឆ្នាំ​ហើយ​ក៏​ដោយ។

“អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​គឺ​ជា​ការពិត មិន​លេង​សើច​ឡើយ។ ខ្ញុំ​មិន​ទាន់​មាន​និស្ស័យ​នឹង​ការ​រៀបការ។ ហើយ​បើ​រកអ្នក​ដែល​សមស្រប​មិន​បាន ខ្ញុំ​នឹង​នៅ​ម្នាក់​ឯង​បែប​នេះ​មួយជីវិត” តារា​អាយុ ៤៩ឆ្នាំ​ឲ្យ​ដឹង។

ប្រភព​ដដែល​បានឲ្យ​ដឹង​ថា ប្រឡូក​សិល្បៈ​ជិត ៣០​ឆ្នាំ​មក​នេះ តារា​ស្រី​កើត​ឆ្នាំ ១៩៧៣ សល់​ទ្រព្យ​ជាង ១០០​លាន​ដុល្លារ។ នាង​ក៏​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​សម្រេច​ចិត្ត​ហើយ​ថា​ ជីវិត​នេះ​នឹង​មិន​រៀបការ ឬ​បង្កើត​កូន​ឡើយ ដូច​នេះ​ហើយ ទ្រព្យ​ទាំង​នេះ នាង​នឹងទុក​ឲ្យ​ក្មួយ​ទាំង​ពីរ​របស់​នាង។ មួយ​រយៈ​ចុង​ក្រោយ Li Bingbing កាត់​បន្ថយ​កា​រ​ថត​រឿង ដោយ​ផ្ដោត​លើ​ការ​គ្រប់គ្រង​ផលិតកម្ម​របស់​ខ្លួន​ច្រើន​ជាង ដោយ​នៅ​ពេល​នេះ​ នាង​កំពុង​គ្រប់គ្រង​កំពូល​តារា​សម្ដែង​ស្រី Zhao Liying៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម