Raymond Lam រង​ការ​រិះគន់​ខ្លាំងព្រោះ​ចោល​គម្រោងរឿង មុន​ថ្ងៃ​ថត​២​ថ្ងៃ

  • 2022-05-17 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ប្រុស​ហុងកុង គឺ​ជា​តួឯក​មួយ​ក្នុង​ចំណោម​តួឯក​ទាំង​បីនៃ​ខ្សែ​ភាពយន្ត​ Money Face តែ​លោក​បាន​សុំ​ដក​ខ្លួន​ចេញ។

កាល​ពី​ថ្ងៃ​ទី ១៥ ខែឧសភា​មុន​នេះ បណ្ដាញ​ព័ត៌មាន On បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​លំដាប់ A ហុងកុង Raymond lam បាន​រង​ការ​រិះគន់​ជា​ខ្លាំង ក្រោយ​ពេល​លោក​សុំ​ដក​ឈ្មោះ​ខ្លួន​ឯង​ចេញ​ពី​គម្រោង​ភាពយន្ត Money Face មុន​ពេល​រឿង​ថត​ត្រឹម​តែ ២​ថ្ងៃ។ ភ្លាម​ៗ​​នោះ ក្រុមការងារ​បាន​តប​វិញ ដោយ​លុប​ឈ្មោះ​លោក​ចេញ​ពី​អ្នក​ចូលរួម​នៅ​លើ​គេហទំព័រ​របស់​ក្រុមហ៊ុន។

តំណាង​របស់ ប្រុស​ស្អាត​អាយុ ៤២​ឆ្នាំ ទទួល​ស្គាល់​ថា តារា​របស់​ខ្លួន​ពិត​ជា​ដក​ឈ្មោះ​ចេញ​ពី​គម្រោង​ខាង​លើ​មែន ដោយ​សារ​តែ​ជាប់​គម្រោង​នៅចិន​ដីគោក ហើយ​មិន​អាច​ត្រលប់​មក​ហុងកុង​វិញ​ទាន់​ពេល​ ព្រោះ​ច្បាប់​ចត្តាឡីស័ក​របស់សង​ខាង។

Money Face គឺ​ជា​គម្រោង​រឿង​ធំ​របស់​ហុងកុង ដោយ​មាន​ការ​ចូល​សម្ដែង​ពី​កំពូល​ងតារា​សម្ដែង Aaron Kwok និង Simon Yam។ ការ​ដែល Raymond Lam ដក​ខ្លួន​ចេញ​ភ្លាម​ៗ​បែប​នេះ ធ្វើ​ឲ្យ​រឿង​ត្រូវ​ជ្រួល​ច្របល់ ព្រោះ​រក​អ្នក​ជំនួស​មិន​ទាន់៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម