តើអ្នកសម្លឹងឃើញរូបអ្វីមុនគេ?

  • 2022-05-16 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកសម្លឹងឃើញ...

សត្វតោ

អ្វីដែលមនុស្សភាគច្រើនចាប់អារម្មណ៏ដំបូងគេពីអ្នកគឺអ្នកជាមនុស្សដែលសុភាពរាបសារ និង មានចិត្តអាណិតអាសូរចំពោះមនុស្សជុំវិញខ្លួនយ៉ាងខ្លាំង។ អ្នកជាប្រភេទមនុស្សដែលងាយចុះសម្រុងនឹងមនុស្សជុំវិញខ្លួនខ្លាំងណាស់ មិនថាទៅណាមកណាអ្នកងាយនឹងរាប់អានមនុស្សថ្មីខ្លាំងណាស់។ ចិត្តគំនិតអ្នកអាចនឹងចាស់ទុំជាងអាយុពិតប្រាកដរបស់អ្នកខ្លាំងណាស់។ អ្នកតែងតែរក្សាចិត្តយ៉ាងស្ងប់ទទួលមិនថាជារឿងល្អ ឬ រឿងមិនល្អនោះទេដែលចូលមកក្នុងជីវិតអ្នក។ មិនថាមនុស្សចេញ ឬ ចូលក្នុងជីវិតអ្នកនោះទេ អ្នកពេញចិត្តនឹងទទួលគ្រប់យ៉ាង។

សត្វកណ្ដុរ

អ្នកជាមនុស្សដែលសាមញ្ញខ្លាំងណាស់ មិនថាសប្បាយ កើតទុក្ខ អារម្មណ៏ទាំងអស់នឹងបង្ហាញយ៉ាងច្បាស់នៅលើមុខរបស់អ្នក។ អ្នកកម្រនឹងអាចលាក់អារម្មណ៏ពីមនុស្សជុំវិញខ្លួនខ្លាំងណាស់ អ្នកជាមនុស្សដែលមានចិត្តស្មោះត្រង់ មិនចេះលាក់ពុត មានកេចកល់អ្វីនោះទេ។ ជាធម្មតាអ្នកចូលចិត្តពឹងពាក់អ្នកដទៃខ្លាំងណាស់ ធ្វើអោយអ្នកដទៃងាយនឹងកេងចំណេញពីអ្នកខ្លាំងណាស់។ សម្រាប់រឿងការងារវិញអ្នកជាមនុស្សដែលភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងមានមហិជ្ជតាយ៉ាងច្បាស់លាស់សម្រាប់ខ្លួនឯងផងដែរ។

https://eva.vn/eva-tam/trac-nghiem-tam-ly-ban-nhin-thay-su-tu-hay-chuot-trong-buc-tranh-nay-c66a517990.html

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម