ស្ត្រីកំពុងពរពោះ គួរផឹកតែគុជជាប្រចាំថ្ងៃដែរឬទេ?

  • 2022-05-13 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ម្តាយ​សព្វ​ថ្ងៃ​​​ជា​ច្រើន និយម​ផឹក​តែ​គុជ​ខ្លាំង​ណាស់​រហូត​ផឹក​ជា​ប្រចាំ​ក៏​មាន​ តែ​ទន្ទឹម​នឹង​នេះ ​ក៏​ពួក​គាត់​មាន​ចម្ងល់​ថា ​តើ​ភេសជ្ជៈ​ប្រភេទ​នេះ ​អាច​ប៉ះពាល់​សុខភាព​​ឬទេ? ​នៅ​ថ្ងៃ​នេះ ​កញ្ញា ​នឹង​ស្រាយ​ចម្ងល់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។

ជា​ទូទៅ​ ​តែ​គុជ​ផ្ទុក​នូវ​បរិមាណ​ស្ករ​យ៉ាង​ច្រើន រួម​ទាំង​​តែ​​ដ៏​មាន​ឱជារស​និង​ក្លិន​ឈ្ងុយ​ឆ្ងាញ់។ ​​ទាំង​នេះ ​គ្មាន​នរណា​អាច​ទ្រាំ​បាន​នូវ​ក្លិន​និង​រសជាតិ​នេះ​បាន​ទេ ​រួម​ទាំង​ស្រ្តី​មាន​ផ្ទៃ​ពោះ ក៏ពិបាក​ទប់​ចិត្ត​មិន​ឲ្យ​ផឹក​រាល់​ថ្ងៃ​ដែរ។ យ៉ាង​ណា​ក្តី ​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​ផឹក​ប្រភេទ​ភេសជ្ជៈ​នេះ​បាន ​តែ​គួរ​ផឹក​​ក្នុង​កម្រិត​បរិមាណ​​មាន​កំណត់ ព្រោះ​បើ​ផឹក​ច្រើន​ពេក​នឹង​បណ្តាល​ឲ្យ​មាន​ហានិភ័យ។

គុណ​វិបត្តិ​នៃ​ការ​ផឹក​តែ​គុជ​សម្រាប់​ស្រ្តិ​មាន​ផ្ទៃ​ពោះ​

១. ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​​លូត​លាស់​យឺត

ដោយសារ​តែ​សារធាតុ​កាហ្វេអ៊ីន​ក្នុង​តែ​គុជ​​អាច​ជះ​ឥទ្ធិពល​​ដល់​ដំណើរ​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ ​ព្រម​ទាំង​រារាំង​​ការ​អភិវឌ្ឍន៍​លើ​​ផ្នែក​ជា​ច្រើន​ផងដែរ។

២. ​ធ្វើ​ឲ្យ​ផលវិបាក​ដល់​ម្តាយ ដោយសារ​តែ​ជាតិ​ស្ករ​ខ្ពស់

​​ក្នុង​តែ​គុជ​ផ្ទុក​​នូវបរិមាណ​ជាតិ​ស្ករ​ខ្ពស់​ខ្លាំង​​ណាស់ ដែល​បរិមាណ​ស្ករ​ទាំង​នេះ​គឺ​ជា​កត្តា​ដែល​នាំ​​ឲ្យ​មាន​ផល​វិបាក។ ​ដូច្នេះ​ហើយ ​គ្រឿង​ផ្សំ​ក្នុង​តែ​គុជ គួរ​តែ​ត្រូវ​បាន​កំណត់​ក្នុង​បរិមាណ​សមរម្យ​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​។ ឬ​មិន​អ៊ី​ចឹង​ទេ ​អំឡុង​មាន​ផ្ទៃ​ពោះ ​អ្នក​ម្តាយ​គួរ​ផ្អាក​ផឹក​តែគុជ​សិន​ក៏​ល្អ​ដែរ។

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម