តើ​នៅ​ពេល​នេះ​អ្នក​កំពុង​តែ​ត្រូវ​ការ​អ្វី​ជាង​គេដើម្បី​ឲ្យ​ជីវិត​ប្រសើរ​ជា​ង​មុន សូមរើស​យក​ចាន​មួយ

  • 2022-05-14 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​នៅ​ពេល​បច្ចុប្បន្ន​អ្នក​កំពុង​ត្រូវ​ការ​អ្វី​ជាង​ដើម្បី​ឲ្យ​ជីវិត​ប្រសើរ​ជាង​មុន សូម​ជ្រើសរើស​យក​ចាន​មួយ។

១. អ្វី​ដែល​អ្នក​ត្រូវ​ការ​ជាង​​គេ​​នៅ​ពេល​នេះ គឹ​បរិយាកាស​ផ្អែមល្ហែម និង​រ៉ូមេនទិក។ នៅ​ក្នុង​ជីវិត​របស់​នៅ អ្នក​គឺ​ជា​មនុស្ស​សុភាព​រាបសារ ទន់ភ្លន់ និង​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា។ អ្នក​មាន​ជំនាញ​ក្នុង​ការ​ប្រាស្រ័យទាក់ទង​ល្អ។ អ្នក​មិន​ត្រឹម​តែ​ច្បាសលាស់​ក្នុង​ការងារ​នោះ​ទេ ថែម​ទាំង​ចេះ​កំប្លែង​នៅ​ពេល​ខ្លះ​ទៀត។ អ្នក​រក្សា​បាន​អារម្មណ៍​ស្ងប់​ល្អ​ទោះ​បី​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ជ្រួល​ច្របល់​ក៏​ដោយ។ យ៉ាងណាក្ដី ទោះ​បី​ជា​ស្ថិត​ក្នុង​ចំណង​ស្នេហា​ ឬ​កំពុង​នៅ​លីវ​ក៏​ដោយ ក៏​អ្នក​កំពុង​ចង់​បាន​អារម្មណ៍​ផ្អែមល្ហែម​មួយ​ដែល​មាន​អ្នក​នៅ​ជិត​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ជា​ខ្លាំង។

២. អ្វី​ដែល​អ្នកកំពុង​ត្រូវ​ការ​ខ្លាំង​ជាង​គេ​នៅ​ពេល​នេះ​គឺចាប់​ផ្ដើម​សន្សំ​លុយ និង​ផ្លាស់​ប្ដូរ​ការ​គិត​របស់​អ្នក។ នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ជា​មនុស្ស​ច្បាស់​លាស់ និង​មាន​ទំនួលខុស​ត្រូវ។ ប៉ុន្តែ​អ្នក​បែរ​ជា​មាន​ការ​ចាយ​វាយ​គ្មាន​គម្រោង​ច្បាស់​លាស់។ ដូច​នេះ​ហើយ ទោះ​បី​ជា​មាន​ចំណូល​ច្រើន​ក្ដី តែ​អ្នក​បែរ​ជា​មិន​សន្សំ​បាន​ប៉ុន្មាន​ទៅ​វិញ។ អ្នក​ត្រូវ​តែ​ចេះ​រៀន​សន្សំ​បង្ការគ្រា​អាសន្ន​នៅ​ពេល​ខាង​មុខ ព្រោះ​គ្មាន​អ្នក​ណា​អាច​មើល​ឃើញ​ថ្ងៃ​អនាគត​ឡើយ។

៣. អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ឲ្យ​ជីវិត​បាន​ប្រសើរ​ជាង​មុន​នោះ​គឺ​ធ្វើ​ការ​ឲ្យ​បាន​ឧស្សាហ៍​ព្យាយាម​ជាង​មុន។ មុន​នោះ អ្នក​គឺ​ជា​រៀង​ខ្ជិល និង​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន​រួច​ទៅ​ហើយ។ អ្នក​ធ្វើ​ការ​បែប​ធម្មតា​ ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ។ ដូច​នេះ​ហើយ ប្រសិន​បើ​មិន​ចង់​១០​ឆ្នាំ​ទៀត​ ក៏​នៅ​កន្លែង​ដដែល អ្នក​ត្រូវ​តែ​ពុះពារ​ជាង​នេះ​ទៀត។ សូម​ព្យាយាម​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ដើម្បី​ឲ្យ​អនាគត​បាន​ល្អ​ប្រសើរ​ជាង​ម្សិលមិញ ហើយ​ឈប់​ខ្ជិល​ទៀត។

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម