រើសបៀរមួយសន្លឹក ដើម្បីដឹងពីយោបល់សម្រាប់ជីវិតអ្នកក្នុងពេលនេះ
- 2022-05-13 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រើសបៀរមួយសន្លឹក ដើម្បីដឹងពីយោបល់សម្រាប់ជីវិតអ្នកក្នុងពេលនេះ
បើសិនជាអ្នកពេញចិត្តសន្លឹកបៀរទី...
សន្លឹកបៀរទិ ១
ពេលអ្នកអាចនឹងមានអារម្មណ៏ថាពិបាកយល់ពីខ្លួនឯង ពេលខ្លះអាចនឹងមិនដឹងថាមានរឿងកើតឡើងក្នុងជីវិតនេះ។ ពេលខ្លះវាក៏ជារឿងល្អដែរ ដែលអាចអនុញ្ញាតអោយខ្លួនឯងមានអារម្មណ៏មិនសប្បាយចិត្ត សម្រាកបន្តិចហើយគិតគូរពីអ្វីដែលកើតឡើងក្នុងជីវិតអ្នក។ អ្វីដែលចាំបាច់បំផុតសម្រាប់ជីវិតអ្នកក្នុងពេលនេះគឺព្យាយាម ធ្វើអោយខ្លួនឯងប្រសើរជាងមុន ស្វែងយល់ពីចិត្តគំនិតពិតប្រាកដរបស់អ្នក។
សន្លឹកបៀរទិ ២
ជីវិតអ្នកអាចនឹងឆ្លងកាត់រឿងរ៉ាវជូរច៉ត់ជាច្រើនមកហើយ អ្នកមិនចង់មានអារម្មណ៏ថាបាត់បង់ការគ្រប់គ្រងម្ដងទៀតនោះទេ។ អ្នកចង់បានជីវិតដែលរីករាយធូរស្រាល តែដើម្បីបានជីវិតបែបនេះ មានតែព្យាយាមផ្អាកសម្លឹងបញ្ហាមួួយរយៈ ហើយត្រឡប់មកវិញនៅពេលដែលអ្នកមានចិត្តត្រជាក់ជាងមុន។
សន្លឹកបៀរទិ ៣
ពេលខ្លះវាមិនមែនជារឿងងាយស្រួលនោះទេក្នុងការបែបចែកអ្វីដែលបេះដូងអ្នកចង់បាន និង អ្វីដែលត្រឹមត្រូវបំផុតសម្រាប់អ្នកនោះទេ។ ដើម្បីសម្រេចចិត្តបានត្រឹមត្រូវបំផុតនោះ អ្នកគូរតែព្យាយាមព្យាយាមរបួសដែលអ្នកធ្លាប់មានកន្លងមកអោយជាសះស្បើយជាមុនសិន។