Fan Bingbing ព្យាយាមសម្រុកចូលសិល្បៈឲ្យខ្លាំង ទាន់មានឱកាស

  • 2022-05-12 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន​ឲ្យ​ដឹង​ថា​ ខ្លួន​ជា​សសរ​ទ្រូង​នៃ​គ្រួសារ ដូច​នេះ​នាង​ត្រូវ​តែ​ខំប្រឹង​ដើម្បី​ឪពុក​ម្ដាយ។ កាល​ពី​ថ្ងៃ​ទី ១០ ខែ​ឧសភា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing បាន​បញ្ចប់​ការ​ធ្ចើ​ចត្តាឡីស័ក​ ហើយ​ត្រលប់​មក​ដល់​ប្រទេស​ចិន​វិញ ក្រោយ​ពេល​ទៅ​ថត​រឿង​នៅ​ប្រទេស​កូរ៉េ​ចំនួន​៤​ខែ។

នៅ​ក្នុង​ឱកាស​ទិវា​អ្នក​ម្ដាយ ស្រី​ស្អាត​អាយុ ៤០​ឆ្នាំ បាន​បង្ហោះ​កម្រង​រូប​ថ្មី​ជាមួយ​ម្ដាយ​ខ្លួន ដើម្បី​ជូន​ពរ​អ្នក​មាន​គុណ​របស់​នាង។ នៅ​ក្នុង​នោះ​ដែរ តួ​រឿង​មហិច្ឆិតា​អ៊ូម៉ីនាង បាន​រៀបរាប់​ថា សព្វ​ថ្ងៃ​ខ្លួន​គឺ​ជា​អ្នក​រ៉ាប់រង​គ្រួសារ ជា​អ្នក​រក​លុយ​ចម្បង​ក្នុង​គ្រួសារ។ តាម​នោះ​ដែរ ទោះ​បី​ជា​ឪពុក​ម្ដាយ​នៅ​មាន​សុខភាព​ល្អ និង​មាន​ចំណូល​ផ្ទាល់​ខ្លួន តែ​នាង​ចង់​ផ្ដល់​ជីវិត​រស់​នៅ​ដែល​ស្រណុក​ឲ្យ​អ្នក​មាន​គុណ​ទាំង​ពីរ។

អាស្រ័យហេតុនេះ​ហើយ ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា តារា​កើត​ឆ្នាំ​ ១៩៨១ ព្យាយាម​តោងទាម​ក្នុង​ពិភពសិល្បៈ ទោះ​ជា​ត្រូវ​ទៅ​ស្រុក​ក្រៅ​ថត​រឿង​ក៏​បាន​ ព្រោះ​នៅ​ក្នុង​ប្រទេស​ត្រូវ​ក្រសួង​ហាម​មិន​ឲ្យ​មាន​សកម្មភាព​សិល្បៈ។ ធ្លាប់​តែ​រក​បាន​ចំណូល​រាប់​សិប ទៅ​រាប់​រយ​លាន​ដុល្លារ តែ​ពេល​នេះ Fan Bingbing ត្រូវ​ពឹងផ្អែក​លើ​ការ​លក់​ផលិតផល​ថែ​សម្រស់​ដែល​ជា​ប្រេន​របស់​ខ្លួន​ឯង​ព្រោះ​គ្មាន​ការងារ​ក្នុង​សិល្បៈ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម