ភ្ញាក់ផ្អើលមិនខាន! ស្របៀរអាចជួយសម្រស់ស្បែកអ្នកឲ្យពណ៍ស៊ីជម្ពូ និងបំបាត់ស្នាមខ្មៅបាន

  • 2022-05-09 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្របៀរ​ ក្រៅ​ពី​ផឹក​ស្រវឹង បំបាត់​ស្រ្តេស វា​ក៏​ត្រូវ​បាន​គេ​ស្រាវ​ជ្រាវ​ឃើញ​ថា ​មាន​គុណ​ប្រយោជន៍​បន្ថែម​លើ​ផ្នែក​សម្រស់​ផង​ដែរ។ ​នេះ​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ​​ប្រសិន​បើ​អ្នក​ផឹក​ក្នុង​បរិមាណ​សម​ស្រប នោះ​អ្នក​នឹង​ទទួល​បាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​លើស​លុប។

១. សម្អាត​ ជម្រុះកោសិការ​ងាប់​ៗ​ចោល

ស្រូវសាឡី​ដែល​ជា​គ្រឿង​ផ្សំ​ក្នុង​ស្រាបៀរ មាន​ប្រសិទ្ធិភាព​ជួយ​សម្អាត​ស្បែក ជម្រុះ​កោសិការ​​ងាប់​ៗ និង​គ្រប់​គ្រង​បរិមាណ​សារធាតុ​ខ្លាញ់​ក្នុង​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។ ​លើស​ពី​នេះ ​ក៏​ជួយ​បង្រួម​រន្ធ​ញើស ​ការពារ​​ការ​ឡើង​​មុន​និង​​ជួយ​បន្តឹង​ស្បែក​មុខ​បាន​ទៀត​ផង។

​២. ​ជួយ​បង្កើន​សំណើម​ដល់​ស្បែក

ប្រជាជន​អេស៊ីប​បុរាណ ​​បាន​​យក​ស្រាបៀរ​សម្រាប់​មុជ ព្រោះ​គេ​យល់​ថា​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​​នៅ​ពេល​មាន​អាកាស​ធាតុ​ក្តៅ។ ​ក្រៅ​ពី​នេះ ​គេ​ក៏​​ផឹក​ស្រាបៀរ​រាល់​ថ្ងៃ​ដែរ ​ដើម្បី​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​ស្បែក ធ្វើ​ឲ្យ​ស្បែក​​មាន​សុខភាព​ល្អ​ ពណ៍​ស៊ី​ជម្ពូ។

៣. ធ្វើ​ឲ្យ​ស្បែក​​ទន់​រលោង និង​ភ្លឺ​ថ្លា

​​ស្រាបៀរ​ផ្ទុក​នូវ​បរិមាណ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​ជួយ​ការពារ​ទប់​ស្កាត់​ភាព​ចាស់​របស់​ស្បែក ​ជួយ​ធ្វើ​ឲ្យ​មុខ​ស្រស់​ថ្លា​ផង​ដែរ។ ​លើស​ពី​នេះ​វា​ផ្ទុក​ដោយ​វីតាមីន B ​ប្រូតេអ៊ីន ​ដែល​ជា​ជីវជាតិ​ទប់​ស្កាត់​ភាព​​ខ្មៅ​ស្រអាប់ និង​ស្បែក​ឆាប់​ចាស់​មុន​អាយុ។

​៤. ​ធ្វើ​ឲ្យ​ pHស្បែក​មាន​តុល្យភាព

វិធីសាស្រ្ត​នេះ​ជួយ​ pH ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។ អ្នក​គ្រាន់​តែ​រៀប​ចំ​ដោយ​យក​ស្រាបៀរ 30 ml ​ដំឡូង​បារាំងស្ញោរ​​ 60g ​រួចលាយ​សារធាតុ​ទាំង​ពីរ​ចូល​គ្នា​ឲ្យ​សព្វ​ជា​ល្បាយ​មួយ។ បន្ទាប់​មក ​​លាប​លើ​​មុខ​ទុក​ចោល​ប្រមាណ 20នាទី។ ពេល​ម៉ាស​នេះ​ស្ងួត ​លាង​ជម្រះ​ចេញ​ជាមួយ​ទឹក​ត្រជាក់ ហើយ​បើ​អ្នក​អនុវត្ត​បែប​នេះ​ទៀង​ទាត់ នោះ​ស្បែក​មុខ​របស់​​អ្នក​នឹង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​បាន​ច្រើន ព្រម​ទាំង​មុខ​ពេញ​ដោយ​សំណើម៕​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា