រឿង​ថ្មី Yang Yang សម្ដែង​យ៉ាង​ម៉េច​ដល់​ថ្នាក់​ហ្វេន​អាណិតមិន​ហ៊ាន​មើលគ្រប់​គ្នា?

  • 2022-04-21 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​ក្រៅ​ឆាក​របស់​កំពូល​តារា​សម្ដែង​ប្រុស​ចិន Yang Yang នៅ​ក្នុង​គម្រោង​រឿង​ថ្មី​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដាក់​អារម្មណ៍​តាម​ប្រុស​ស្អាត​នេះ ដល់​ថ្នាក់​មិន​ហ៊ាន​មើល​រឿង។

កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មេសា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍​ថា ក្រុម​ការងារ​ខ្សែ​ភាពយន្ត​ភាគ​ចិន China Special Forces បាន​បញ្ចេញ​វីដេអូ​ក្រៅ​ឆាក​របស់​តារា​សម្ដែង​ប្រុស​ជួរ​មុខ​ចិន Yang Yang។ ឈុត​ឆាក​ដែល​បញ្ចេញ​នេះ ស្ថិត​នៅ​ក្នុង​​ពេល​ដែល ប្រុស​ស្អាត​អាយុ ៣០​ឆ្នាំ ត្រូវ​ធ្លាក់​មិន​ជាប់​ក្នុង​ជួរ​កងទ័ព​បម្រុង​ក្នុង​ក្រុម​ខ្មាន់​ចចក។ តាម​នោះ​ដែរ ក្រុម​ខ្មាន់​ចចក​គឺ​ជា​ក្រុម​ទ័ព​ឆ្នើម​ដែល Yang Yang បាន​ប្រឹងប្រែង​រាប់​ឆ្នាំ​ដើម្បី​ប្រលង​ចូល តែ​នៅ​ពេល​មិន​ឃើញ​ឈ្មោះ​ខ្លួន​ក្នុង​តារាង​ជាប់​បម្រុង តារា​កើត​ឆ្នាំ ១៩៩១ បាន​កើត​ទុក្ខ​ជា​ខ្លាំង។

នៅ​ក្នុង​ឈុត​នេះ តួ​រឿង Eternal Love បាន​ដាក់​មនោសញ្ចេតនា​ច្រើន​ដល់​ថ្នាក់ ទោះ​បី​ជា​ថត​ចប់ និង​អ្នក​ដឹក​នាំ​សម្ដែង​បាន​ឲ្យ​កាត់​ក៏​ដោយ​ តែ​លោក​នៅ​តែ​ហូរ​ទឹក​ភ្នែក មិន​ទាន់​ដក​ចេញ​ពី​តួអង្គ​ក្នុង​រឿង​បាន។គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​ថត​ឈុត​នេះ លោក​បាន​សម្ដែង​ឈុត​ផ្សេង​អស់​រយៈ​ពេល​១០​ម៉ោង​មក​ហើយ។ ក្រោយ​ឃើញ​បែប​នេះ អ្នក​គាំទ្រ​របស់ Yang Yang បាន​លាន់​មាត់​ថា ពួក​គេ​បែប​មិន​ហ៊ាន​មើល​រឿង​ឡើយ បើកំសត់​ដល់​ថ្នាក់​នេះ​នោះ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី