V រង​ការ​រិះគន់​ក្រោយ​បង្ហុយ​ផ្សែង​បារី លើ​កម្រាល​ព្រំ​ក្រហម​កម្មវិធី Grammy

  • 2022-04-05 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ នេះមិនមែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​គេ​ប្រទះ​ឃើញ​កំពូល​តារា​ចម្រៀង​ប្រុស​កូរ៉េ V ជក់​បារី។

កាល​ពី​ថ្ងៃ​ទី ៤ ខែ​មេសា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Naver បាន​រាយការណ៍​ថា កំពូល​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ បាន​មាន​វត្តមាន​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់ពាន​រង្វាន់​ដ៏​ធំ Grammy 2022។ រាល់​សកម្មភាព​របស់​តារា​មក​ពី​ផលិតកម្ម HYPE គឺ​មិន​អាច​រំលង​ពី​ក្រសែ​ភ្នែក​របស់​អ្នក​កាសែត និងអ្នក​គាំទ្រ​ឡើយ។

យ៉ាង​ណា​ក្ដី ទង្វើ​មួយ​របស់​ម្ចាស់​បទ Butter បាន​រង​ភាព​ចម្រូងចម្រាស់​ជា​ទម្ងន់ ដោយ​នៅ​លើ​កម្រាល​ព្រំ​ក្រហម​ក្រោយ​កម្មវិធី ប្រុស​ស្អាត​អាយុ ២៦​ឆ្នាំ បាន​ឈរ​បង្ហុយ​ផ្សែង​បារី​យ៉ាង​ឆ្ងាញ់។ តាម​នោះដែរ ក្នុង​នាម​ជា​កំពូល​តារា​ល្បី​ឈ្មោះ​ពិភពលោក ដែល​ត្រូវ​បាន​គេ​យក​ជា​គំរូ​នោះ សកម្មភាព​មួយ​នេះ​របស់ V ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មិន​សមរម្យ​ឡើយ។

គួរ​បញ្ចាក់​ផង​ដែរ កាល​ពី​បី​ឆ្នាំ​មុន ពេល​អាយុ ២៣​ឆ្នាំ គេ​ក៏​ធ្លាប់​ប្រទះ​ឃើញ តារា​កើត​ឆ្នាំ ១៩៩៥ ជក់​បារី​ម្ដង​រួច​មក​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម