តើអ្នកជាមនុស្សចាយលុយខ្ជះខ្ជាយឬទេ?
- 2022-04-04 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកជាមនុស្សចាយលុយខ្ជះខ្ជាយឬទេ?
រើសកាបូបមួយដែលអ្នកស្រលាញ់ ដើម្បីទទួលបានចម្លើយពិត។
កាបូប A
អ្នកតែងតែបារម្ភច្រើន ពេលខ្លះទុទិដ្ឋិនិយម ចូលចិត្តរស់នៅក្នុងស្ថានភាពនៃការរំពឹងទុក ពិសេសពេលជួបបញ្ហាហិរញ្ញវត្ថុ។ ទោះបីជាមានលុយច្រើនក៏ដោយ អ្នកមិនទាន់ហ៊ានចំណាយដោយសេរីនោះទេ ព្រោះក្នុងខួរក្បាលរបស់អ្នកតែងចងចាំថា "ត្រូវសន្សំលុយ" សន្សំទុកនៅពេលមានបញ្ហាណាមួយកើតឡើង។ សម្រាប់អ្នក ជាមនុស្សដែលមានការប្រុងប្រយ័ត្ន ទុកដាក់ តែក៏ស៊ាំញ៉ាំបន្តិចដែរ ពិសេសចូលចិត្តរស់នៅបែបសន្សំសំចៃ មុនចំណាយអ្វីគិតវែងឆ្ងាយ និងស្ទាក់ស្ទើរច្រើន។
កាបូប B
អ្នកជាមនុស្សមានការប្រុងប្រយ័ត្នខ្ពស់ មានចក្ខុវិស័យ តែងតែមានហេតុផលរាល់ចំណាយម្តងៗ។ អ្នកជាមនុស្សពូកែខាងរៀបចំគម្រោងលុយកាក់ គណនា និងកំណត់បរិមាណលុយត្រូវចាយវាយ និងត្រៀមនៅពេលមានបញ្ហាចាំបាច់ណាមួយ។
កាបូប C
អ្នកជាមនុស្សមានគំនិតសុទិដ្ឋិនិយមខ្លាំង ពេលខ្លះអ្នកជាមនុស្សដែលងាយនឹងចំណាយលុយណាស់។ តាមពិត អ្នកមិនមែនជាមនុស្សចាយខ្ជះខ្ជាយទេ ព្រោះអ្វីដែលអ្នកចំណាយមិនមែនសម្រាប់តែខ្លួនឯងឡើយ តែសម្រាប់គ្រួសារផងដែរ ដើម្បីខ្លួនឯងបានសប្បាយចិត្តផង ដើម្បីអ្នកផ្ទះរីករាយផង។ អ្នកប្រឹងប្រែងធ្វើការដើម្បីរកប្រាក់ តែហាក់មិនទាន់ចេះសន្សំ។ ជួនកាល អ្នកគិតថាពេលអស់ខែនេះ ខែក្រោយចាំសន្សំក៏បាន តែភាពរីករាយបើបាត់ហើយ មិនងាយត្រលប់មកវិញទេ។ យ៉ាងណាក្តី ជួនកាលអ្នកចេះគិតល្អិតល្អន់ តែពេលខ្លះ ពិបាកហាមខ្លួនឯង តែក៏មិនដល់ថ្នាក់ផុងចូលរណ្តៅបំណុលដែរ។
កាបូប D
អ្នកបាត់បង់ម្ចាស់ការនៅពេលស្រលាញ់របស់អ្វីមួយ ជាហេតុធ្វើឲ្យពេលខ្លះអ្នកត្រូវចំណាយលុយច្រើនខ្លាំង។ ពិសេស ពេលបើកប្រាក់ខែ អ្នកតែងតម្រង់ទៅហាងទំនិញ ឬកន្លែងញ៉ាំអី។ ជាលទ្ធផល ពេលខ្លះ អ្នកត្រូវដាច់លុយមុនកំណត់ជារឿយៗ។