ក្តីស្រមៃរបស់អ្នកសម្រេចបានឬអត់ ក្នុងរយៈពេល៦០ថ្ងៃទៀត សាករើសកាតមួយ

  • 2022-04-04 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា តើ​៦០​ថ្ងៃ​ទៀត ក្តីស្រមៃរបស់អ្នកនឹង​សម្រេច​ឬ​អត់?

​រូប​ទី​១

កាត​នេះ​បង្ហាញ​ថា ​ក្នុង​រយៈពេល​៦០​ថ្ងៃ​ទៀត ​ក្តី​ស្រមៃ​របស់​អ្នក​ហាក់​មិន​សម្រេច​បាន​ពេញ​លេញ​នោះ​ទេ។ ​អ្នក​ជា​ប្រភេទ​មនុស្ស​មិន​សូវ​មាន​ការអត់​ធ្មត់​ខ្ពស់ ​ហើយ​តែង​តែ​ចង់​បាន​អ្វី​មួយ​ទាន់​ហន់​ក្នុង​រយៈពេល​ខ្លី ​ហើយ​​បើ​មិន​ឃើញ​ពី​លទ្ធផល​ភ្លាម​ៗ​ទេ ​អ្នក​ងាយ​នឹង​បោះ​បង់​បំ​ផុត។ ​នេះ​គឺ​ជា​ហេតុ​ផល​មួយ​ ដែល​ធ្វើ​ឲ្យ​អ្នក​បរាជ័យ។ ​ម្យ៉ាង​ទៀត ​សំណាង​របស់​អ្នក​ក្នុង​រយៈពេល​៦០​ថ្ងៃ​ទៀត ​ហាក់​មាន​កម្រិត​មធ្យម។ រាល់​ពេល​ដែល​អ្នក​ចង់​ធ្វើ​អ្វី​មួយ ​តែង​តែ​មាន​រឿង​រ៉ាវ​រា​រាំង​ហួស​ពី​ការរំពឹង​ទុក​ដែល​ចូល​មក​រំខាន​គម្រោង​របស់​អ្នក​។ ​លើសពី​នេះ ​អ្នក​ទំនង​ជា​ត្រូវ​ខាត​បង់​លុយ​កាក់​ទៀត​ផង ​ដូច្នេះ​ហើយ​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន។ ​បន្ថែម​ពី​នេះ ​អ្នក​គួរ​តែ​​បង្កើត​បទ​បញ្ញតិ្ត​សម្រាប់​ខ្លួន​ឯង ប្រសិន​បើ​អ្នក​ពិត​ជា​ត្រូវ​ការ​លុយ​​បន្ទាន់។

​រូប​ទី​២

​កាត​នេះ​បង្ហាញ​ថា ​ក្នុង​រយៈពេល​៦០​ថ្ងៃ​ទៀត ​បើ​អ្នក​​​ឈប់​ក្បាល​រឹង ​មានៈ​រឹង​រូស​ នោះ​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​បាន​ ពិត​ជា​អាច​ក្លាយ​ជា​ការ​ពិត​មិន​ខាន។ ​បន្ថែម​ពី​នេះ ​អ្នក​ក៏​ត្រូវ​មាន​ភាព​ច្បាស់​លាស់ និង​​មាន​ហេតុ​ផល​ផង​ដែរ។ ​កុំ​បណ្តោយ​ឲ្យ​អារម្មណ៍​ដឹក​មុខ​ ព្រោះ​ពេល​ខ្លះ​​ការ​មិន​ចេះ​​ពន្យល់​​មូល​ហេតុ​ច្បាស់​លាស់​តាម​សម្រួល ​នឹង​ធ្វើ​ឲ្យ​រឿង​រ៉ាវ​កាន់​តែ​អាក្រក់​​មិន​ខាន។

​រូប​ទី​៣

​ក្នុង​រយៈពេល​៦០​ថ្ងៃ​ទៀត ​ក្តី​ស្រមៃ​របស់​អ្នក​បាន​ក្លាយជា​ការពិត​ឬ​អត់ ​​គឺ​អាស្រ័យ​លើ​អ្នក​។ ​ហេតុ​ដែល​និយាយ​បែប​នេះ ​ដោយសារ​សំណាង​នា​ពេល​អនាគត​របស់​អ្នក ​ពិត​ជា​ល្អ​ខ្លាំង។ ​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ ​ពិត​ជា​ប្រព្រឹត្តិ​ទៅ​បាន​យ៉ាង​​រលូន ដោយ​គ្មាន​ឧបសគ្គ។ ប្រសិន​បើ​អ្នក​ខិត​ខំ​ស្វែង​រក និង​សកម្ម ​នោះ​អ្នក​​ទំនង​ជា​មាន​ឱកាស​ល្អ​ដើម្បី​រក​លុយ​បាន​ច្រើន។ ​អ្នក​កាន់​តែ​ខំប្រឹង​ធ្វើ​ការ ​លទ្ធផល​ការងារ​របស់​អ្នក​នឹង​ចេញ​មក​ដូច​អ្វី​ដែល​អ្នក​រំពឹង​ចង់​បាន​មិន​ខាន។ ​ផ្ទុយ​ទៅ​វិញ ​បើ​អ្នក​ខ្ជិល​ច្រអូស ​កុំ​ថា​ឡើយ​ក្តី​ស្រមៃ ​សូម្បី រឿង​កើត​ឡើង​ចំពោះ​មុខ ក៏​អ្នក​ឈោង​ចាប់​មិន​បាន​ដែរ។

​រូប​ទី​៤

​កាត​​នេះ​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ទៀត ​ជីវិត​អ្នក​​ហាក់​មាន​ពន្លឺ​យ៉ាង​ត្រចះ​ត្រចង់។ ​រឿង​ដែល​អ្នក​ចង់​បាន ​នឹង​អាច​ក្លាយ​ជា​ការពិត​បាន។ ​​អ្នក​មាន​សំណាង​ខ្លាំង​ណាស់ ​មិន​ត្រឹម​រឿង​គ្រប់​យ៉ាង​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​នោះ​ទេ ​​សូម្បី​តែ​រឿង​​លំបាក​ៗ​ក៏​ប្រែ​ជា​ល្អ​​វិញ​ដែរ។ ​ដូច្នេះ ​អ្នក​គួរ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ​ចាប់​ឱកាស​​ល្អ​ៗ​ឲ្យ​បាន ព្រម​ទាំង​កុំ​ខ្ជះ​ខ្ជាយ​ពេល​វេលា ​ដោយ​ផ្តេក​ផ្តួល​លើ​ព្រហ្មលិខិត​ឲ្យ​សោះ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម