ដេញប៉ុន្មានរឿងនេះចេញពីចិត្ត ជីវិតអ្នកនឹងរីករាយជាងមុនមិនខាន

  • 2022-01-26 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាពិបាកពេញចិត្តនិងជីវិតដែលអ្នកមាន អាចសាកល្បងបាន...

១. ការគិតមិនល្អពីខ្លួនឯង

មូលហេតុចម្បងដែលមនុស្សភាគច្រើនមានអារម្មណ៏ថាពិបាកពេញចិត្តនឹងជីវិតខ្លួនឯង គឺព្រោះតែពួកគេតែងតែរំលឹកខ្លួនឯងថាពួកគេមិនអាចសប្បាយចិត្តបាន ពួកគេមិនទាន់ជោគជ័យនៅឡើយ។ ការរំលឹកតែរឿងមិនល្អប្រាប់ខ្លួនឯងជារឿយៗ បែបនេះគឺជារឿងមិនល្អទាល់តែសោះហើយ។ ទោះជាការរអ៊ូរទាំអាចនឹងងាយស្រួលជាងការរំលឹកខ្លួនឯងពីអ្វីដែលខ្លួនអាចសម្រេចបានកន្លងមក។

២. តែងតែសម្លឹងរករឿងមិនល្អពីអ្វីដែលកើតឡើងជុំវិញខ្លួន

មនុស្សភាគច្រើនអាចនឹងមានទម្លាប់សម្លឹងរកតែភាពមិនល្អ ពីអ្វីដែលកើតឡើងនៅក្នុងជីវិតអ្នក។ បើសិនជាអ្នកចង់អោយជីវិតនេះបានរីករាយជាងមុននោះ គឺមានតែព្យាយាមសម្លឹងរករឿងល្អ​ ហើយព្យាយាមចាត់ទុករឿងមិនល្អទាំងនោះជាបទពិសោធន៏ដ៏មានតម្លៃសម្រាប់ជីវិតអ្នក។

៣. ព្យាយាមសាកល្បងអ្វីថ្មីៗ

អ្វីដែលអាចធ្វើអោយអ្នកពិបាកនឹងពេញចិត្តជីវិតនេះ​ គឺអាចមកពីអ្នកមិនហ៊ានសាកល្បងអ្វីថ្មីៗ តែងតែមានកាលវិភាគសម្រាប់ខ្លួនឯងតឹងតែងខ្លាំងពេក។ នៅពេលដែលព្យាយាមសាកល្បងអ្វីដែលថ្មី អ្នកអាចនឹងស្វែងយល់ពីអ្វីដែលអ្នកមិនធ្លាប់ដឹងពីខ្លួនឯងកន្លងមកក៏ថាបាន។

៤. ព្យាយាមសម្ដែងថាអ្នករីករាយនឹងជីវិតខ្លួនឯង

ព្យាយាមសម្ដែងអោយគេឯងឃើញថាអ្នកពេញចិត្តនឹងជីវិតខ្លួនអាចជាមូលហេតុចម្បងមួយធ្វើអោយជីវិតមិនសប្បាយរីករាយយ៉ាងពិតប្រាកដណាស់។ មិនមែនថាត្រូវតែបើកកកាយប្រាប់អ្នកដទៃនោះទេ តែក៏មិនត្រូវប្រឌិតរឿង ដើម្បីយកមកបិទបាំងរឿងមិនពិតទាំងនោះនោះទេ។

៥. ព្យាយាមប្រៀបធៀបខ្លួនឯងនឹងជីវិតអ្នកដទៃ

មនុស្សមួយចំនួនធំបានប្រើប្រាស់ជីវិតមួយភាគធំរបស់ខ្លួន ដើម្បីទៅគិតគូរពីជីវិតអ្នកដទៃ ចង់ដឹងថាគេជោគជ័យយ៉ាងណាហើយ ដើរដល់ដំណាក់កាលណាហើយនៃជីវិតពួកគេ។ ដើមចមធំបំផុតនៃបញ្ហាមួយនេះគឺ បណ្ដាញទំនាក់ទំនងសង្គមនេះតែម្ដង។

៦. តឹងតែងខ្លាំងពេកចំពោះនិយមន័យនៃក្ដីសុខ និង ភាពរីករាយ

មានមនុស្សមួយចំនួនធំអោយនិយមន័យសុភមង្គលថាជាអារម្មណ៏ស្កប់ស្កល់ ពេញចិត្តនិងជីវិត និងអ្វីដែលខ្លួនមាន។ ព្រោះតែបែបនេះទើបមនុស្សភាគច្រើនមិនអាចនឹងមានអារម្មណ៏ល្អនឹងជីវិតខ្លួនឯងបានឡើ់ង ព្រោះតែមានចំណុចតែងត្រូវវាស់ស្ទង់នោះ ច្រើនហួសហេតុពេក៕

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម