៤ សញ្ញានេះបញ្ជាក់បានថាដៃគូសង្សាររបស់អ្នកកំពុងកេងចំណេញ ឬប្រើប្រាស់អ្នកហើយ

  • 2022-01-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលដែលមនុស្សកំពុងមានទំនាក់ទំនងស្នេហា ការសង្ស័យតែងតែកើតមានឡើងចំពោះដៃគូសង្សារ និងស្វាមីភរិយា ជាពិសេសនៅពេលដែលអ្នកទើបស្រឡាញ់គ្នាថ្មីៗ។ អ្នកឆ្ងល់ថាតើដៃគូរបស់អ្នកមានអារម្មណ៍បែបណា មានគម្រោងយ៉ាងណាចំពោះអ្នកឲ្យពិតប្រាកដទៅ ហើយវាជារឿងធម្មតាទៅហើយដែលអ្នកនឹងមានគំនិតមួយនេះថាតើដៃគូរបស់អ្នកកំពុងស្រឡាញ់អ្នកពិតប្រាកដ ឬជាការលេងសើចប៉ុណ្ណោះ។

តើអ្នកធ្លាប់បានគិតដែលទេថាហេតុអ្វីបានជាដៃគូសង្សារធ្វើបែបនេះចំពោះគ្នា? ប្រហែលជាពួកគាត់ចង់បានភាពងាយស្រួល ការសប្បាយគ្មានសម្ពាធពីដៃគូ ឬក៏ពួកគាត់កំពុងតែមានអារម្មណ៍ចំពោះនរណាម្នាក់ថ្មីផ្សេងទៀត។

ប្រសិនបើដៃគូរបស់អ្នកធ្វើបង្ហាញអំពីសញ្ញាទាំង ៤ យ៉ាងនេះឡើងវាបញ្ជាក់បានយ៉ាងច្បាស់ថាគាត់កំពុងតែប្រើប្រាស់កេងចំណេញអ្នកហើយ៖

១. គាត់ធ្វើការលាក់បាំងអំពីរឿងផ្ទាល់ខ្លួន វាកើតឡើងនៅពេលដែលគាត់គ្មានចំណាប់អារម្មណ៍ចង់ដឹងអំពីអ្នក ឬមួយក៏គាត់មិនដែលប្រាប់រឿងផ្ទាល់ខ្លូនរបស់គេទៅកាន់អ្នក។

២. គាត់មិនដែលចង់ធ្វើការពិភាក្សាអំពីរឿងអនាគត ឬការប្តេជ្ញាចិត្តអ្វីឡើយ វាជាសញ្ញាដែលបញ្ជាក់ថាគាត់មិនយកចិត្តទុកដាក់ចំពោះអ្នកទាល់តែសោះ។

៣. គាត់ធ្វើអ្វីមួយដោយបង្ខំចិត្ត គាត់ធ្វើអ្វីមួយដោយភាពព្រងើយកន្តើយដោយគ្មានក្ដីស្រឡាញ់ចេញពីចិត្តរបស់គាត់ទេ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមិនមែនជាមនុស្សសំខាន់សម្រាប់គាត់ឡើយ។

៤. ភាពអាត្មានិយមចំពោះរឿងគ្រប់យ៉ាងដែលគាត់សម្រេចធ្វើ ពេលមានបញ្ហាគាត់មិនសូវចង់ធ្វើការសម្របសម្រួលជាមួយអ្នកឡើយ ហើយអ្នកនឹងមិនមែនជាផ្នែកសំខាន់ដែលគាត់គិតមុននោះទេ។

ប្រសិនបើនរណាម្នាក់ឬដៃគូសង្សាររបស់អ្នកធ្វើទង្វើទាំងនេះដាក់អ្នក វាជាហេតុផលយ៉ាងច្បាស់ណាស់ថាគេម្នាក់នោះបាននឹងកំពុងតែប្រើប្រាស់អ្នក។ វាដល់ពេលដែលអ្នកត្រូវបញ្ចប់ហើយ ពីព្រោះវានឹងធ្វើឲ្យអ្នកមានការឈឺចាប់ខ្លាំង និងគ្រាំគ្រាបេះដូងយ៉ាងធ្ងន់ធ្ងរប្រសិនបើអ្នកបណ្ដោយកាន់តែយូរ។ ត្រូវចាំថាអ្នកសមនឹងទទួលបានមនុស្សល្អប្រសើរជាងមនុស្សឃោរឃៅបែបនោះ៕

ចុចអានបន្ត៖ រឿងទាំង ៤ យ៉ាងនេះដែលសុភាពបុរសពិតនឹងធ្វើវាជាប្រចាំជាមួយដៃគូសង្សាររបស់គាត់

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម